loader

បេក្ខជន​ប្រឡង​បាក់​ឌុ​ប​អវត្តមាន​ជាង​១៨០០​នាក់​និង​បញ្ហា​សុខភាព​២៨​ករណី​

ភ្នំពេញ​៖​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ប្រកាស​ថា​ បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ នៅ​ថ្ងៃ​ទី​ ២១​ ខែសីហា​នេះ​ អវត្តមាន​ជាង​១៨០០​នាក់​ ហើយ​បេក្ខជន​មាន​បញ្ហា​សុខភាព​ពេល​ប្រឡង​ប្រមាណ​២៨​ករណី​។​

បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ នៅ​ថ្ងៃ​ទី​ ២១​ ខែសីហា​នេះ។ មានបញ្ហាសុខភាព។ រូបភាពៈ ក្រសួងអប់រំ យុវជន និង កីឡា​



​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បង្ហោះ​នៅ​ថ្ងៃនេះ​ថា​ ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​ប្រឡង​បាក់​ឌុ​ប​ ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​ល្អ​ គ្មាន​បាតុកម្ម​មិន​ប្រក្រតី​គួរ​ឱ្យ​កត់សម្គាល់​ទេ​។​

ជាមួយ​គ្នា​នេះ​ ស្ថានភាព​ប្រឡង​នៅ​តាម​មណ្ឌល​នីមួយៗ​ បាន​ដំណើរការ​ដោយ​ស្ងប់ស្ងាត់​ និង​របៀបរៀបរយ​ល្អ​ ដោយ​ពុំ​មាន​សំណៅ​ឯកសារ​ ឬ​ ឧបករណ៍​ហាមឃាត​ឡើយ​។​

​ក្រសួង​បញ្ជាក់​ថា​ បេក្ខជន​ប្រឡង​អវត្តមាន​នៅ​ថ្ងៃ​ប្រឡង​ទី​២​នេះ​ មាន​ចំនួន​ ១៨០៦​ នាក់​។​ក្នុង​នោះ​ស្ត្រី​ ៧២៣​ នាក់​។​ ប៉ុន្តែ​ក្រសួង​ពុំ​បាន​បញ្ជាក់​អំពី​មូលហេតុ​នោះ​ទេ​។​ ក្រសួង​អប់រំ​បន្ថែម​ថា​ បេក្ខជន​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​មាន​ ២៨​ ករណី​។​ ក្នុង​ចំណោម​នោះ​ បេក្ខជន​ប្រឡង​មិន​អាច​វិល​មក​ប្រឡង​វិញ​មាន​២​ករណី​។​ ជាមួយ​គ្នា​នេះ​ អនុរក្ស​មាន​បញ្ហា​សុខភាព​ ២​ ករណី​ និង​ អ្នក​សង្កេត​ស្ម័គ្រចិត្ត​មាន​ ១​ ករណី​។​

​នៅ​ឆ្នាំ​ ២០១៨​ ដែល​ជា​កំណែ​ទម្រ​ង​ប្រព័ន្ធ​អប់រំ​លើក​ទី​ ៥​ មាន​បេក្ខជន​ប្រឡង​បាក់​ឌុ​ប​សរុប​១១៥២៦៨​ នាក់​។​ក្នុង​នោះ​បេ​ក្ខ​នារី​ប្រឡង​បាក់​ឌុ​ប​មាន​ចំនួន​ ៥៨១៥៨​ នាក់​៕

ព័ត៌មានទាក់ទង

ក្រសួងព័ត៌មានគ្រោងបញ្ជូនច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ទៅគណៈរដ្ឋមន្ត្រី ក្រោយការពន្យាពេលជាច្រើនលើក

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព[...]

កម្ពុជានឹងប្រកាសឱ្យប្រើប្រាស់របាយការណ៍អង្កេតប្រជាសាស្ដ្រ និងសុខភាពនៅខែមេសាពាក់ព័ន្ធនិងស្ដ្រី

នៅអំឡុងខែមេសាខាងមុខ  កម្ពុជានឹងប្រកាសឱ្យប្រើប[...]

តុលាការ អនុញ្ញាតឱ្យលោកកឹម សុខាជួបមេធាវី តែត្រូវសហការជាមួយមន្ត្រីនគរបាល

តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចអនុញ្ញ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត