loader

​ទ័ព​រុ​ស្ស៊ី​បាន​ចូល​ទៅវាយប្រហារ​ក្រុម​ ISIS​ តាម​ផ្លូវអាកាស​​នៅស៊ី​រី​

​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ Channel​ News​ Asia​ បាន​ផ្សាយ​នៅ​ថ្ងៃ​ទី​០១​តុលា​ឆ្នាំ​២០១៥​ឲ្យ​ដឹង​ថា​ កងទ័ព​រុ​ស្ស៊ី​បាន​ចាប់ផ្តើម​វាយប្រហារ​ប្រទេស​ស៊ី​រី​តាម​អាកាស​ កាលពី​ថ្ងៃ​ពុធ​។​ នេះ​ជា​លើក​ដំបូង​នៃ​ការ​ចូលរួម​ផ្នែក​យោធា​របស់​រុ​ស្ស៊ី​ នៅ​ខាងក្រៅ​អតីត​សហភាព​សូ​វៀត​ចាប់តាំងពី​ការ​កាន់កាប់​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ឆ្នាំ​ 1979​។​

​ទាំង​ម៉ូ​ស្គូ​ ទាំង​ក្រុង​ដា​ម៉ាស​ បាន​បង្ហាញ​ថា​ពួក​សកម្មប្រយុទ្ធ​ IS​ ជា​គោលដៅ​នៃ​ការ​វាយប្រហារ​ ហើយ​បើ​តាម​ប្រ​ភ​ពី​ស៊ី​រី​ឲ្យ​ថា​ “​កន្លែង​ភេរវ​ករ​”​ ត្រូវ​បាន​វាយប្រហារ​នៅ​ខេត្ត​ Hama​ និង​ខេត្ត​ Hom​។​ ប្រភព​នោះ​បន្ថែម​ថា​ ប្រទេស​រុ​ស្ស៊ី​បាន​ជួយ​រដ្ឋាភិបាល​ ក្នុង​ការ​វាយប្រហារ​តាម​អាកាស​នៅ​ខេត្ត​ Latakia​ ដែល​ជា​បន្ទាយ​របស់​ពួក​សកម្មប្រយុទ្ធ​។​
Russian-Military-Plane
​ប៉ុន្តែ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ ខ្លួន​ជឿ​ថា​ ប្រទេស​រុ​ស្ស៊ី​បាន​កំណត់​វាយ​លើ​គោលដៅ​របស់​ពួក​ឧទ្ទាម​បក្ស​ប្រឆាំង​ ដែល​គំរាមកំហែង​ដល់​មេដឹកនាំ​ស៊ី​រី​លោក​បា​សា​ អាល់​អាសា​ដ​ ពោល​គឺ​មិនមែន​វាយប្រហារ​លើ​ពួក​ IS​ ដូចដែល​រុ​ស្ស៊ី​បាន​អះអាង​នោះ​ទេ​។​

​រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​ក​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ប្រាប់​អ្នកកាសែត​ថា​ លោក​មិន​បានឃើញ​ការ​វាយប្រហារ​ប្រឆាំង​នឹង​ក្រុម​ ISIS​ នោះ​ទេ​ អ្វី​ដែល​លោក​បានឃើញ​ គឺ​ការ​ធ្វើ​វាយប្រហារ​ទៅ​លើ​អ្នកប្រឆាំង​នឹង​ស៊ី​រី​ឯណោះ​ទៅ​វិញ​ទេ​។​

​រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​ក​ លោក​ Ash​ Carter​ បាន​និយាយ​យ៉ាង​ប្រុង​ប្រយ័ត្ន​ថា​ កងទ័ព​រុ​ស្ស៊ី​បាន​បង្ហាញខ្លួន​នៅ​តំបន់​ ដែល​ប្រហែលជា​មិនមែន​ជា​កងកម្លាំង​របស់​ក្រុម​ ISIS​នោះ​ទេ​ ។​ លោក​ Ash​ Carter​ បាន​រិះគន់​ថា​ ការ​មក​ដល់​របស់​រុ​ស្ស៊ី​ គឺ​នៅ​ក្នុង​សង្គ្រាមស៊ីវិល​បង្ហូរឈាម​ ។​ លោក​ថា​ វា​បាន​បម្រើ​តែ​មួយ​គត់​ គឺ​ដើម្បី​ពន្យារ​ជម្លោះ​ នឹង​បន្ត​ស្នូរ​គ្រាប់កាំភ្លើង​តែ​ប៉ុណ្ណោះ​ ។​

​ចំណែក​ប្រទេស​បារាំង​ ដែល​បាន​បើក​ការ​វាយប្រហារ​តាម​អាកាស​ជា​លើក​ដំបូង​របស់​ខ្លួន​ ប្រឆាំង​នឹង​សកម្មប្រយុទ្ធ​ ISIS​ នៅ​ក្នុង​ប្រទេស​ស៊ី​រី​ កាលពី​ថ្ងៃអាទិត្យ​​ ក៏​បាន​លើក​ឡើង​ពី​ការ​សង្ស័យ​លើ​គោលបំណង​របស់​រុ​ស្ស៊ី​ដែរ​ ដោយ​បាន​បន្ទរ​ការ​ព្រួយបារម្ភ​ថា​ យោធា​របស់​ក្រុង​ម៉ូ​ស្គូ​នៅ​ក្នុង​ប្រទេស​នេះ​ មាន​គោលបំណង​គ្រាន់តែ​ដើម្បី​រក្សា​អំណាច​លោក​អាល់​អាសា​ដ​ តែ​ប៉ុណ្ណោះ​៕

ប្រែសម្រួលដោយ៖ មឿន ឌីណា

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

World Cup មានអាជ្ញាកណ្តាលស្ត្រីជាលើកដំបូងក្នុងរយៈពេល៩២ឆ្នាំ

  យោងតាមReuters កីឡាការិនី Stephanie Fra[...]

អ៊ីរ៉ង់​កាត់ទោស​ប្រហារជីវិត​មនុស្ស​បួន​នាក់​ពីបទ​សហការ​ជាមួយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អ៊ីស្រាអែល

  ឌូបៃ៖ យោងតាមសារព័ត៌មាន Reuters រាយការណ[...]

អតីតប្រធានាធិបតីចិន លោក Jiang Zemin បានទទួលមរណភាពក្នុងជន្មាយុ ៩៦ឆ្នាំ

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x