en     km
en     km

អ្នកវិភាគគឹម សុខ ត្រូវបានដោះលែងបន្ទាប់ពីអនុវត្តទោសគ្រប់ចំនួន

Share

ភ្នំពេញ ៖ អ្នកវិភាគនយោបាយ និងសង្គម លោក​ គឹម សុខ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាព ហើយនៅម៉ោង ៩ព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៨នេះ ។ នេះបើតាមឱ្យដឹងពីលោកមេធាវី ជូង ជូងី ។

ក្នុងផ្ដល់បទសម្ភាសខ្លីជុំវិញការដោះលែង លោក គឹម សុខ នេះ លោក ជូង ជូងី ដែលជាំេធាវីរបស់លោកមិនបានបញ្ជាក់អ្វីច្រើននោះទេ គ្រាន់តែនិយាយថា លោក គឹម សុខ ត្រូវបានតុលាការដោះលែងហើយ នៅម៉ោង៩ព្រឹកនេះ។

គួររម្លឹកដែរថា សវនាការសាលាដំបូងរាជធានីភ្នំពេញដែលបានធ្វើឡើងកាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៨ លោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែលកាន់សំណុំរឿងថ្មីនេះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា សម្រាប់សំណុំរឿងទី១ របស់លោក គឹម សុខ តុលាការនឹងអនុវត្តទៅតាមនីតិវិធីបន្ទាប់ពីលោកអនុវត្តទោសបានគ្រប់ចំនួន។

សំណុំរឿងទីមួយនេះ ត្រូវបានប្ដឹងចោទ ប្រឆាំងលោក ពីបទ ញុះញង់ បំផុសបំផុល បញ្ឆេះកំហឹងមហាជនដែលអាចកើតមានអំពើចលាចលធ្ងន់ធ្ងរដល់សណ្ដាប់ធ្នាប់សាធារណៈសន្ដិសុខសង្គមទាំងមូល​ដោយសារតែ លោកចោទបក្សកាន់អំណាចថានៅពីក្រោយឃាតកម្មលើ លោក បណ្ឌិតកែមឡី។

ក្នុងសំណុំរឿងនេះ តុលាការបានផ្តន្ទាទោសលោក ១ឆ្នាំ ៦ខែ ដោយគិតពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៧។ គិតមកដល់ថ្ងៃទី ១៧សីហា ២០១៨នេះ អ្នកវិភាគវ័យក្មេងនេះ បានអនុវត្តទោសបានគ្រប់ចំនួនហើយ ។

ដោយឡែក សម្រាប់សំណុំរឿងទី ២នេះ តុលាការកំពុងធ្វើតាមនីតិវិធីសាកសួរ ហើយនឹងសាកសួរនៅពេលក្រោយទៀត។សំណុំរឿងទី២នេះ ត្រូវបាន ​ប្តឹង​ដោយលោក​ គី តិច ​មេធាវីរបសសម្តេច​ ហ៊ុន សែន ​ពាក់ព័ន្ធ​ករណី ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស​ ប៉ុន្តែរក​ឃាតករ​មិន​ដែល​ឃើញ​។​

ជាលទ្ធផល លោក គឹម សុខ ត្រូវបានដោះលែងពីពន្ធនាគារព្រៃសរនៅថ្ងៃទី ១៧ សីហា ឆ្នាំ២០១៨នេះ ដោយលោក គឹម សុខ នៅស្ថិតក្នុងសាលក្រមប្ដឹងទារជំងឺចិត្តរបស់ដើមបណ្ដឹង ៨០០លានរៀល ៕

Share

Image
Image
Image