en     km
en     km

ចិននិងវៀតណាមសន្យាគោរពគោលការណ៍មិត្តភាពដោយស្មើភាពគ្នា

Share

អគ្គលេខាបក្សកុម្មុយនិស្តនិងជាប្រធានាធិបតីចិន លោក ស៊ីជីនភីង និងសមាជិកការិយាល័យមជ្ឈឹមបក្ស​នៃបក្សកុម្មុយនិស្តវៀតណាមដែលជួបគ្នានៅទីក្រុងប៉េកាំងកាលពីថ្ងៃ អង្គារ ទី ២១សីហា បានធ្វើការសន្យាដូចៗគ្នាថា គោរពគោលការណ៍មិត្តភាពដោយស្មើភាព។

តាមសារព័ត៌មានវៀតណាមVNS លោក Trần Quốc Vượng បានទៅធ្វើទស្សនកិច្ចនៅក្រុងប៉េកាំង ដែលទស្សនកិច្ចនេះ ត្រូវបានកត់ សម្គាល់ថា ជាការពង្រឹងស្មារតីយោគយល់ឡគ្នាថែមទៀត ខណៈប្រទេសពីរនេះនៅតែ ជាមានការប្រឈមមុខគ្នា ករណីព្រំដែនទឹក។

លោកប្រធានាធិបតីស៊ីជីនភីង បានបង្ហាញក្ដីសង្ឃឹមថា ប្រទេសទាំងពីរត្រូវបង្កើនថែមទៀតការដោះដូរទស្សនកិច្ចនៃគណៈប្រតិភូជាន់ខ្ពស់សំដៅ ឱ្យមានការទុកចិត្តគ្នា កាន់តែច្រើនឡើងដោយនាំមកនូវការបង្កើនចំណងមិត្តភាព ដើម្បីស្ថិរភាពជាតិសាសន៍ទាំងពីររស់នៅក្នុងតំបន់តែមួយ។  

សូមរំលឹកថា ចិន និងមានវៀតណាមធ្លាប់មានសង្រ្គាមជាច្រើនលើកមកហើយ ករណីជម្លោះសមុទ្រចិនខាងត្បូង ដូចជា នៅឆ្នាំ ១៩៧៤ ។

ក្នុងជម្លោះនោះ ចិនបានចូលកាន់កាប់កោះមួយចំនួន នៅប្រជុំកោះប៉ារ៉ាហ្សែល ហើយនៅឆ្នាំ ១៩៧៩ ចិនបានលុកលុយព្រំដែនវៀតណាម ក្រោម លេសដាក់សម្ពាធវៀតណាមឱ្យដកទ័ពចេញពីកម្ពុជា។

បច្ចុប្បន្នប្រទេសទាំងពីរនៅតែមានជម្លោះនឹងគ្នា ករណីប្រជុំកោះ ប៉ារ៉ាហ្សែល និងកោះស្ព្រាតលី ដែលចិនបានកាន់កាប់កោះមួយចំនួនតំបន់នោះ៕

Share

ព័ត៌មានទាក់ទង

Image