en     km
en     km

សម្ដេច ហ៊ុន សែន៖ រាជរដ្ឋាភិបាលថ្មីនឹងខិតខំបំពេញការងារទ្វេដង

Share

ភ្នំពេញ៖ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញជំហរថា នឹងខិតខំប្រឹងប្រែងបំពេញការងារកើនឡើងទ្វេដងជាងអាណត្តិមុនៗ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ៧ ខែសីហានេះ។

នៅក្នុងសារដែលបានចុះផ្សាយរបស់សម្ដេចហ៊ុន សែន នេះបញ្ជាក់ និងអះអាងថា រដ្ឋាភិបាលថ្មីក្នុងអាណត្តិទី៦ នឹងខិតខំប្រឹងប្រែងបំពេញការងារឱ្យខានតែបាន ដើម្បីឱ្យសមស្របទៅនឹងទឹកចិត្តស្រឡាញ់គាំទ្ររបស់ពលរដ្ឋទាំងអស់។

នៅក្នុងសារនេះដែរ សម្ដេចក៏បានបន្ថែមថា រដ្ឋាភិបាលថ្មីនឹងត្រូវបង្កើតឡើងនៅពេលឆាប់ៗនេះ បន្ទាប់ពីការប្រកាសលទ្ធផលជាផ្លូវការដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោត នៅពាក់កណ្ដាលខែសីហានេះ៕

 

Share

ព័ត៌មានទាក់ទង

Image