en     km
en     km

សម្ដេច​ ហ៊ុន ​សែន​ ថា​ការ​ដោះ​លែង​មន្ត្រី​បក្ស​ប្រឆាំង​ មិន​ស្ថិត​ក្នុង​គំនាប ​ខណៈ​អ្នកវិភាគ​ថា​ជា​សញ្ញា​ការ​ផ្សះផ្សា​ជាតិ​

Share

ភ្នំពេញ​៖​ សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ ប្រកាស​ថា​ សម្ដេច​នឹង​ដោះ​លែង​មន្ដ្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ចំនួន​ ១២​នាក់​ នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​តែ​សម្ដេច​ព្រមាន​ចំពោះ​អ្នក​ណា​ដែល​លើក​ឡើង​ថា​ ការ​ដោះ​លែង​នេះ​ ជា​គំនាប​របស់​បរទេស​។​ តែ​អ្នកវិភាគ​ថា​ គឺជា​សញ្ញា​នៃ​ការ​ផ្សះផ្សា​ជាតិ​។

​លោក​ រឿ​ន​ ឬ​ទិ្ធ​ ជូន​សេចក្ដីរាយការណ៍​ !​

​ការ​លើក​ឡើង​របស់​សម្ដេច​ហ៊ុន​ សែន​ ដូចនេះ​ នៅ​ក្នុង​ពិធី​ចុះ​ជួប​សំណេះសំណាល​ ជាមួយ​កម្មករ​ កម្មការិនី​ នៅ​ភូមិ​ព្រែក​ត្រែង​២​ ឃុំ​សំរោង​ធំ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ នៅ​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០១៨​ នេះ​។​

​នៅ​ក្នុង​ពិធី​នេះ​ សម្ដេច​ បាន​បញ្ជាក់​ថា​ សម្ដេច​ចង់​មានការ​លើកលែងទោស​ទ្រង់ទ្រាយ​ធំ​ដល់​អតីតមន្ដ្រី​របស់​បក្ស​ប្រឆាំង​ទាំង​ ១២​នាក់​ ។​តែ​សម្ដេច​ព្រមាន​ថា​ ដូច​ថា​៖«​សូមកុំ​និយាយ​ថា​ បណ្ដាល​មក​ពី​ការ​គៀបសង្កត់​អន្ដរជាតិ​ ខ្ញុំ​ស្អប់​ណាស់​ពាក្យ​នេះ​។​ ចឹ​ង​សុំ​បងប្អូន​ អ្នក​ដែល​នៅ​ក្នុង​ពន្ធនាគារ​ដែល​ខ្ញុំ​គ្រោង​លើក​ ១២​ផ្សេង​ទៀត​។​ ចាំ​ណា​ ប្រសិនបើ​ខ្ញុំ​ចង់អោយ​ពួក​អ្នកធ្វើការ​សុំ​ទោស​ អ្នក​បាន​ធ្វើ​លិខិត​រួច​ហើយ​ ក៏​ប៉ុន្ដែ​បើសិនជា​អ្នក​ណាមួយ​ធ្វើការ​អ​ធិ​ត្ថា​ប្បាយ​ពី​ការ​គៀបសង្កត់​ពី​អន្ដរជាតិ​ ខ្ញុំ​ទុក​សិន​ ទុក​រហូត​ដល់​អ្នក​ធ្វើ​លិខិត​សុំ​លើកលែងទោស​ថ្កោលទោស​ចំពោះ​អ្នក​ដែល​និយាយ​ ទើប​ខ្ញុំ​ព្រម​»​។​

​សម្ដេច​ ហ៊ុន​ សែន​ បញ្ជាក់​ថា​ គម្រោង​ដោះ​លែង​មន្ដ្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១២​នាក់​ ធ្វើ​ឡើង​ដោយសារ​តែ​អ្នក​ទាំងនោះ​បាន​ធ្វើការ​សុំ​ទោស​ដល់​រូប​លោក​។​

​ជុំវិញ​គម្រោង​ដោះ​លែង​មន្ដ្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១២​រូប​នេះ​ដែរ​ លោក​ គឹ​ម​សុខ​ រ៉ា​ អ្នកវិភាគ​នយោបាយ​និង​សង្គម​យល់​ឃើញ​ថា​ រាជរដ្ឋាភិបាល​ចាប់ផ្ដើម​បើក​ចិត្ត​ទូលាយ​ជា​អ្វី​ដែល​កន្លង​មក​ ហើយ​ការណ៍​នេះ​ នឹង​ជួយ​អោយ​ប្រសើរ​ឡើង​ដល់​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​។​

​លោក​ថា​ ស្ថានភាព​បច្ចុប្បន្ន​នេះ​ អ្នកនយោបាយ​ខ្មែរ​ គួរ​ជម្រះ​ចោល​នូវ​ការ​ចាត់​ទុក​ខ្មែរ​ ឈាមជ័រ​តែ​មួយ​ ជាស​ត្រូវ​នឹង​គ្នា​។​

​លោក​ គឹ​ម ​សុខ​៖«​យើង​គួរ​ឈប់​និយាយ​ថា​ គំនាប​អ្នក​នោះ​ គំនាប​អ្នក​នេះ​។​ យើង​គួរ​និយាយ​ថា​មក​ដល់​ពេល​នេះ​ យើង​ចេះ​សម្របសម្រួល​គ្នា​បាន​ខ្លះ​។​ យើង​ចេះ​និយាយ​ត្រូវ​គ្នា​ខ្លះ​ហើយ​។​យើង​ចេះ​ស្ដាប់​គ្នា​ខ្លះ​ហើយ​ ។​ចេះ​ស្ដាប់​គ្នា​ ក្នុង​នាម​អ្នកដឹកនាំ​នយោបាយ​និង​ចេះ​ស្ដាប់​គ្នា​ក្នុងរ​ង្វ​ល់​សំឡេង​ អ្នក​ដែល​មានកំណើត​ក្នុង​ប្រជាជាតិ​តែ​មួយ​ហើយ​ក៏​ចេះ​ស្ដាប់​គ្នា​ធ្វើការ​ជាមួយ​គ្នា​ក្នុង​លក្ខខណ្ឌ​នៃ​ទំនាក់ទំនង​អន្តរជាតិ​ ជាមួយ​សហគមន៍​អន្តរជាតិ​។​ដូច្នេះ​អ្វី​ត្រូវការ​គឺថា​អោយ​ដល់​គោលដៅ​មួយ​ ។​គោលដៅ​ដែល​មាន​សេរីភាព​រៀងៗ​ខ្លួន​ហើយ​គោលដៅ​ហ្នឹង​ គឺ​គោល​សេរីភាព​ដែល​យើង​បាន​អនុវត្ត​សិទ្ធ​ពេញលេញ​ទាំងគ្រប់​ភាគី​»​។​

​សម្រាប់​លោក​ សុខ​ ឥ​សាន្ដ​ អ្នក​ពាក្យ​បក្ស​កាន់​អំណាច​បញ្ជាក់​ថា​ ការ​លើក​ឡើង​របស់​សម្ដេច​ខាងលើ​គឺជា​ជំហរ​របស់​សម្ដេច​ដែល​ឆ្ពោះទៅ​រក​ការ​បង្រួបបង្រួម​ជាតិ​ និង​ការ​ផ្សះផ្សា​ជាតិ​ ​។​លោក​ សុខ​ ឥ​សាន្ដ​៖​ «​គណបក្ស​ប្រជាជន​តែងតែមាន​យោ​បាយ​នឹង​ហើយ​ ហើយ​បើ​មិន​មានការ​បង្រួបបង្រួម​ជាតិ​ យើង​មិន​អាច​រក​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ឃើញ​បាន​ទេ​។​ ទី​ពីរ​.​ បើសិនជា​គ្មាន​ការ​បង្រួបបង្រួម​ជាតិ​ក៏​អត់​មាន​នយោបាយ​ឈ្នះ​ឈ្នះ​ដើម្បី​នាំ​មក​សន្ដិភាព​ពេញលេញ​ដែរ​ ហើយ​បើ​មិន​មានការ​បង្រួបបង្រួម​ជាតិ​ក៏​មិន​បាន​ចុះហត្ថលេខា​ពីរ​បី​ដង​ជាមួយ​គណបក្សប្រឆាំង​ដែរ​…»​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ថ្មី​នេះ​មានការ​ដោះ​លែង​អ្នកវិភាគ​បញ្ហា​សង្គម​ដ៏​ល្បី​លោក​ គឹ​ម​ សុខ​ ដោយ​មិន​ប៉ុន្មាន​ថ្ងៃ​ផង​ក៏​មានការ​ដោះ​លែង​សកម្ម​ដីធ្លី​ អ្នកស្រី​ ទេព​ វ​ន្នី​ ហើយ​ក្រោយ​មួយ​ថ្ងៃ​នៃ​ការ​ដោះ​លែង​អ្នកស្រី​ទេព​ វ​ន្នី​ គឺ​ លោក​ អ៊ួ​ន​ ឈិ​ន​ និង​ លោក​ យាង​ សុធា​រិ​ន្ទ​ អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​រូប​ក៏​ត្រូវ​បាន​ដោះ​លែងអោយ​នៅ​ក្រៅ​ឃុំ​ផង​ដែរ​។​ ការណ៍​នេះ​បាន​ធ្វើ​អោយ​អ្នកវិភាគ​មើលឃើញ​ថា​ បញ្ហា​នយោបាយ​នៅ​កម្ពុជា​ដែល​ជាប់​គាំង​នៅ​ពេល​កន្លង​មក​នោះ​ នឹង​អាច​វិល​រក​សភាព​ធម្ម​វិញ​ក្នុង​ពេល​ខាង​មុខ​ ខណៈ​ដែល​សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បើ​ចិត្ត​ទូលាយ​៕

Share

ព័ត៌មានទាក់ទង

Image