en     km
en     km

វេណេហ្សូអេឡា៖សហភាពអឺរ៉ុបអំពាវនាវឱ្យលោកម៉ាឌូរ៉ូបញ្ឈប់ការចាប់ខ្លនក្រុមប្រឆាំង(មានសំឡេង)

Share

សហភាពអឺរ៉ុបនៅ​ថ្ងៃព្រហស្បតិ៍ ទី ១០សីហានេះ បានអំពាវនាវអោយរបបប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បញ្ឈប់ជាបន្ទាន់ការតាមចាប់ខ្លួនក្រុមប្រឆាំងករណីសង្ស័យថា ជាអ្នករៀបចំវាយប្រហារប៉ងធ្វើឃាត លោក ម៉ាឌូរ៉ូ ដោយការប្រើយន្តហោះ Drone កាលពីពេលថ្មីៗនេះ។

លោក សោម លាភ ជូនសេចក្ដីប្រែសម្រួល !

 

អ្នកនាំពាក្យសម្រាប់ប្រធានគោលនយោបាយសហភាពអឺរ៉ុបបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា សហភាពអឺរ៉ុសូមប្រឆាំងដាច់ខាតចំពោះ ផែនការដោយហិង្សាណាមួយដែលកើតឡើងជាការរំលោភទម្រង់នីតិរដ្ឋ និងសិទិ្ធមនុស្ស។

សហភាពអឺរ៉ុបទទូចថា គេមិនត្រូវចាប់ខ្លួន ឬដកហូតបុព្វសិទ្ធសភារបស់អ្នកតំណាងរាស្រ្តដោយងាយៗនោះទេ។

តាមទីភ្នាក់ងារសារព័ត៌មាន AFP ការអំពាវនាវរបស់សហភាពអឺរ៉ុបធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតីម៉ាឌូរ៉ូ បានដៅមុខសញ្ញាទៅលើថ្នាក់ដឹកនាំជាន់ខ្ពស់ ១៨រូប របស់ក្រុមប្រឆាំងថា ជាអ្នកនៅពីក្រោយផែនការធ្វើឃាតលោកម៉ាឌូរ៉ូកាលពីថ្ងៃសៅរិ៍សប្ដាហ៍មុននេះដោយការវាយប្រហារពីយន្តហោះ Drone។

នៅរយៈពេលប៉ុន្មានថ្ងៃមកនេះ អ្នកតំណាងរាស្ត្រយ៉ាងតិចពីររូបមកពីក្រុមប្រឆាំងត្រូវបានចាប់ខ្លួន ករណីនេះដែលនាំអោយមានការរំជើបរំជួលជាខ្លាំងដល់តំណាងរាស្ត្រប្រឆាំងដទៃទៀត។

ទោះជា លោក ម៉ាឌូរ៉ូ ចោទក្រុមប្រឆាំងក៏ដោយ តែលោកនៅតែចោទប្រទេសកូឡំប៊ីថា នៅពីក្រោយករណីនេះដែរ។  

កាលពីថ្ងៃទី ២៥មិថុនា សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់លោក ម៉ាឌូរ៉ូ ចំនួន ១២រូប ដោយការបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការចូលអឺរ៉ុប គឺជាការឆ្លើយតប លោក ម៉ាឌូរ៉ូ បំបាត់សំឡេងគណបក្សប្រឆាំងធំមួយមិនអោយចូលរួមបោះឆ្នោតប្រធានាធិបតី និងសភា កាលពីថ្ងៃទី ២០ ឧសភា។

ស្របពេលនេះ សហរដ្ឋអាមេរិកបានបង្កកទ្រព្យសម្បត្តិមន្ត្រីរបស់លោក ម៉ាឌូរ៉ូ និង លោក ម៉ាឌូរ៉ូ ផ្ទាល់ ចំនួន ៥០នាក់ និងបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនរបស់ប្រទេសនេះ ចំនួន ២០ក្រុមហ៊ុន ហើយរឹបអូសទ្រព្យសម្បត្តិ ៣ក្រុមហ៊ុន ករណីជាប់ពាក់ព័ន្ធគ្រឿងញៀន។

ទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងកាណាដា បានគំរាមថា នឹងដាក់ទណ្ឌកម្មមួយកម្រិតទៀត ដោយការកាត់បន្ថយការនាំប្រេងចូលពីប្រទេសវេណេហ្សូអេឡា ប្រសិនបើលោក ម៉ាឌូរ៉ូ មិនអនុញ្ញតអោយក្រុមប្រឆាំងវិលចូលប្រទេសដើម្បីធ្វើនយោបាយឡើងវិញ។

ដោយសារស្ថានភាពនេះ សេដ្ឋកិច្ចប្រទេសវេណេហ្សូអេឡាកំពុងដាំក្បាលចុះធ្ងន់ធ្ងរ នាំអោយអតិផរណាផ្ទុះឡើងជាខ្លាំង។

លោកប្រធានាធិបតីម៉ាឌូរ៉ូ បានហៅវិធានការដាក់មកលើរដ្ឋាភិបាលរបស់លោកថា ជាចលនាបដិវត្តន៍មួយ ជួយក្រុមប្រឆាំងអោយមានកម្លាំងប្រឆាំងការគ្រប់គ្រងរបស់លោកហើយករណីនេះ គឺ ចក្រព័ត្រអាមេរិកជាអ្នករៀបចំ។

លោកអំពាវនាវអោយ ប្រជាជន វេណេហ្សូអេឡារួមសាមគ្កីគ្នា ជាមួយបក្សសង្គមនិយមរបស់លោក ដើម្បី ប្រឆាំងអាមេរិក។ ករណីនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ បានប្រាប់ក្រុមទីប្រឹក្សារបស់លោកថា ត្រូវជួយរំដោះប្រជាជនចេញពីលោកម៉ាឌូរ៉ូ ដោយរបៀបណា៕

 

 

Share

ព័ត៌មានទាក់ទង

Image