en     km
en     km

វៀតណាមប្តេជ្ញាចិត្តពង្រឹងបរិយាកាសពាណិជ្ជកម្ម

Share

ក្រុងហូជីមិញ៖ រដ្ឋបាលក្រុងហូជីមិញបានប្តេជ្ញាចិត្តពង្រឹងបរិយាកាសពាណិជ្ជកម្ម ដើម្បីគាំទ្រដល់ជំនួញក្នុងស្រុក។ នេះ​បើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News Net។

រដ្ឋបាលក្រុងនេះនឹងផ្តោតលើការកាត់បន្ថយចំនួនពាក់កណ្តាលនៃលក្ខខណ្ឌអាជីវកម្មនិងទំនិញដែលត្រូវត្រួតពិនិត្យឯកទេស សម្រួលឲ្យមានភាពងាយស្រួលក្នុងការធ្វើឱ្យប្រសើរឡើងនូវភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍និងកាត់បន្ថយការចំណាយលើការដឹកជញ្ជូន។

បើទោះបីជាមានកំណែទម្រង់ ខិតខំកែលម្អបរិយាកាសធុរកិច្ចក៏ដោយក៏ការប្រកួតប្រជែងរបស់ខ្លួននៅតែទាបជាងតំបន់ផ្សេងទៀត។

លើសពីនេះទៀតដើម្បីជួយដល់សហគ្រាសនានាឱ្យបំពេញបែបបទវិនិយោគបានយ៉ាងងាយស្រួល ក្រុងហូជីមិញ នឹងពន្លឿនការអនុវត្តបច្ចេកវិទ្យាព័ត៌មាននិងសេវាកម្មសាធារណៈតាមអ៊ិនធ័រណែតនៅក្នុងការដេញថ្លៃ 30% -40% នៃនីតិវិធីនៅលើអ៊ិនធឺណេតនៅចុងឆ្នាំនេះ ដោយបន្ថយតម្លៃភ័ស្តុភាររួមមានការកាត់បន្ថយការកកស្ទះនៅកំពង់ផែនិង ព្រលានយន្តហោះជាពិសេសកំពង់ផែ Cat Lai និងព្រលានយន្តហោះ Tan Son Nhat និងនៅលើផ្លូវទៅកាន់ Cai Mep-Thi Vai កំពង់ផែនៅស្រុក Ba Ria-Vung Tau ដើម្បីកាត់បន្ថយការផ្ទុកលើសចំណុះនៅកំពង់ផែហូជីមិញ៕

 

Share

ព័ត៌មានទាក់ទង

Image