en     km
en     km

លោក ពេជ្រ ស្រស់ ថាគណបក្សខ្លួនបាត់សំឡេង

Share

ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានស្នើទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរាប់សន្លឹកឆ្នោតតាមមណ្ឌលរបស់គណបក្សរបស់លោកឡើងវិញ។ នេះបើតាមការបញ្ជាក់នៅលើទំព័រហ្វេសបុករបស់លោក ពេជ្រ ស្រស់ កាលពីថ្ងៃទី ១២ សីហា​ ម្សិលមិញ។  

ការលើកឡើងរបស់របស់ លោក ពេជ្រ ស្រស់នេះ ធ្វើឡើងក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលបណ្ដោះអាសន្នកាលពីថ្ងៃទី ១១ សីហា។

លោក ពេជ្រ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជាបានស្នើឱ្យ គ.ជ.ប ធ្វើការរាប់សន្លឹកឆ្នោតរបស់គណបក្សយុវជនកម្ពុជា តាមមណ្ឌលឡើងវិញ ដើម្បបញ្ជាក់ពីការបាត់បង់សន្លឹកឆ្នោតរបស់លោក។

យ៉ាងណាមិញ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានឲ្យដឹងថា គណបក្សរបស់លោកបាត់សំឡេងនៃចំនួនសំឡេងអ្នកគាំទ្រ។ លោក បញ្ជាក់ថែមទៀតថា សំឡេងដែលក្រុមការងារបក្សរបស់លោក ទទួលបាន គឺ ចំនួន ៣៩៤១៧សំឡេង ។ ប៉ុន្តែ គ.ជ.ប ចេញសេចក្ដីសម្រេចលេខ ៣៧០ ចុះថ្ងៃទី១១ សីហា បង្ហាញថា​ គណបក្សយុវជនកម្ពុជា ទទួលបាន ៣៩ ៣៣៣សំឡេង ដែលមានការបាត់សំឡេងអ្នកគាំទ្រគណបក្សនេះ ចំនួន ៨៤សំឡេង។

សូមរំលឹកថា ការបោះឆ្នោតជ្រើសតំាងតំណាងរាស្ដ្រនិតីកាលទី៦ បានធ្វើឡើងកាលពី ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្សនយោបាយ ចូលរួមចំនួន ២០គណបក្ស។

ក្រោយពេលការប្រកាសលទ្ធផលបណ្ដោះអាសន្នកាលពីថ្ងៃទី ១១​ សីហារបស់ គ.ជ.ប បង្ហាញថា មានប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ ៦,៩៥៦,៩០០នាក់ស្មើនឹង ៨៣,០២% បានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី ៦។

យ៉ាងណាក្ដី លទ្ធផលបណ្ដោះអាសន្ននេះបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ទទួលបាន​សំឡេងឆ្នោត​ចំនួន ៤,៨៨៩,១១៣សំឡេង ដែលជាចំនួនឈ្នះដាច់យ៉ាងខ្លាំងពីគណបក្សផ្សេងៗ។ គេអាចសន្និដា្ននបានថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលទទួលបានអាសន្នៈទាំង ១២៥ នៅក្នុងរដ្ឋសភា៕

Share

ព័ត៌មានទាក់ទង

Image