en     km
en     km

UN៖ អាជ្ញាធរចិនបង្ខាំងអ្នកប្រឆាំងជិត២លាននាក់នៅក្នុងជំរុំលត់ដំ

Share

ក្រុមស៊ើបអង្កេតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយនៅទីក្រុងហ្សឹណែវ ប្រទេសស្វីស នៅថ្ងៃសុក្រ ទី ១០សីហាថា ខ្លួនបានទទួលរបាយការណ៍ជាច្រើនដែលទុកចិត្តបានអោយដឹងថា ក្រុមជនជាតិ អ៊ុយហ្គើ និង ជនជាតិដើមដទៃទៀត ដែល កាន់សាសនាម៉ូស្លិម ប្រមាណ២លាននាក់ ត្រូវអាជ្ញាធរចិនក្រុងប៉េកាំង ចាប់បង្ខាំង នៅក្នុងជំរុំ លត់ដុំ ដ៏ធំមួយនៅភាគខាងលិចខេត្តជីនជាំង។

តាមទីភ្នាក់ងារសារព័ត៌មាន Reuters ជំរុំ លត់ដំនេះ ស្ថិតក្នុងភាព អាថ៌កបាំង។

លោកស្រី Gay McDougall សមាជិកម្នាក់នៃក្រុមស៊ើបអង្កេតរបស់ អង្គការសហប្រជាជាតិ បាននិយាយថា៖«យើងមានការព្រួយបារម្ភ ដែលស្ថានការណ៍នេះ កើតមានគឺជាការវាយប្រហារនិង គាបសង្កត់យ៉ាងខ្លាំងទៅលើក្រុមលទិ្ធសាសនានិយម ក្រោម ហេតុផល សន្តិសុខ។ នេះជាការ រំលោភសិទ្ធិមនុស្ស ធ្ងន់ធ្ងរ»

ក្រុងប៉េកាំង ចាត់ទុកជនជាតិភាគតិចម៉ូស្លីមនៅខេត្ត ជីនជាំង ជាពិសេសក្រុមជ្រុលនិយម គឺជាក្រុមបះបោរចង់ផ្ដាច់ខ្លួន ហើយជាក្រុមមួយ តែងតែវាយប្រហារលើជនជាតិហាន។

ករណីនេះ ស្ថានបេសកកម្មអាមេរិកនៅក្រុងហ្សឺណែវក៏បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងដោយចាត់ទុកថា វិធានការនេះ កើតចេញពីការ  បង្រ្កាបសេរីភាពជនជាតិភាគតិច ហើយអំពាវនាវអោយចិនបញ្ចប់នយោបាយគាបសង្កត់សិទ្ធិមនុស្ស ហើយដោះលែងពួកគាត់អោយមានសេរី ភាពវិញ។

លោក Yu Jianhua ឯកអគ្គរដ្ឋទូតចិនប្រចាំនៅហ្សឺណែវ ហាក់មិនបានបដិសេធដាច់ខាតចំពោះរបាយការណ៍នេះទេ ។ ប៉ុន្តែបាននិយាយថា ចិនកំពុងធ្វើរឿងនេះ អោយទៅជាជាតិសាសន៍ធំមួយ ដែលគ្រប់ជាតិសាសន៍ទាំអស់អាចរស់នៅជាមួយគ្នាបានដោយសមធម៌៕

 

Share

ព័ត៌មានទាក់ទង

Image