en     km
en     km

ទីបំផុត អ្នកស្រីទេពវន្នីត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ

Share

ក្រុងភ្នំពេញ៖ ក្រោមព្រះទានលើកលែងទោសពី ព្រះមហាក្សត្រ អ្នកស្រី ទេព វន្នី ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញហើយ នៅយប់ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៨នេះ។ នេះបើយោងតាមព្រះរាជក្រិត្យ​លេខ នរ/សកត/ ០៨១៨/៨៧៦ នៃព្រះមហាក្សត្រ។

បើយោងទៅតាមព្រះរាជក្រិត្យដែលចុះនៅថ្ងៃទី ២០ ខែ សីហានេះ បានឲ្យដឹងថា ទណ្ឌិត ៤ រូប​ ត្រូវបានលើកលែងទោសឲ្យមានសេរីភាពឡើងវិញ។ ទណ្ឌិតទាំង ៤ រូបនោះរួមមាន អ្នកស្រី ទេព វន្នី, អ្នកស្រី  ហេង មុំ, អ្នកស្រី បូ ឆវី, អ្នកស្រី គង់ ចន្ថា ដែលអ្នកទាំង ៤ ត្រូវបានជាប់ក្នុងពន្ធនាគារព្រៃសរ ករណីជេរប្រមាថរាជការសារធារណៈ និង ប្រឆាំងនឹងរាជការសារធារណៈ ដោយមានស្ថានទម្ងន់ទោស។ ភ្លាមៗបន្ទាប់ពីព្រះរាជក្រិត្យលើកលែងទោស បានបង្ហោះជាសារធារណៈ អយ្យការអមសាលាដំបូងក៏បានចេញ ដីការដោះលែង អ្នកទាំង ៤ អ្នកនោះ។

អ្នកស្រី ទេព វន្នី ត្រូវអាជ្ញាធររាជធានីភ្នំពេញចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែ​សីហា ឆ្នាំ២០១៦ នៅពេល​អ្នកស្រី​​​ចូ​លរួមយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដែល​ទាមទារ​ឲ្យដោះ​លែង​មន្ត្រីអា​ដ​ហុក ​៤រូប និងមន្ត្រី គ.ជ.ប.​មួយ​រូប​ ព្រម​ទាំ​ង​​​ជំរុ​ញទៅ​រ​ដ្ឋាភិបា​លឲ្យ​​វែ​ក​​មុខរកឃាតករ​ពិត នៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី។

នៅថ្ងៃទី ២៣ ខែ​កុម្ភៈ ឆ្នាំ២០១៧ សា​លា​ដំបូងរាជធានីភ្នំពេញ បានសើរើសំណុំរឿ​ងចាស់​កាលពីឆ្នាំ​​២០១៣ មក​ចោទប្រកាន់អ្នកស្រី ទេព វន្នី ដោយចោទពីបទ «​ប្រព្រឹត្តហិង្សាដោយចេតនា​មាន​ស្ថា​ន​​ទម្ង​ន់ទោស» និង​ផ្ត​​​​​ន្ទាទោសដាក់គុក ២​ឆ្នាំ​កន្លះ​(៣០ខែ)ពិន័យ​ប្រាក់ ៥លានរៀល និងបង្គា​ប់ឲ្យ​បង់ប្រាក់​​ទៅ​​​​ដើ​មបណ្តឹ​ងជាស​ន្តិខ​ណ្ឌដូន​​ពេ​ញ ​​ចំនួ​ន ៩​​លានរៀល។ គិតមកដល់ពេលនេះ អ្នកស្រីទេពវន្នីបានជាប់ឃុំរយៈពេលជិត ២ឆ្នាំហើយ។

ជីវប្រវត្តិសង្ខេបរបស់អ្នកស្រីទេពវន្នី

សកម្មជនដីធ្លីតំបន់បឹងកក់ អ្នកស្រី ទេព វន្នី ត្រូវបានអ្នកបឹងកក់ជាច្រើនចាត់ទុកថា ជាស្ត្រីឆ្នើម ក្លាហាន និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋក្នុងសហគមន៍។ អ្នកស្រីបានរងការចាប់ខ្លួនដាក់ពន្ធនាគារជាច្រើនលើកមកហើយ ។

អ្នកស្រី ទេព វន្នី ចាប់ផ្ដើមចេញតវ៉ាបញ្ហាដីធ្លីនៅតំបន់បឹងកក់ជាង ៧ឆ្នាំហើយ បន្ទាប់ពីសហគមន៍នេះរងការធ្វើទុក្ខបុកម្នេញដោយក្រុមហ៊ុន ស៊ូ កាគូ អភិវឌ្ឍន៍តំបន់បឹងកក់ ផ្ដល់សំណងមិនសមរម្យ និងបណ្ដេញអ្នកភូមិចេញពីលំនៅឋាន យកគ្រឿងចក្រឈូសឆាយកម្ទេចផ្ទះ និងបូមខ្សាច់ពន្លិចផ្ទះពលរដ្ឋជាដើម។ នេះបើ់តាម របាយការណ៍អង្គការសិទិ្ធមនុស្សទាំងអង្គការជាតិ និងអន្តរជាតិ ។

កាលពីពាក់កណ្ដាលឆ្នាំ ២០១២ សាលារាជធានីបានប្ដឹងស្ត្រី ១៣នាក់រួមទាំងអ្នកស្រី ទេព វន្នី ឲ្យជាប់ឃុំអស់ ៣៤ថ្ងៃ ពីបទរំលោភកម្មសិទ្ធិសាធារណៈ និងប្រឆាំងមន្ត្រីរាជការសាធារណៈ។

ការជាប់ពន្ធនាគាររបស់អ្នកស្រី ទេព វន្នី ពេលនេះ គឺជាលើកទី៤ ដោយមិនគិតការតវ៉ាកន្លងមក ដែលអាជ្ញាធរចាប់ឃុំខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរាប់ភ្លេចនោះ។

កាលពីខែមិថុនា ឆ្នាំ២០១៣ អ្នកស្រីត្រូវបានអង្គការ វ៉ាយថល វ៉យស៍ (Vital Voices) អញ្ជើញទៅសហរដ្ឋអាមេរិក ទទួលជ័យលាភីពានរង្វាន់ស្ត្រីឆ្នើម ស្ត្រីជាមេដឹកនាំពិភពលោក។ អ្នកស្រី ទេព វន្នី មានកូនពីរនាក់។ ខណៈអ្នកស្រីកំពុងស្ថិតនៅក្នុងការឃុំខ្លួននៅក្នុងពន្ធនាគារ ត្រូវបានរាយការណ៍មកថា  ប្ដីរបស់អ្នកស្រីបានសុំបែកគ្នា៕

 

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង