ភ្នំពេញ ៖ របាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក បណ្តាលឲ្យស្លាប់ ៥នាក់ និងរបួសធ្ងន់ ៥នាក់ របួសស្រាល ១នាក់ និងមិនពាក់ពួកសុវត្ថិភាពេលគ្រោះថ្នាក់ ៦នាក់ ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ៨លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៤គ្រឿង ក្នុងនោះមានម៉ូតូ ៦គ្រឿង រថយន្តតូច ៥គ្រឿង រថយន្តធំ ១គ្រឿង និងយានផ្សេងៗ ២គ្រឿង ។
របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្បឿន ៤លើក(ស្លាប់៣នាក់) , មិនគោរពសិទ្ធិ ៣លើក(ស្លាប់១នាក់) និងបត់គ្រោះថ្នាក់ ១លើក(ស្លាប់១នាក់) ។
ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តសៀមរាប ១លើក ស្លាប់១នាក់ របួស១នាក់(ស្រី), កំពង់ឆ្នាំង ២លើក ស្លាប់១នាក់(ស្រី) របួស៣នាក់(ស្រី២នាក់), បន្ទាយមានជ័យ ១លើក ស្លាប់១នាក់(ស្រី), មណ្ឌលគិរី ១លើក ស្លាប់១នាក់ និងខេត្តព្រះសីហនុ ១លើក ស្លាប់ ១ នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល១០ គឺថ្ងៃទី១-១០ ខែសីហា ឆ្នាំ២០១៨ កើតឡើងចំនួន ៧៨លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៣៦នាក់ របួសសរុប ៩៧នាក់ របួសធ្ងន់ ៦១នាក់ របួសស្រាល ៣៦នាក់ ៕