en     km
en     km

រដ្ឋមន្ត្រីអប់រំ៖សិស្សដួលសន្លប់ខកខានចូលប្រឡងត្រូវប្រឡងម្ដងទៀតនៅឆ្នាំក្រោយ(មានសំឡេង)

Share

ភ្នំពេញ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា ចំពោះវិធានការណ៍របស់ក្រសួងថា សិស្សដែលដួលសន្លប់ពេលប្រឡងហើយមិនអាចត្រឡប់មកប្រឡងវិញបាននោះ គឺត្រូវប្រឡងម្ដងទៀតនៅឆ្នាំក្រោយ ដោយក្រសួងមិនមានគោលការណ៍អោយជាប់នោះទេ។

ការលើកឡើងរបស់រដ្ឋមន្រ្ដីក្រសួងអប់រំយុវជន និងកីឡាដូចនេះ នៅក្នុងពិធីជួបជុំក្រុមអតីតនិស្សិត និងបុគ្គលិកសិក្សាកម្ពុជា ដែលធ្លាប់ទទួលបានជំនួយ និងអាហារូបករណ៍ពីសហភាពអឺរ៉ុបដែលធ្វើឡើងនៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយាល់ភ្នំពេញ នៅរសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៨នេះ។

សូមស្ដាប់ប្រសាសរបស់លោក ហង់​ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំយុវជន និងកីឡាដូតទៅ៖


លោក ហង់ ជួនណារ៉ុន៖ «យើងអត់មានគោលការណ៍អោយជាប់ស្វ័យប្រវត្តិទេ។ចឹងក្រសួងក៏គិតគូរដែលពីព្រោះមានសិស្សឈឺហ្នឹងដល់ទៅ ៦៤នាក់។ ចឹងយើងគិតថា ឈឺរឿងអី សន្លប់រឿងអី ? ចឹងតាមយើងពិនិត្យមើលទៅយើងឃើញថា សិស្សភាគច្រើនគេងអត់គ្រប់ ហូបអត់គ្រប់ភ័យ ហើយម្យ៉ាងទៀតគឺខ្វះជាតិស្ករ ។ចឹងឥលូវនេះក្រសួងដាក់ចេញថា ថ្ងៃក្រោយតាមមណ្ឌលហ្នឹងត្រូវមានតែដែលមានជាតិស្ករ ឬអាចថាទិញស្ករគ្រាប់។ ចឹងនៅភ្នំពេញយើងឃើញថា មានសិស្សខ្លះគាត់ចាក់សេរ៉ូម ដល់ពេលគាត់សន្លប់ទៅចាក់សេរ៉ូមទៅគាត់ជាវិញទៅ ចឹងអត់មានឈឺអីទេ គាត់គ្រាន់តែហេវហត់ គាត់គេងមិនបាន ហើយគាត់ស្រ្ដេស ចឹងទេយើងរកវិធានការ ម្យ៉ាងទៀតខំធ្វើម៉េចកុំអោយអាគារហ្នឹងវាហប់។ចឹងយើងគិតដែលតើត្រូវកាត់បន្ថយរបៀបម៉េចអាការៈសន្លប់ហ្នឹង តាមមណ្ឌលត្រូវមានតែស្ករ ត្រូវមានស្ករគ្រាប់ ឬមួយត្រូវមានកង្ហារជាដើម »។

លោក ហង់​ ជួនណារ៉ុន បញ្ជាក់ថា អ្នកដួលសន្លប់ទាំង ៦៤នាក់ នៅពេលប្រឡងមាន ៥នាក់ដែលមិនអាចត្រឡប់មកប្រឡងវិញបាន។

តាមលោហង់ ជួន ណារ៉ុន កាលថ្ងៃទី ២៣ ខែសីហា២០១៨ ម្សិលមិញនេះ គឺ ក្រសួងបាន ប្រជុំជាមួយលោកគ្រូ អ្នកគ្រូនៃគណៈមេប្រយោគនៅមណ្ឌលចំនួន ១០ ដើម្បីធ្វើការកែលើសំណៅប្រឡង ។ តាមលោករដ្ឋមន្រ្ដីការកែវិញ្ញាសារនេះ អាចនិងបញ្ចប់នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨។ ក្រោយបញ្ចប់ នេះដែរ ក្រសួងនឹងបញ្ចូលពិន្ទុទៅប្រព័ន្ធកុំព្យូទ័រ ៕

Share

Image
Image
Image