បក្សកុម្មុយនិស្តវៀតណាម បានដោះលែងអ្នកប្រឆាំងម្នាក់ គឺ លោក Will Nguyen បន្ទាប់ពីអាមេរិកបានហៅការចាប់ខ្លួនសកម្មជនប្រឆាំងរូបនេះថា ជាការរំលោភសិទ្ធិសេរីភាពរបស់ពលរដ្ឋ។
តាមទីភ្នាក់ងារសារព័ត៌មានAP លោក Will Nguyen អាយុ ៣២ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ១០មិថុនា ខណៈគាត់ចូលរួមបាតុកម្មរបស់ប្រ ជាជនវៀតណាមទាមទារអោយរដ្ឋាភិបាល និងរដ្ឋសភាលុបចោលច្បាប់ផ្ដល់ដីសម្បទាន ៩០ឆ្នាំ ទៅអោយក្រុមប្រទេសចិន។
នៅក្នុងបាតុកម្មនោះ លោក Will Nguyen បានដឹកមុខគេហើយរិះគន់ខ្លាំងៗទៅលើរដ្ឋាភិបាល។ គិតមកដល់ថ្ងៃដោះលែង លោក Will Nguyen ត្រូវបានឃុំខ្លួន រយៈពេល ៤០ថ្ងៃ។
អាជ្ញាធរក្រុងហាណូយ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី ១៦សីហា ថា លោក Will Nguyen មិនមែនជាគោលដៅសំខាន់នៃការចាប់កំហុសនោះ ទេ ។ តែបើតាមច្បាប់របស់ប្រទេសវៀតណាម លោក Will Nguyen ត្រូវប្រឈមនឹងការជាប់ព័ន្ធនាគារ៧ឆ្នាំ។
យ៉ាងនេះក្ដី ការដោះលែងអ្នកប្រឆាំងម្នាក់នេះ បានធ្វើឡើងបន្ទាប់ពីលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិកជួបជាមួយសមភាគី វៀតណាម កាលពីថ្ងៃទី ៩កក្កដា នៅទីក្រុងហាណូយ៕