loader

រង្គសាលមួយកន្លែងនៅខេត្តព្រះសីហនុត្រូវបានសមត្ថកិច្ចចុះបង្រ្កាបករណីគ្រឿងញៀន

ខេត្តព្រះសីហនុ៖ រង្គ​សាល​មួយកន្លែងនៅខេត្តព្រះសីហនុត្រូវបានសមត្ថកិច្ចចុះបង្រ្កាបក្រោយសង្ស័យថា ជាទីកន្លែងចែកចាយ និងប្រើប្រាស់ថ្នាំញៀនដែលមានលក្ខណៈទ្រង់ទ្រាយធំ ។

តាមការចុះផ្សាយរបស់អគ្គស្នងការរដ្ឋាននគរបាលជាតិនៅថ្ងៃទី១៦ សីហា ឆ្នាំ ២០១៨នេះ បានឱ្យដឹងថា  សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀនខេត្ត​ព្រះសីហនុ ដោយ​មាន​ការ​សម្រប​សម្រួល​ពី​ព្រះ​រាជ​អាជ្ញា​ បានចុះ​បង្ក្រាប​ទីតាំង​ចែកចាយ និង​ ប្រើប្រាស់​ថ្នាំ​ញៀន ទ្រង់​ទ្រាយ​ធំ​មួយ​កន្លែង ក្នុង​រង្គ​សាល​ស្កាយ​ឡាញ​(បា​ឌី​ស្កូ) នៅ​ម៉ោង​០១និង​៤៥នាទីយប់ ឈានចូលចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ ។

ក្នុងករណីបង្រ្កាបលើទីតាំងចែកចាយ និងប្រើប្រាស់ថ្នាំញៀនដែលមានលក្ខណៈទ្រង់ទ្រាយនៅខេត្តព្រះសីហនុនេះ សមត្ថកិច្ចបានឃាត់​ខ្លូន​មនុស្ស​៥៣ នាក់​ ក្នុងនោះមានស្រ្ដី ៧នាក់​ ដែលអ្នកទាំង៥៣នាក់នេះ រួមមាន៖ ជនជាតិ​ចិន​ ១០នាក់ ឥណ្ឌូ​នេស៊ី​ ១៧​នាក់​  កូរ៉េ​ ២នាក់​ ហើយភាគ​ច្រើន​ជា​បុគ្គលិក​បំរើ​ការ​ងារ​ក្នុង​កាស៊ីណូ​ហ្គោដិន​ស៊ី​ និង​ តុង​ហ្វាង​មិន​ជូ​ ។ ក្រៅពីនេះក៏មាន​ពលរដ្ឋ​ខ្មែរ​ ចំនួន ​២​៤​នាក់ ទៀតផងដែរ​។

តាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ  ការចាប់​យកបាន​ថ្នាំញៀន ខេតា​មីន និង​ អិច​ស្តា​ស៊ី​ ចំនួន២៦កញ្ចប់​ ដប​ថ្នាំញៀន​សំរាប់​លាយ​ជាមួយ​ទឹក​៤ដប ។ ក្រោយ​ពេល​ពេល​ធ្វើ​តេស្ដ​អ្នក​ទាំង​អស់​នោះ រកឃើញមាន​ផ្ទុក​សារធាតុ​ថ្នាំ​ញៀន​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

មេធាវីលោក ថាច់ សេដ្ឋា រង់ចំាតុលាការបញ្ជូនសំណុំរឿងស៊ើបអង្កេតពន្លឿននីតិវិធីយ៉ាងអន្ទៈសារ

មេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា អនុប្រធានគ[...]

កម្ពុជាលើកបញ្ហាសំណល់ផ្លាស្ទិកជាប្រធានបទខណៈធ្វើជាម្ចាស់ផ្ទះវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១

កម្ពុជាកំពុងរៀបចំកិច្ចប្រជុំវេទិកាថ្នាក់តំបន់[...]

ដើមឈើធំៗដែលក្រុមយុវជននិងព្រះសង្ឃបានបំបួសនៅតំបន់អារ៉ែងត្រូវកាប់បំផ្លាញជាបន្តបន្ទាប់

ភ្នំពេញ៖ ដើមឈើធំៗមួយចំនួនដែលក្រុមអ្នកស្រលាញ់ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x