ជាធម្មតាមនុស្សភាគច្រើនគិតថាគេង៧ទៅ៨ម៉ោងក្នុងមួយយប់គឺឆ្អែកគ្រប់គ្រាន់ដែលនាំអោយមានសុខភាពផ្លូវចិត្តនិងផ្លូវកាយល្អ។ការគេងជាផ្នែកមួយដ៏សំខាន់សម្រាប់ជីវិតមនុស្សទូទៅ។តើយើងត្រូវគេងប៉ុន្មានម៉ោងទើបស្កប់ស្កល់?
អ្នកមមាញឹកនឹងការងាររកស៊ីតែងប្រាថ្នាសំរាកនៅថ្ងៃចុងសប្តាហ៍។ជាដំបូងការគេងមិនគ្រប់គ្រាន់ប៉ះពាល់ផលអវិជ្ជមាននៃការគេងមិនលក់នៅពេលអនាគត ហើយគេង មិន គ្រប់គ្រាន់ប៉ះពាល់សុខភាព របស់មនុស្សចុះខ្សោយ អាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរ។
ក្នុងគេហទំព័រសុខភាព Bright Side ពន្យល់ថា ការទទួលដំណេកមិនស្កប់ស្កល់នឹងបង្កើនហានិភ័យនៃការវិវត្តបញ្ហាជំងឺមួយចំនួនដូចជា អស់កម្លាំង ជំងឺធ្លាក់ទឹកចិត្ត ការផ្លាស់ប្តូរ មុខងារអរម៉ូន ប្រឈមនឹងមានជំងឺសរសៃឈាមបេះដូង និងជំងឺទឹកនោមផ្អែមជាដើម។
លើសពីនេះទៀត ការគេងមិនគ្រប់ជះឥទ្ធិពលអវិជ្ជាមានដល់រូបរាងកាយ រួមទាំងឡើងទម្ងន់ ស្នាមខ្មៅក្រោមរង្វង់ភ្នែក ទឹកមុខស្លក់ ស្លែកស្លាំងផងដែរ។ គេហទំព័រ Bright Side ផ្នែកសុខភាពថា គេងមិនឆ្អែតក៏នាំឲ្យការផ្ចង់អារម្មណ៍ថយចុះនោះដែរ។
គេហទំព័រ Bright Side ចោទជាសំនួរថា តើមនុស្សពេញវ័យ និងមនុស្សចាស់គេង ប៉ុន្មានម៉ោងក្នុងមួយយប់ ទើបត្រឹមត្រូវនិងមានសុខភាពល្អ?
ចម្លើយគឺថា គេហទំព័រ Bright Side ដកស្រងការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានបង្កើតទំនាក់ទំនងរវាងអាយុ និងចំនួនម៉ោងសម្រាប់គេងឲ្យបាន គ្រប់គ្រាន់គឺ៖
• អាយុ ០-៣ ខែ ត្រូវគេង ១៤-១៧ ម៉ោង
•អាយុ ៤-១១ ខែ ត្រូវគេង១២-១៥ ម៉ោង
• អាយុ ១-២ ឆ្នាំ ត្រូវគេង ១១-១៤ ម៉ោង
• អាយុ ៣-៥ ឆាំ ត្រូវគេង ១០-១៣ ម៉ោង
អាយុពី ៦ដល់១៣ឆ្នាំ ត្រូវគេង ៩-១១ ម៉ោង
•អាយុពី ១៤ ដល់ ១៧ ឆ្នាំត្រូវ គេង ៨-១០ ម៉ោង
•អាយុពី ១៨ដល់២៥ ឆ្នាំត្រូវ គេង ៧-៩ម៉ោង
• អាយុពី ២៦ដល់៦៤ឆាំត្រូវគេង ៧-៩ម៉ោង
•អាយុលើសពី ៦៥ ឆ្នាំត្រូវ ៧-៨ ម៉ោង
មនុស្សវ័យចំណាស់ការងងុយគេងមានតិចតួចបំផុត តែផ្ទុយទៅវិញ ទារកមាន អាយុ ជាង៣ខែត្រូវការគេងច្រើនម៉ោង។ កុមារអាយុក្រោម ១៨ ឆ្នាំគួរគេងលើសពី ៨ ម៉ោង ក្នុងមួយយប់។ ការងងុយដេកនឹងកាត់បន្ថយនៅពេលមនុស្សឈានដល់វ័យ ៦៥ឆ្នាំ។តែបែបនេះក្តី មនុស្សម្នាក់ៗអាចមានតម្រូវការរៀងៗខ្លួនដែល អាចផ្លាស់ប្តូរចំនួន ម៉ោង ដេករបស់ពួកគេបាន។
គេហទំព័រ Bright Side ឲ្យដឹងទៀតថា វាមានសារសំខាន់ណាស់ការយកចិត្តទុកដាក់ បំផុតចំពោះគុណតម្លៃនៃដេកស្កប់ស្កល់។ ការគេមិនលក់ស្កប់នាំឲ្យ សុខ ភាព ចុះ ខ្សោយឆាប់រហ័ស។ គេហទំព័រ Bright Side ណែនាំអំពីវិធីសាស្ត្រមួយចំនួនដ៏មាន ប្រសិទ្ធិភាព ដើម្បីជួយឲ្យគេងឆាប់ ស្កប់ស្កល់ ឆ្អែត និងមានអារម្មណ៍ស្រស់ថ្លាជា រៀងរាលថ្ងៃ។
ពេលយប់ជាម៉ោងដេក ហើយពេលថ្ងៃជាម៉ោងធ្វើការងារ មិនគួរដេកខុស ពេល នោះ ទេ។ អ្នកត្រូវចូលដេក និងភ្ញាក់ ទៅតាម ពេល ទៀង ទាត់ជារៀងរាលថ្ងៃ ។ កុំផឹក ភេស ជ្ជៈប៉ូវកម្លាំងមុនពេលដេកហើយកុំទទួលទានអាហារឆ្អែកពេកនៅពេលយប់។
វិធីគេងឲ្យស្កប់ស្កល់បន្តទៀត អ្នកត្រូវបង្កើតបរិយាកាសកក់ក្តៅ និងមាន ផាសុខ ភាព នៅ ក្នុងបន្ទប់ដេក ហើយជ្រើសរើសគ្រែដេកមានផាសុខភាព និងគុណភាព។ ការដើរ ស្រូប យកខ្យល់អាកាសធម្មជាតិរយៈពេលខ្លីជួយអ្នកគេងឆាប់លក់។មុនពេលចូលគេងត្រូវបិទភ្លើងឬអេឡិចត្រូនិចដែលរំខាន់ដល់ដំណេក៕