en     km
en     km

តើ​មនុស្ស​វ័យ​ចំណាស់​គួរ​គេង​ប៉ុន្មាន​ម៉ោង​ទើប​មាន​សុខភាព​ល្អ​?​ ចុះ​ មនុស្ស​ ពេញវ័យ​គួរ​គេង​ ប៉ុន្មានម៉ោង​ដែរ​?

Share

ជា​ធម្មតា​មនុស្ស​ភាគច្រើន​គិត​ថា​គេង​៧​ទៅ​៨​ម៉ោង​ក្នុង​មួយ​យប់​គឺ​ឆ្អែ​ក​គ្រប់គ្រាន់​ដែល​នាំ​អោយ​មាន​សុខភាព​ផ្លូវចិត្ត​និង​ផ្លូវ​កាយ​ល្អ​។​ការ​គេង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ជីវិត​មនុស្ស​ទូទៅ​។​តើ​យើង​ត្រូវ​គេង​ប៉ុន្មាន​ម៉ោង​ទើប​ស្កប់ស្កល់​?

                                     ការគេងត្រឹមត្រូវតាមលំដាប់អាយុធៀបជាមួយម៉ោង។រូបភាព៖ Bright Side

​អ្នក​មមាញឹក​នឹង​ការងារ​រកស៊ី​តែង​ប្រាថ្នា​សំរាក​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​។​ជាដំបូង​ការ​គេង​មិន​គ្រប់គ្រាន់​ប៉ះពាល់​ផល​អវិជ្ជមាន​នៃ​ការ​គេង​មិន​លក់​នៅ​ពេល​អនាគត​ ហើយ​គេង​ មិន​ គ្រប់គ្រាន់​ប៉ះពាល់​សុខភាព​ របស់​មនុស្ស​ចុះ​ខ្សោយ​ អាច​នាំ​ឲ្យមាន​ផលវិបាក​ធ្ងន់ធ្ងរ​។​

​ក្នុង​គេហទំព័រ​សុខភាព​ Bright​ Side​ ពន្យល់​ថា​ ការ​ទទួល​ដំណេក​មិន​ស្កប់​ស្កល់​នឹងបង្កើន​ហានិភ័យ​នៃ​កា​រវិ​វត្ត​បញ្ហា​ជំងឺ​មួយ​ចំនួន​ដូច​ជា​ អស់កម្លាំង​ ជំងឺ​ធ្លាក់​ទឹកចិត្ត​ ការ​ផ្លាស់​ប្តូរ​ មុខងារ​អរ​ម៉ូ​ន​ ប្រឈម​នឹង​មាន​ជំងឺ​សរសៃឈាម​បេះដូង​ និង​ជំងឺ​ទឹកនោមផ្អែម​ជាដើម​។​

​លើស​ពី​នេះ​ទៀត​ ការ​គេង​មិន​គ្រប់​ជះ​ឥទ្ធិពល​អវិជ្ជា​មាន​ដល់​រូបរាង​កាយ​ រួម​ទាំង​ឡើង​ទម្ងន់​ ស្នាមខ្មៅ​ក្រោម​រង្វង់​ភ្នែក​ ទឹកមុខ​ស្លក់​ ស្លែ​ក​ស្លាំង​ផង​ដែរ​។​ គេហទំព័រ​ Bright​ Side​ ផ្នែក​សុខភាព​ថា​ គេង​មិន​ឆ្អែត​ក៏​នាំ​ឲ្យ​ការ​ផ្ចង់​អារម្មណ៍​ថយ​ចុះ​នោះ​ដែរ​។​

​គេហទំព័រ​ Bright​ Side​ ចោទ​ជា​សំនួ​រថា​ តើ​មនុស្ស​ពេញវ័យ​ និង​មនុស្ស​ចាស់​គេង​ ប៉ុន្មាន​ម៉ោង​ក្នុងមួយ​យប់​ ទើប​ត្រឹមត្រូវ​និង​មាន​សុខភាព​ល្អ​?

​ចម្លើយ​គឺថា​ គេហទំព័រ​ Bright​ Side​ ដកស្រង​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នក​វិទ្យា​សាស្ត្រ​បាន​បង្កើត​ទំនាក់ទំនង​រវាង​អាយុ​ និង​ចំនួន​ម៉ោង​សម្រាប់​គេង​ឲ្យ​បាន​ គ្រប់គ្រាន់​គឺ​៖​

•​ អាយុ​ ០-៣​ ខែ​ ត្រូវ​គេង​ ១៤-១៧​ ម៉ោង​
•​អាយុ​ ៤-១១​ ខែ​ ត្រូវ​គេង​១២-១៥​ ម៉ោង​
•​ អាយុ​ ១-២​ ឆ្នាំ​ ត្រូវ​គេង​ ១១-១៤​ ម៉ោង​
•​ អាយុ​ ៣-៥​ ឆាំ​ ត្រូវ​គេង​ ១០-១៣​ ម៉ោង​
​អាយុ​ពី​ ៦​ដល់​១៣​ឆ្នាំ​ ត្រូវ​គេង​ ៩-១១​ ម៉ោង​
•​អាយុ​ពី​ ១៤​ ដល់​ ១៧​ ឆ្នាំ​ត្រូវ​ គេង​ ៨-១០​ ម៉ោង​
•​អាយុ​ពី​ ១៨​ដល់​២៥​ ឆ្នាំ​ត្រូវ​ គេង​ ៧-៩​ម៉ោង​
•​ អាយុ​ពី​ ២៦​ដល់​៦៤​ឆាំ​ត្រូវ​គេង​ ៧-៩​ម៉ោង​
•​អាយុ​លើស​ពី​ ៦៥​ ឆ្នាំ​ត្រូវ​ ៧-៨​ ម៉ោង​

​មនុស្ស​វ័យ​ចំណាស់​ការ​ងងុយគេង​មាន​តិចតួច​បំផុត​ តែ​ផ្ទុយ​ទៅ​វិញ​ ទារក​មាន​ អាយុ​ ជាង​៣​ខែ​ត្រូវការ​គេង​ច្រើន​ម៉ោង​។​ កុមារ​អាយុ​ក្រោម​ ១៨​ ឆ្នាំ​គួរ​គេង​លើស​ពី​ ៨​ ម៉ោង​ ក្នុង​មួយ​យប់​។​ ការ​ងងុយដេក​នឹង​កាត់​បន្ថយ​នៅ​ពេល​មនុស្ស​ឈាន​ដល់​វ័យ​ ៦៥​ឆ្នាំ​។​តែ​បែប​នេះ​ក្តី​ មនុស្ស​ម្នាក់ៗ​អាច​មាន​តម្រូវការ​រៀងៗ​ខ្លួន​ដែល​ អាច​ផ្លាស់​ប្តូរ​ចំនួន​ ម៉ោង​ ដេក​របស់​ពួក​គេ​បាន​។​

​គេហទំព័រ​ Bright​ Side​ ឲ្យ​ដឹង​ទៀត​ថា​ វា​មាន​សារសំខាន់​ណាស់​ការ​យកចិត្តទុកដាក់​ បំផុត​ចំពោះ​គុណ​តម្លៃ​នៃ​ដេក​ស្កប់ស្កល់​។​ ការ​គេ​មិន​លក់​ស្កប់​នាំ​ឲ្យ​ សុខ​ ភាព​ ចុះ​ ខ្សោយ​ឆាប់រហ័ស​។​ គេហទំព័រ​ Bright​ Side​ ណែនាំ​អំពី​វិធីសាស្ត្រ​មួយ​ចំនួន​ដ៏​មាន​ ប្រសិទ្ធិ​ភាព​ ដើម្បី​ជួយ​ឲ្យ​គេង​ឆាប់​ ស្កប់ស្កល់​ ឆ្អែត​ និង​មាន​អារម្មណ៍​ស្រស់ថ្លា​ជា​ រៀងរាលថ្ងៃ​។​

​ពេល​យប់​ជា​ម៉ោង​ដេក​ ហើយ​ពេល​ថ្ងៃជា​ម៉ោង​ធ្វើ​ការងារ​ មិន​គួរ​ដេក​ខុស​ ពេល​ នោះ​ ទេ​។​ អ្នក​ត្រូវ​ចូល​ដេក​ និង​ភ្ញាក់​ ទៅ​តាម​ ពេល​ ទៀង​ ទាត់​ជា​រៀងរាលថ្ងៃ​ ។​ កុំ​ផឹក​ ភេ​ស​ ជ្ជៈ​ប៉ូវ​កម្លាំង​មុន​ពេលដេក​ហើយ​កុំ​ទទួលទាន​អាហារ​ឆ្អែ​ក​ពេក​នៅ​ពេល​យប់​។​

​វិធី​គេង​ឲ្យ​ស្កប់ស្កល់​បន្ត​ទៀត​ អ្នក​ត្រូវ​បង្កើត​បរិយាកាស​កក់ក្តៅ​ និង​មាន​ ផា​សុខ​ ភាព​ នៅ​ ក្នុង​បន្ទប់ដេក​ ហើយ​ជ្រើសរើស​គ្រែ​ដេក​មាន​ផា​សុខភាព​ និង​គុណភាព​។​ ការ​ដើរ​ ស្រូប​ យក​ខ្យល់អាកាស​ធម្មជាតិ​រយៈពេល​ខ្លី​ជួយ​អ្នក​គេង​ឆាប់​លក់​។​មុន​ពេល​ចូល​គេង​ត្រូវ​បិទ​ភ្លើង​ឬ​អេ​ឡិច​ត្រូ​និ​ច​ដែល​រំខាន់​ដល់​ដំណេក​៕

Share

Image
Image
Image