en     km
en     km

មេដឹកនាំរុស្ស៊ីសុំជួបលោកគីមជុងអ៊ុនឱ្យបានឆាប់បំផុតគឺមុនពេលកំណត់

Share

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានមើលឃើញថា មានភាអន្ទៈសានៅពេលចង់ជួប លោក គីម ជុងអ៊ុន មុនពេលកំណត់ដែលបម្រុងធ្វើឡើងនៅចុងឆ្នាំ ២០១៨។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA នៅថ្ងៃពុធនេះ បានរាយការណ៍ថា លោក ពូទីន បានផ្ញើលិខិតជូនលោក គីម ជុងអ៊ុន នាឱកាស អបអរសាទរខួបលើកទី ៧៣ នៃថ្ងៃរំដោះឧបទ្វីបកូរ៉េ ពីអាណានិគមជប៉ុន កាលពីឆ្នាំ ១៩៤៥ ។

នៅក្នុងលិខិតនោះលោក ពូទីន បានរៀបរាប់ដូចនេះថា  ៖ «ខ្ញុំសូមបញ្ជាក់ថា ខ្ញុំបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងជំនួបកំពូលជាមួយអ្នក ដែលអាច ប្រព្រឹត្តទៅមុនកាលកំណត់​ ដើម្បីពិភាក្សាពីការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងបញ្ហាសំខាន់ៗនៅក្នុងតំបន់ »។

បើទោះជាយ៉ាងណាលិខិតរបស់លោក ពូទីន មិនបានបញ្ជាក់ពីពេលវេលាជាក់លាក់នៅថ្ងៃណាត់ជួបគ្នានោះទេ។ 

លោក ពូទីន ធ្លាប់បានអញ្ជើញលោក គីម ឱ្យចូលរួមក្នុងវេទិការសេដ្ឋកិច្ចប្រចាំឆ្នាំ ដែលនឹងត្រូវធ្វើឡើងនៅក្នុងទីក្រុង Vladivostok ប្រទេសរុស្ស៊ីនៅខែកញ្ញាខាងមុខនេះ។ ប៉ុន្តែ មិនទាន់មានចម្លើយតបពីមេដឹកនាំកូរ៉េខាងជើងរូបនេះ នៅឡើយទេ ខណៈប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាផងដែរថា នឹងរៀបចំជំនួបកំពូលមួយនៅមុនដំណាច់ឆ្នាំ ២០១៨នេះ។

លោក គីម ជុងអ៊ុន -ម៉ូន ចាវអ៊ីន និងប្រធានាធិបតីកូរ៉េខាងត្បូង  គ្រោងជួបគ្នាមម្ដងទៀតនៅខែកញ្ញា ដែលគេរំពឹងថា ជំនួបជាថ្មីនេះ នឹងមានដំណោះស្រាយទ្វេភាគីបន្តទៀត បន្ទាប់ពីពួកគេបានជួបគ្នាលើកដំបូងនៅថ្ងៃទី ២៧មេសា ប្រកបដោយផ្លែផ្កា ហើយធ្វើឧបទ្វីបកូរ៉េមានភាព​ធូរស្រាលមកដល់ពេលនេះ។

កាលពីថ្ងៃទី ១២មិថុនា លោក គីម ជុងអ៊ុន បានជួបកំពូលជាមួយប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ នៅប្រទេសសិង្ហបុរី ក៏ក្លាយជាដំណោះស្រាយប្រវតិ្តសាស្ត្រដែរ ដែលក្រុងព្យុងយ៉ាងសន្យារំលាយចោលកម្មវិធីអាវុធនុយក្លេអ៊ែរ បើមានការធានាថា របបក្រុងព្យុងយ៉ាងនិងឧបទ្វិបកូរ៉េមានសន្តិភាពរឹងមាំ។ យ៉ាងណាក៏ដោយការដែល លោក ពូទីន សុំលោក គីម ជុងអ៊ុន ជួបមុនពេលកំណត់នេះ ទំនងក្រុងម៉ូស្គូចង់បានអ្វីមួយពិសេសពីមេដឹក នាំកូរ៉េខាងជើងវ័យក្មេងរូបនេះ ព្រោះអី លោកពូទីន បានសន្យាជាមួយលោកត្រាំ​ ថា នឹងធ្វើកូរ៉េខាងជើងគ្មានអ្វីនុយក្លេអ៊ែរ៕

Share

Image
Image
Image