ប៉ូលីសនិយាយថា មនុស្សដប់នាក់ត្រូវបានបាញ់សម្លាប់ និងមនុស្សប្រាំពីរនាក់ផ្សេងទៀតរងរបួស ក្នុងការបាញ់ប្រហារមួយនៅសាកលវិទ្យាមួយនៃសហរដ្ឋអាមេរិក ក្នុងរដ្ឋអូរីហ្គិន។
យោងតាមការផ្សាយរបស់ វិបសាយប៊ីប៊ីស៊ី នៅថ្ងៃទី២ ខែតុលា នេះឲ្យដឹងថា ខ្មាន់កាំភ្លើងជាបុរសវ័យ២៦ឆ្នាំ បានបាញ់ប្រហារទៅក្នុងថ្នាក់រៀនមួយនៃសាកលវិទ្យាល័យ Umpqua Community College កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ។
មានរបាយការណ៍ខុសៗគ្នាអំពីចំនួនជនរងគ្រោះនៅក្នុងការបាញ់ប្រហារនេះ ប៉ុន្តែប៉ូលីសនិយាយ ចំនួនមនុស្សស្លាប់១០នាក់គឺជាតួលេខច្បាស់ជាគេងបំផុត។
ប៉ូលីសនៅមិនទាន់កំណត់អត្តសញ្ញាណខ្មាន់កាំភ្លើងនោះជាផ្លូវការនៅឡើយទេ ប៉ុន្តែបណ្ដាញផ្សាយព័ត៌មានរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា ខ្មាន់កាំភ្លើងនោះឈ្មោះ Chris Harper Mercer។
គេនៅមិនទាន់ដឹងថា តើការបាញ់ប្រហារសម្លាប់មនុស្សនោះ ក្នុងគោលបំណងអ្វីនោះទេ ទោះបីជាប៉ូលីសបាននិយាយថា ពួកគេបានស៊ើបអង្កេត និងរាយការណ៍ថា ខ្មាន់កាំភ្លើងរូបនោះបានព្រមានទុកជាមុននៅលើបណ្ដាញទំនាក់ទំនងសង្គម។
ប៉ុន្មានម៉ោងក្រោយការបាញ់ប្រហារនោះ លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានបញ្ជាឲ្យពង្រឹងច្បាប់កាន់កាំភ្លើង ដោយនិយាយថា៖ «នៅមិនមានពេលគ្រប់គ្រាន់ទៀតទេ»៕
ប្រែសម្រួលដោយ៖ ណុល ដារ៉ា