en     km
en     km

មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងនិងខាងត្បូងជួបគ្នាមុនជំនួបកំពូលម្ដងទៀត

Share

មន្ត្រីជាន់ខ្ពស់ កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានចាប់ផ្ដើមចរចាឡើងវិញម្ដងទៀតហើយ នៅថ្ងៃ ចន្ទ ទី ១៣សីហា ដោយភាគីទាំងពីរជួបគ្នានៅភូមិយុទ្ធសន្តិភាព Panmunjom ។

តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia  រដ្ឋមន្ត្រីបង្រួបបង្រួមជាតិនៃប្រទេសទាំងពីរបានជួបគ្នានេះ គឺជាការត្រួសត្រាយផ្លូវសម្រាប់ជំនួបកំពូលម្ដងទៀត រវាងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ចាវអ៊ីន ដែលគេរំពឹងថា នឹងអាចជួបគ្នានៅចុងខែសីហានេះម្ដង និងនៅខែធ្នូ ម្ដងទៀត។

កាលពីចុងខែមេសាមេដឹកនាំកំពូលនៃប្រទេសបងប្អូននឹងគ្នានេះ បានជួបគ្នាជាលើកដំបូងដោយបាននាំមកនូវលទ្ធផលជាច្រើនរួចហើយមុន លោក គីម ជុងអ៊ុន ទៅជួបលោកប្រធានា​ធិបតីអាមេរិក ដូណាល់ត្រាំ កាលពីថ្ងៃទី ១២មិថុនា នៅប្រទេសសិង្ហបុរី​ដែលជំនួបកំពូលជាប្រវត្តិសាស្ត្រនេះ ក៏នាំមកនូវ កិច្ចព្រមព្រៀងមួយចំនួនដោយសន្យារំលាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាងជាមួយនឹងការសន្យាធ្វើឧបទ្វីបកូរ៉េ មានសន្តិភាពពេញលេញ។

តាមប្រភពរបស់កូរ៉េខាងជើងជំនួបរវាងលោក គីម ជុងអ៊ុន និង លោក ម៉ូន ចាវអ៊ីន ទំនងនឹងប្រព្រឹត្តទៅនៅ ក្រុងព្យុងយ៉ាង។ ជំនួបកំពូលនេះ ត្រូវគេរំពឹងថា នឹងជួយធ្វើអោយ របបក្រុងព្យុងយ៉ាងបន្ថយការប្រឈមនឹងទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ។

អ្វីដែលនាំមានជំនួបជាថ្មីម្ដងទៀត ?

រហូតមកដល់ពេលនេះ ការដាក់ទណ្ឌកម្មទៅលើរបបក្រុងព្យុងយ៉ាងនៅតែបន្ត និងធ្ងន់ធ្ងរ ទោះជាកូរ៉េខាងជើង បានទទូចសុំអាមេរិក ទំលាក់ ចោលក៏ដោយ។

កាលពីសប្ដាហ៍មុនកូរ៉េខាងជើងបានព្រមានថា ខ្លួននឹងមិនអនុវត្តដោយឯកតោភាគីនោះទេ បើក្រុងវ៉ាស៊ីនតោននៅតែគាបសង្កត់ដាក់ទណ្ឌកម្ម ទៀតនោះ។ តែការព្រមាននេះហាក់គ្មានប្រសិទ្ធភាពឡើយ។

សហរដ្ឋអាមេរិកបន្តគាបសង្កត់ប្រទេសទាំងអស់ដែលដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ត្រូវតែចូលរួមជាមួយអាមេរិកគឺរហូតក្រុងព្យុងយ៉ាងរំលាយចោលទាំងស្រុង កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាមុនសិន។ ទំនងដោយសារជំហររបស់អាមេរិកដូចនេះ  ធ្វើអោយកូរ៉េខាងត្បូងបន្តបញ្ចុះបញ្ជូលកូរ៉េខាងជើងបន្តទៀត គឺត្រូវអនុវត្តដូចខ្លួនបានសន្យាជាមុនសិន។ 

ជាការកត់សម្គាល់ មុនជំនួប ថ្នាក់រដ្ឋមន្ត្រីនៃប្រទេសទាំងពីរជួបគ្នានៅថ្ងៃនេះ គឺកូរ៉េខាងត្បូងបានបញ្ជូនស្បៀងរាប់សិបតោនទៅអោយកូរ៉េខាងជើងស្របពេលក្រុងព្យុងយ៉ាងប្រកាសរកជំនួយមនុស្សធម៌។

ប្រទេសបងប្អូននឹងគ្នានេះ បានបែកបាក់គ្នា ម្ខាងទៅរករបបកុម្មុយនិស្តដឹកនាំត្រកូល គីម ម្ខាងទៀត គឺកូរ៉េខាងត្បូង ដឹកនាំដោយរបបសេរី ដែលមានអាមេរិកនៅពីក្រោយ។ ប្រទេសនេះបានពុះជ្រៀកជាពីរ នៅឆ្នាំ១ ៩៥៣ ដោយសារសង្រ្គាមត្រជាក់ ឬសង្រ្គាមមនោគមន៍វិជ្ជា៕  

 

 

 

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង