តាមរយៈទស្សនកិច្ចជាផ្លូវការធ្វើឡើងដោយនាយករដ្ឋមន្ត្រី មហាធា មហាម៉ាត កាលពីថ្ងៃសុក្រ ទី ១៧ សីហា នៅទីក្រុងប៉េកាំងនាំអោយប្រទេសទាំងពីរចិន-ម៉ាឡេស៊ី បានស្វែងយល់ពីអត្ថប្រយោជន៍នៃការពង្រឹងដៃគូពាណិជ្ជកម្មទ្វេភាគី ឡើងវិញ បន្ទាប់ពីចិនព្រួយបារម្ភថាពីការធ្វើខូច គំរោងវិនិយោគរបស់ចិនដោយគោលនយោបាយរើសអើង។តាមរយៈទស្សនកិច្ចនេះ ឃើញថាមេដឹកនាំប្រទាំងពីបានឈានដល់ការព្រមព្រៀងគ្នាមួយចំនួនដោយគោរពជញ្ជីងពាណិជ្ជកម្មទៅវិញទៅមក។
តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី លី ខឺ ឈាង លោក មហាធា មហាម៉ាត នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសម៉ាឡេស៊ីដែលគេហៅថា ជាអ្នកភិរក្សនិយមបានទៅកាន់ក្រុងប៉េកាំងតាមការគ្រោងទុកដោយបានជួបកំពូលជាមួយមេដឹកនាំជាន់ខ្ពស់ចិន គឺទាំងប្រធានាធិបតីស៊ីជីនភីង និងសម ភាគីលីខឺឈាង ដែលគេហៅថា ជាពិធីការប្រវត្តិសាស្ត្រ។
នៅក្នុងជំនួបនោះ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួនត្រូវពិនិត្យឡើងវិញ ហើយក៏បានឈានដល់កិច្ចព្រមព្រៀងថ្មីៗទៀត។
តាមប្រភពព័ត៌មានបរទេសដែលចុះផ្សាយរឿងនេះ ទោះបីជាមានការព្រមព្រៀងទ្វេភាគីក៏ដោយ ក៏មេដឹកនាំប្រទេសទាំងពីមិនសូវមើលមុខគ្នា ចំ គឺត្រង់ដែលលោកមហាធាបានប្រាប់ពីផលប៉ះពាល់មួយចំនួននៃគំរោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិនដែលពុំសូវទទួលបានពីការគាំទ្រពីពលរដ្ឋនិងអ្នកនយោបាយ។
គម្រោងក្រុមហ៊ុនមកពីប្រទេសចិនត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីណាជីពរ៉ាហ្សាក់ ដែលលោកមហាធាបានប្រាប់មេដឹកនាំចិនថា មានគំរោងខ្លះរកឃើញថា ពុំមានតម្លាភាព ហើយខ្លះទៀតធ្វើអោយប៉ះពាល់ជីវភាពរបស់អ្នកស្រុកដែលលោកមហាធាត្រូវពិនិត្យឡើងវិញ ។
ករណីនេះ នាំអោយចិនស្នើសុំអោយមានការយោគយល់អោយបានច្រើន ដើម្បីជាអត្ថប្រយោគទៅថ្ងៃមុខ។ មេដឹកនាំចិនបញ្ជាក់ថា ខ្លួនក៏ពិនិត្យមើលឡើងវិញដែរ។
លោកមហាធាបានប្រាប់មេដឹកនាំចិនថា ម៉ាឡេស៊ីបើកទូលាយជាខ្លាំងលំហពាណិជ្ជកម្មជាមួយប្រទេសទាំងអស់ តែសុំម្យ៉ាងគត់គឺសមធម៌នឹងគ្នាមានន័យថា ពាណិជ្ជកម្មសេរី ពិតមែនតែក៏មានភាពយុត្តិធម៌ដែរ។
ចាប់តាំងពីលោកមហាធា បានឡើងកាន់តំណែងនាយករដ្ឋមន្ត្រីនៅថ្ងៃទី ៩ឧសភា មកគម្រោងអភិវឌ្ឍមួយចំនួនដែលមានទឹកប្រាក់វិនិយោគដល់ពាន់លានដុល្លារ ត្រូវបានព្យួរ ដូចជា សំណង់ បំពង់ទីប ថាមពល ២កន្លែង ដោយមានទឹកប្រាក់វិនិយោគ ២ពាន់៣រយលានដុល្លារ ត្រូវបានព្យួរ។ដោយសារតែរឿងនេះ នាំអោយ លោក មហាធា ត្រូវបានចោទសួរដោយមេដឹកនាំចិនថាតើអាចជួយសម្រួលឡើងវិញ ឬទេ ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងដែលត្រូវបានទីភ្នាក់ងារសារព័ត៌មាន AP ស្រង់មកចុះផ្សាយថាមិនមានតែគំរោងមួយនេះទេ ត្រូវ ពិនិត្យឡើងវិញ គឺនៅមានមួយចំនួនទៀត ដែលលោកថា ភាគច្រើនបង្កអំពើពុករលួយ។
ថ្លែងនៅចំពោះមុខអ្នកជំនួញចិនជាច្រើនរយនាក់នៅទីក្រុងប៉េកាំង លោក មហាធា បានព្រមានថា ទោះជាមានការបើកចំហសេរីភាពវិនិយោគ ក្ដីតែសុំតែមួយគត់ គឺតម្លាភា និងមានផលប្រយោជន៍ដូចគ្នា។ លោកថា ម៉ាឡេស៊ី មិនប្រឆាំងអ្នកវិនិយោគចិន ឬរើសអើងអ្វីទេតែពិតជាត្រូវការជំនួញពីចិន គឺជំនួញដែលមិនបង្កបញ្ហាដល់ប្រទេសជាតិ។
លោកសង្ឃឹមថា តាមរយៈសេចក្ដីថ្លែងការណ៍របស់លោក គឺក្រុមហ៊ុនចិននឹងបន្តមកដាក់ទុនវិនិយោគច្រើនថែមទៀតនៅម៉ាឡេស៊ី ហើយសម្រាប់រូបលោក គិតថា ទំនាក់ទំនងទ្វេភាគី គឺទាំងពាណិជ្ជកម្ម និងការទូតកាន់តែប្រសើរ។
តាមទីភ្នាក់ងារសារព័ត៌មាន AP អ្វីដែលនាំអោយលោកមហាធាមានការព្រួយបារម្ភ គឺករណីបំណុលចិនដែលសង្ស័យថា ពុំសូវមានតម្លាភាព កាលនៅក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីណាជីពរ៉ាហ្សាក់៕