loader

រដ្ឋមន្ត្រី​អង់​គ្លេ​ស​ មក​កម្ពុជា​ ពិភាក្សា​អំពី​ការ​បោះ​ឆ្នោត​ និង​បរិយាកាស​នយោបាយ​

​ភ្នំពេញ​៖​ រដ្ឋមន្ត្រី​អង់គ្លេស​ចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ដើម្បី​ពិភាក្សា​អំពី​ការ​បោះ​ឆ្នោត​ ជ្រើសរើស​តំណាងរាស្ត្រ​ និង​បរិយាកាស​នយោបាយ​។​ ដំណើរ​ទស្សនកិច្ច​នេះ​ មាន​រយៈពេល​ពីរ​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​ ២២​ ដល់​ ២៣​ ខែ​ សីហា​នេះ​។​ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អង់គ្លេស​ ប្រចាំ​នៅ​កម្ពុជា​ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃនេះ​ក្នុង​ដំណើរ​ទស្សនៈ​នេះ​។​

​សេចក្ដី​ប្រកាស​ព័ត៌មាន​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​ Mark​ Field​ រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​និង​ប៉ា​ស៊ី​ហ្វិ​ក​នឹង​ជួប​ពិភាក្សា​ជាមួយ​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​លោក​ ហង្ស​ ជួនណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​ ដើម្បី​ជជែក​អំពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦​។​ ជំនួប​នេះ​ក៏​ជជែក​ផង​ដែរ​អំពី​ សហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា​និង​អង់គ្លេស​។​

​លោក​ Mark​ Field​ រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​និង​ប៉ា​ស៊ី​ហ្វិ​ក​ ៖«​ខ្ញុំ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ទស្សនៈ​របស់​ចក្រភព​អង់គ្លេស​ ដែល​ថា​ ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​កម្ពុជា​មិន​យុត្តិធម៌​ទេ​ ហើយ​ក៏​មិន​អាច​ជឿ​ទុកចិត្ត​បាន​ដែរ​។​ ខ្ញុំ​នឹង​ពិភាក្សា​គ្នា​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដក​ចេញ​នូវ​ការ​រឹតត្បិត​លើ​ការ​ជជែក​ពិភាក្សា​នយោបាយ​និង​សេរីភាព​សារព័ត៌មាន​និង​ស្ដារ​ស្ថានភាព​សម្រាប់​ប្រជាធិបតេយ្យ​ដែល​ដំណើរការ​និង​ត្រឹមត្រូវ​»​។​

​គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បាន​ជ័យជម្នះ​ឈ្នះ​អាសនៈ​ទាំង​ ១២៥​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ កាលពី​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៨​។​ រដ្ឋាភិបាល​ថ្មី​អាណត្ដិ​ទី​០៦​នេះ​ នឹង​បង្កើត​នៅ​ថ្ងៃ​ទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០១៨៕

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត