en     km
en     km

​ប៉ូលិស​សាកសួរ​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​ហើយ​ដុត​ផ្ទះ​

Share

​ភ្នំពេញ​៖​ ប៉ូលិស​ស្រុក​ចិត្រ​បុរី​ ខេត្តក្រចេះ​សាកសួរ​ជនសង្ស័យ​ចំនួន ​៤​នាក់​ដែល​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​មួយ​គ្រួសារ​ហើយ​ដុត​ផ្ទះ​។​ក្នុង​នោះ​ជន​រង​គ្រោះ​ពីរ​នាក់​ជា​កូន​ក្មេង​។​

​លោក​ ធូ​ វិ​រៈ​ ជូន​សេចក្តីរាយការណ៍​!

ប៉ូលិស​ស្រុក​ចិត្រ​បូ​រី​ ខេត្តក្រចេះ​ ឱ្យ​ដឹង​ថា​ អំពើ​ឃាតកម្ម​បាញ់​សម្លាប់​មនុស្ស​មួយ​គ្រួសារ​រួច​ដុត​ផ្ទះ​ជា​ក្រោយ​នៅ​យប់​រំលង​អា​ធ្រា​ត​ កាលពី​ថ្ងៃ​ទី​ ៩​ ខែ​ សីហា​ នៅ​កោះ​ប្រឹ​ម​ ភូមិ​ប្អៀ​ ឃុំ​ថ្មី​ ស្រុក​ចិត្រ​បុរី​ ខេត្តក្រចេះ​។​រូបភាព៖ ហ្វេសប៊ុក

​តាម​របាយការណ៍​ប៉ូលិស​ស្រុក​ចិត្រ​បុ​រី​ ខេត្តក្រចេះ​ ឱ្យ​ដឹង​ថា​ អំពើ​ឃាតកម្ម​បាញ់​សម្លាប់​មនុស្ស​មួយ​គ្រួសារ​រួច​ដុត​ផ្ទះ​ជា​ក្រោយ​នៅ​យប់​រំលង​អា​ធ្រា​ត​ កាលពី​ថ្ងៃ​ទី​ ៩​ ខែ​ សីហា​ នៅ​កោះ​ប្រឹ​ម​ ភូមិ​ប្អៀ​ ឃុំ​ថ្មី​ ស្រុក​ចិត្រ​បុរី​ ខេត្តក្រចេះ​។​

​លោក​ ហង្ស​ ចាន់​ឌី​ អភិបាលស្រុក​ចិត្រ​បុរី​ ប្រាប់​វិទ្យុ​ស្ត្រី​ថា​ ជន​រង​គ្រោះ​ស្លាប់​មួយ​គ្រួសារ​ចំនួន​បួន​នាក់​។​ ក្នុង​នោះ​មាន​ក្មេង​ប្រុស​អាយុ​ ១១​ ឆ្នាំ​ ម្នាក់​ និង​ ក្មេង​ស្រី​ម្នាក់​អាយុ​ ៩​ឆ្នាំ​ រួម​ទាំង​ឪពុក​ម្តាយ​របស់​ពួក​គេ​ត្រូវ​ភ្លើង​ឆេះ​ខ្លោច​ស្ទើ​គ្មាន​សល់​។​ ប៉ូលិស​សង្ស័យ​ថា​ អំពើ​ឃាតកម្ម​ឃោ​ឃៅ​នេះ​ជា​រឿង​គំនុំ​សង​សឹង​។​

​លោក​ ហង្ស​ ចាន់​ឌី​៖«​ដោយសារ​តែ​យើង​លឺ​គ្រាប់កាំភ្លើង​ផ្ទុះ​ពីរ​គ្រាប់​មុន​ មួយសន្ទុះ​ក្រោយ​បានឃើញ​ដុត​ ឃើញ​ឆេះ​ទ្រុល​ អាហ្នឹង​សាក្សី​គាត់​បំភ្លឺ​អ​ញ្ចឹ​ង​។​យើង​សន្និដ្ឋាន​ថា​ មាន​ករណី​បាញ់​សម្លាប់​មុន​ហើយ​ រួច​ហើយ​បាន​អូស​ខ្មោច​យក​ដុត​រួម​គ្នា​ ដុត​ផ្ទះ​ប៉ា​ដោយ​ ហើយ​យើង​ដាក់​ការ​សង្ស័យ​សំខាន់​បំផុត​គឺ​ឃាតកម្ម​ ករណី​គំនុំ​»​។​

​លោក​ ហង្ស​ ចាន់​ឌី​ ពន្យល់​ថា​ ក្រោយ​កើតហេតុ​ពីរ​ថ្ងៃ​មានការ​រាយការណ៍​ប្រាប់​ប៉ូ​សិ​ល​ថា ​មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​ចាំចំការ​បណ្តាល​ឱ្យ​មនុស្ស​មួយ​គ្រួសារ​ស្លាប់​ទាំង​អស់​នៅ​ក្នុង​ភ្លក់​ភ្លើង​។​ លោក​បន្ថែម​ថា​ មុន​ភ្លើង​ឆេះ​ផ្ទះ​មួយសន្ទុះ​ គេ​បានលឺ​ស្នូរ​បាញ់កាំភ្លើង​ចំនួន​ពីរ​គ្រាប់​។​នេះ​បើ​តាម​ចម្លើយ​សាក្សី​។​

​ភ្លាមៗ​ប៉ូលិស​បាន​ចុះ​ទៅ​ស៊ើបអង្កេត​ដោយ​រក​ឃើញ​ភស្តុ​តាង​សំបក​ក​ន្ទុះ​គ្រាប់កាំភ្លើង​ចំនួន​ពីរ​គ្រាប់​នៅ​កន្លែង​កើតហេតុ​ក្នុង​ចំការ​នៅ​លើ​កោះដាច់​ស្រ​យ៉ា​ល​ពី​ភូមិ​។​

​ក្រោយ​ស៊ើបអង្កេត​ចប់​ប៉ូ​លិ​ល​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ដែល​មាន​ទីលំនៅ​គឺ​ចម្ងាយ​ពី​កន្លែង​កើតហេតុ​ពីរ​វាង​ជាង​ពី​រយ​ទី​បី​រយ​ម៉ែត្រ​ដែល​នៅ​កោះ​នោះ​មាន​តែ​ពីរ​គ្រួសារ​រស់នៅ​ដោយ​ប្រកប​របរ​ធ្វើ​ចំការ​ គឺ​គ្រួសារ​ជន​រង​គ្រោះ​ និង​គ្រួសារ​ជនសង្ស័យ​។​ លោក​ ហង្ស​ ចាន់​ឌី​ បន្ថែម​ថា​ ប៉ូលិស​កំពុង​សួរ​ចម្លើយ​ជនសង្ស័យ​ទាំង​បួន​នាក់​នោះ​ អំពី​អំពើ​ឃាតកម្ម​នេះ​បន្ត​ទៀត​។​

លោក​ ហង្ស​ ចាន់​ឌី​៖«​ទាក់ទង​នឹង​ជនសង្ស័យ​នេះ​ដោយសារ​គាត់​នៅ​ចម្ងាយ​ប្រហែល​បី​រយ​ម៉ែត្រ​ពី​ទីតាំង​ឃាតកម្ម​ ហើយ​នៅ​លើ​កោះ​នោះ​មាន​តែ​ពីរ​គ្រួសារ​នេះ​ទេ​ ដល់​ពេល​គេ​អញ្ជើញ​គាត់​មក​បំភ្លឺ​គាត់​ថា​គាត់​អត់​ដឹង​។​គ្រាប់កាំភ្លើង​ផ្ទុះ​ពីរ​គ្រាប់​ក៏​គាត់​មិនដឹង​ ភ្លើង​ឆេះ​ស្លាប់​មនុស្ស​ក៏​គាត់​អត់​ដឹង​រួច​នៅ​ចម្ងាយ​ប៉ុណ្ណឹង​ អ្នក​ដទៃ​ដែល​នៅ​ឆ្ងាយ​គេ​លឺ​ កាំភ្លើង​ផ្ទុះ​ក៏​គេ​ដឹង​ ឆេះ​ទ្រុល​គេ​ដឹង​។​គេ​មិនមែន​ចោទប្រកាន់​គេ​គ្រាន់តែ​ឃាត់ខ្លួន​ដើម្បី​បំភ្លឺ​     »​។​

​ជន​រង​គ្រោះ​ស្លាប់​មួយ​គ្រួសារ​មាន​ឪពុក​ម្តាយ ​និង​កូន​ចំនួន​ពីរ​នាក់​។​ ឪពុក​ឈ្មោះ​ ឆុំ​ ឈាន​ មាន​វ័យ​ ៣០​ ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ ជួន​ សុខ​នាង​ អាយុ​ ៣៦​ ឆ្នាំ​ រួម​ទាំង​កូនប្រុស​ច្បង​ឈ្មោះ​ ឈាន​ ភឹ​ម​ ឈី​ អាយុ​ ១១​ ឆ្នាំ​ និង​កូនស្រី​ពៅ​ឈ្មោះ​ ឈាន​ វ​ណ្ណី​ អាយុ​ ៩​ ឆ្នាំ​៕​

 

Share

ព័ត៌មានទាក់ទង

Image