ក្រុងអីស្លាម៉ាបាត់)៖ សភានៃប្រទេសប៉ាគីស្ថានបានសម្រេចតែងតាំងលោក Imran Khan ជានាយករដ្ឋមន្រ្តីបន្ទាប់ពីគណបក្សរបស់លោកឈ្នះឆ្នោតកាលពីខែមុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន អាហ្សាសេរ៉ា(Al Jazeera)។
លោក Imran Khan បានឈ្នះឆ្នោតក្រោមសំឡេងគាំទ្រ ១៧៦ អាសនៈ ដោយផ្តួលគូរប្រកួតប្រជែងរបស់លោក គឺលោក Sharif ដែលមកពីគណបក្សសម្ព័ន្ធមូស្លីមណាវ៉ាស់ ដែលទទួលបានត្រឹមតែ ៩៦ អាសនៈប៉ុណ្ណោះ។
គេរំពឹងថា ចុងសប្តាហ៍នេះ លោក Imran Khan នឹងចូលកាន់តំណែងជានាយករដ្ឋមន្រ្តីនៃប្រទេសប៉ាគីស្ថានតែម្តង។
លោក Imran Khan នាយករដ្ឋមន្រ្តីទើបឈ្នះឆ្នោតព្រមានថា៖ «ខ្ញុំនឹងមិនលើកលែងចំពោះអ្នកដែលធ្វើឲ្យប្រទេសនេះដុនដាប់បែបនេះ ហើយខ្ញុំសូមសន្យា»។
សូមបញ្ជាក់ថា លោក Imran Khan គឺជាបេក្ខភាពមកពីគណបក្សប្រឆាំងយ៉ាងធំ ដែលបក្សនេះមានវត្តមាននៅប្រទេសប៉ាគីស្ថាន រយៈពេល ២២ ឆ្នាំមកហើយ។ នេះគឺជាលើកទី ១ ដែលលោកឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី៕