loader

តើ​អ្នកដឹង​ទេ​ថា​ ការ​ទទួលទាន​ទឹក​ក្តៅ​មាន​អត្ថប្រយោជន៍​ជាង​ទឹក​ត្រជាក់​យ៉ាងណា​ខ្លះ​?

នៅ​ពេល​ដែល​ខ្ញុំ​ទៅ​ញុំ​​អាហា​រនៅ​ខាងក្រៅ​ផ្ទះ​ ខ្ញុំ​តែងតែ​សួរ​រក​ទឹក​អត់​មាន​ទឹកកក​ ហើយ​គេ​មើល​មក​ខ្ញុំ​ហាក់បីដូចជា​ចម្លែក​បន្តិច​ ខ្ញុំ​គិត​ថា​អ្នក​ក៏​ធ្លាប់​បាន​ជួប​ប្រទះ​ដូច​ខ្ញុំ​ដែរ​។​ ប៉ុន្តែ​នៅ​ថ្ងៃនេះ​ អ្នក​នឹង​បានដឹង​ថា​ តើ​នឹង​មាន​អ្វី​ខុស​គ្នា​កើតឡើង​នៅ​ពេល​អ្នក​ញុំា​ទឹក​ត្រជាក់​ ឬ​ទឹក​ក្តៅ​?​

Hot and Cold Water-cover

​សូម​បិទ​ភ្នែក​របស់​អ្នក​ហើយ​ស្រ​ម៉ៃ​មើល​ថា​ នៅ​រដូវ​លំហើយ​ អ្នក​អង្គុយ​លើ​បង្គាន់​ដៃ​ឈើ​មួយ​ដែល​លាតសន្ធឹង​ជាប់​បឹង​មួយ​ដែល​ស្ថិត​នៅ​លើ​ភ្នំ​មាន​អាកាសធាតុ​យ៉ាង​ត្រជាក់​និង​មាន​ខ្យល់​បក់​តិចៗ​ ប៉ុន្តែ​នៅ​ស្រទាប​ខាងលើ​នៃ​កំពូលភ្នំ​នោះ​ ទើបតែ​រលាយ​អ្នក​អាច​មើលឃើញ​ទឹក​មាន​ពណ៌​គ្រី​ស្តា​ល់​ខៀវ​ហើយ​ត្រជាក់​គួរ​ឲ្យ​ចង់​ងូត​ ពេល​នោះ​អ្នក​ចុះ​ទៅ​ងូតទឹក​នៅ​ក្នុង​បឹង​នោះ​។​ ស្រ​ម៉ៃ​មើល​បន្ត​ទៀត​ទៅ​មើល​ តើ​ស្បែក​របស់​អ្នក​នឹង​មាន​អ្វី​កើតឡើង​?​ តើ​រាង​កាយ​របស់​អ្នកមាន​សភាព​យ៉ាងណា​?​ តើ​លោក​អ្នកមាន​អារ​ម្ម​ណ៏​ថារ​ងារ​ញ័រ​ ហើយ​ខ្លួនប្រាណ​ចាប់ផ្ដើម​រួម​តូច​ដោយសារ​ទឹក​ត្រជាក់​ និង​យល់​ថា​គួរ​ឲ្យ​ចង់​ងូត​លេង​ឬ​អត់​?

​ប្រហែលជា​អ្នក​បានដឹង​ហើយ​ថា​ទឹក​ក្ដៅ​ធ្វើ​ឲ្យ​ស្បែក​ខ្សោះ​និង​រន្ធ​ញើស​រីក​ធំ​ ដែល​ផ្ទុយ​ពី​ទឹក​ត្រជាក់​នៅ​ពេល​វា​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក​ វា​ធ្វើ​ឲ្យ​រ​ន្ឋ​ញើស​រួម​ វា​កើតឡើង​នៅ​ពេល​ដែល​ទឹក​ចូល​ទៅ​ដល់​ប្រ​ព័​ន្ឋ​រំលាយ​អាហារ​។​ ដូចនេះ​ តើ​ការ​បរិភោគ​ពិសារ​ទឹក​ក្តៅ​មាន​ប្រយោជន៍​ជាង​ការ​ពិសារ​ទឹក​ត្រជាក់​យ៉ាងណា​ខ្លះ​?

HotWater​តើ​មាន​អ្វី​កើតឡើង​ប្រសិនជា​អ្នក​ពិសារ​ត្រជាក់​?​ ខ្លួនប្រាណ​របស់​ជា​អ្នក​កំណត់​កំរិត​ថាមពល​សីតុណ្ហភាព​ ក្រៅពី​ការ​ជួយ​បង្គ្រប់​ដោយ​អាហារ​បំប៉ន​ដើម្បី​បង្កើត​ថាមពល​ និង​ជួយ​ដល់​ដំណើរការ​នៃ​ប្រ​ព័​ន្ឋ​រំលាយ​អាហារ​ដែល​យើង​បរិភោគ​រាល់ថ្ងៃ​ តួនាទី​ទាំង​ពីរ​នេះ​ធ្វើ​ឲ្យ​ជាតិ​ទឹក​បាត់បង់​។​ ពេល​ដែល​អ្នក​ពិសារ​ភេសជ្ជៈ​ត្រជាក់​ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​មាន​ភាព​លំបាក​ ក៏​ដូច​ជា​សរសៃឈាម​រួម​តូច​និង​បង្អាក់​ការ​ផលិត​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន​ (Hydration)​។​

​ជាង​នេះ​ទៅ​ទៀត​ បើ​អ្នក​ពិសារ​ភេសជ្ជៈ​ត្រជាក់​ស្រប​ពេល​កំពុង​ពិសារ​អាហារ​ឬ​បន្ទាប់​ពី​ពិសារ​អាហារ​ សីតុណ្ហភាព​របស់​ភេសជ្ជៈ​បង្ក​ឲ្យ​មាន​ជាតិ​ខ្លាញ់​នៅ​ក្នុង​ខ្លួន​ឡើង​កក​ វា​ក៏​ពិបាក​ដល់​ការ​រំលាយ​ជាតិ​កក​នោះ​ចេញពី​រាង​កាយ​ផង​ដែរ​។​ តែ​ប្រសិនជា​លោក​អ្នក​ពិសារ​ទឹក​ត្រជាក់​បន្ទាប់​ពី​ការ​ពិសារ​អាហារ​រួច​ គឺ​លោក​អ្នក​កំពុង​បង្កើត​នូវ​សំណល់​ជាតិ​សំបោរ​ឬ​ជាតិ​អន្ធឹល​ទៅ​ដល់​ប្រ​ព័​ន្ឋ​ភាព​សុំា​នៃ​រាង​កាយ​ ធ្វើ​ឲ្យ​អ្នក​ងាយ​នឹង​កើត​ជំ​ងឹ​ផ្សេងៗ​ជា​ពិសេស​គឺ​ជំងឺ​ផ្តាស​សាយ​ដែល​យើង​តែងតែ​ជួប​ប្រទះ​ជា​ញឹកញាប់​។​ មនុស្ស​មួយ​ចំនួន​យល់​ថា​ទឹក​ត្រជាក់​មាន​ប្រយោជន៍​អាច​ជួយ​ដុត​កាឡូរី​។​Drinking-Water

​ក៏​ប៉ុន្តែ​ ក្នុង​ករណី​ដែល​យើង​ពិតជា​មិន​ចង់​ឲ្យ​ប្រ​ព័​ន្ឋ​រំលាយ​អាហារ​ធ្វើការ​ខ្លាំង​ពេក​នោះ​ យើង​គួរតែ​ប្រើ​វិធីសាស្ត្រ​ជួយ​ដុត​កាឡូរី​តាម​រយៈ​ការ​ពិសារ​ទឹក​ក្តៅ​អ៊ុ​នៗ​ ជា​ជាង​ការ​ពិសារ​ទឹក​ត្រជាក់​ពីព្រោះ​ថា​៖

-​ជួយ​ដល់​ការ​រំលាយ​អាហារ​ឪ្យ​មាន​ភាព​ប្រក្រតី​នៃ​អង់ស៊ីម​(Enzymes)​ដែល​រំលាយ​អាហារ​ និង​ងាយស្រួល​រំលាយ​ជាង​ និង​ជួយ​បង្កើន​ជាតិ​ទឹក​(Hydration)​នៅ​ក្នុង​ខ្លួន​។​
-​ជួយ​ឲ្យ​ពោះវៀន​ដំណើរការ​ស្រួល​ លោក​អ្នក​ក៏​អាច​សាកល្បង​ពិសារ​ទឹកក្រូច​ឆា្ម​រ​ក្តៅ​អ៊ុ​នៗ​ជា​រៀង​រាល់​ព្រឹក​ ពីព្រោះ​វា​ពិតជា​មាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​ពោះវៀន​។​
-​ងាយស្រួល​ដល់​ការ​រំលាយ​អាហារ​នៅ​ក្នុង​រាង​កាយ​។​
-​ជួយ​ដល់​ការ​បន្សាប​ជាតិពុល​នៅ​ក្នុង​ខ្លួន​មុន​ពេល​បញ្ជារ​ទៅ​ឈាម​និង​ក្រលៀន​ ស្បែក​និង​ប្រព័ន្ធ​សារធាតុ​លឿង​នៅ​ក្នុង​ឈាម​ (Lymphatic)​។​

​ហេតុ​ដូច្នេះ​ សូម​លោក​អ្នកងា​កមក​ប្តូរ​ទម្លាប់​ពិសារ​ក្តៅ​ឲ្យ​បាន​ច្រើន​ជាង​ការ​ពិសារ​ទឹក​ឬ​ភេសជ្ជៈ​ត្រជាក់​វិញ​ ហើយ​លោក​អ្នក​នឹង​ស​ងេ្ក​ត​ឃើញ​ថា​ វា​មាន​ប្រសើរ​និង​ងាយស្រួល​ដល់​ការ​រំលាយ​អាហារ​ ដែល​អាច​ជួយ​ទ្រទ្រង់​រាយ​កាយ​បាន​ល្អ​ប្រសើរ​បន្ទាប់​ពី​ការ​បរិភោគ​ ហើយ​វា​ក៏​ជួយ​ដល់​សរសៃឈាម​ឲ្យ​ដំណើរការ​បាន​ស្រួល​ផង​ដែរ​។​

 

ប្រែសម្រួលដោយ៖ ហេង រតនា

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ស្លាប់៣៧ នាក់ រាប់រយនាក់បាត់ខ្លួនដោយគ្រោះទឹកជំនន់នៅរដ្ឋ Kentucky សហរដ្ឋអាមេរិក

ស្លាប់៣៧ នាក់ រាប់រយនាក់បាត់ខ្លួនដោយគ្រោះទឹកជ[...]

អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC) និងអង្គការ Internews បង្កើតវេទិកាបណ្តាញស្ត្រីអ្នកសារព័ត៌មាន

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០២២នេះ អង្[...]

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ចូលរួម​ពិធី​កាន់ដំណែង​រដ្ឋបាល​ថ្មី​របស់​ហុងកុង

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ចូលរួម​ពិធី​ក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x