en     km
en     km

អាជ្ញាធរជាតិអប្សរាពង្រីកផ្លូវបន្ថែមលើផ្លូវដែលកំពុងស្ថាបនា

Share

សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានជូនដំណឹងពីគម្រោងនៃការពង្រីកផ្លូវបន្ថែម លើកំណាត់ផ្លូវដែលកំពុងជួសជុនលនិងស្ថាបនាឱ្យរួចរាល់ទាំងស្រុងចំនួន ៨៦០ម៉ែត្រ ពីស្ពាននាគ រហូតដល់រង្វង់មូលក្រុងសៀមរាប ខេត្តសៀមរាប។នេះបើតាមគេហទំព័ររបស់អាជ្ញាធរជាតិដែលនិយាយពីគម្រោងពង្រីកផ្លូវបន្ថែមលើផ្លូវដែលកំពុងស្ថាបនានេះ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។

ក្នុងការផ្សព្វផ្សាយរបស់អាជ្ញាធរជាតិអប្សរានេះ បញ្ជាក់ថា ក្រុមការងារអាជ្ញាធរជាតិអប្សរានឹងពង្រីកទំហំទទឹងផ្លូវរហូតដល់១០ម៉ែត្រ (ផ្លូវចាស់៨ម៉ែត្រ) ហើយអ៊ុតកៅស៊ូ និងគូសគំនូសបែងចែកផ្លូវសងខាងសម្រាប់យានយន្ដ និងទោចក្រយាន ដែលក្នុងនោះផ្លូវសម្រាប់ម៉ូតូ និងកង់ ១ម៉ែត្រកន្លះ (១.៥០ម៉ែត្រ) ដោយឡែក ៧ម៉ែត្រ គឺ សម្រាប់រថយន្តទៅមក ។

សូមជម្រាបដែរថា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ អាជ្ញាធរជាតិអប្សរាបានបើកការរដ្ឋានជួសជុលលើកំណាត់ផ្លូវ៦០ម៉ែត្រ ចាប់ពីស្ពាននាគ រហូតដល់រង្វង់មូល មានប្រវែងជាង ៥០០ម៉ែត្រ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលទទួលរងនូវការខូចខាត។ ក្នុងការពង្រីកបន្ថែមលើផ្លូវដែលកំពុងស្ថាបនានេះ អាជ្ញាធរជាតិអប្សរាក៏សូមអភ័យទោសដល់សាធារណជនចំពោះការយឺតយ៉ាវក្នុងការជួសជុលផ្លូវនេះឱ្យបានល្អប្រសើរ និងទាន់ពេលវេលា។

បញ្ជាក់ផងដែរថា ផ្លូវដែលអាជ្ញាធរជាតិអប្សរាគ្រោងសាងសង់នេះ ជាច្រកធ្វើដំណើរយ៉ាងសំខាន់ក្នុងការចេញចូលក្រុងសៀមរាប សារមន្ទីរ ផ្សាររាត្រី កន្លែងលក់សំបុត្រទស្សនាអង្គរ និងតំបន់ទេសចរណ៍ផងដែរ ៕

Share

Image
Image
Image