ភ្នំពេញ៖ តាមប្រតិទិនការងារ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីគ្មានពាក្យបណ្ដឹងដែលគ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញត្រូវដោះស្រាយពាក់ព័ន្ធនឹងលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត។
ការប្រកាសលទ្ធផលផ្លូវវការនៃការបោះឆ្នោត គឺជាការប្រកាសឈ្មោះបេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្ដ និងការកំណត់បែងចែកអាសនៈ សម្រាប់គណបក្សនយោបាយឈរឈ្មោះតាមមណ្ឌលនីមួយៗ។
សូមបញ្ជាក់ថា លទ្ធផលផ្លូវការនៃការបោះឆ្នោតនេះ នឹងប្រកាសនៅម៉ោង ៧ ៖ ៣០នាទីយប់ តាមកញ្ចក់ទូរទ្សន៍ជាតិកម្ពុជា (ទទក) និង វិទ្យុ ឬ ទូរស្សន៍ online គ.ជ.ប ផងដែរ៕
Post Views: 231