ការដំឡើងពន្ធជាថ្មី របស់សហរដ្ឋអាមេរិក លើផលិតផលនាំចូលពីចិនមានតម្លៃ១៦ពាន់លានដុល្លារ បានចូលជាធរមានហើយ នៅថ្ងៃព្រហស្បតិ៍នេះ។ ការដំឡើងពន្ធនេះ បាននាំឲ្យការដំឡើងពន្ធនាំចូលពីចិន ចាប់តាំងពីដើមខែកក្កដា បានកើនដល់ ៥០ពាន់ដុល្លារ។
គេក៏រំពឹងដែរថា ទីក្រុងប៉េកាំង នឹងចាត់វិធានាការសងសឹកចំពោះការដំឡើងពន្ធនេះ បើទោះបីជាមន្ត្រីជាន់ខ្ពស់ នៃប្រទេសទាំងពីរ កំពុងជួបចរចាគ្នា នៅទីក្រុងវ៉ាស៊ីនតោនក៏ដោយ។
ក្រសួងពាណិជ្ជកម្មចិន ក៏បានសម្ដែងការជំទាស់យ៉ាងខ្លាំងផងដែរ ចំពោះការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ហើយបាននិយាយថា នឹងចាត់វិធានការចាំបាច់នានា ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។ តាមបណ្ដាញផ្សាយព័ត៌មាន BBC ទាំងចិន និងអាមេរិក បានសន្យាយករឿងនេះ ទៅដោះស្រាយនៅ អង្គការពាណិជ្ជកម្មពិភពលោក។
កាលពីសប្ដាហ៍មុន មន្ត្រីចិនម្នាក់ ជាអ្នកវិភាគយុទ្ធសាស្ត្រ នៃបក្សកម្មុយនិស្តចិន បានព្រមានថា ជម្លោះនេះបើមិនអាចដោះស្រាយបាន ហើយចិននឹងជួបការខាតបង់ច្រើន៕