en     km
en     km

កូរ៉េខាងជើងទទូចសុំអាមេរិកទម្លាក់ចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើខ្លួន

Share

 

ខណៈដំណើរទៅការរំលាយកម្មវិធីអាវុធនុយក្លេអ៊ែរស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ជាថ្មីម្ដងទៀត​ ក្រុងព្យុងយ៉ាងបានទទូចសុំសហរដ្ឋអាមេរិកដែលដឹកនាំការដាក់ទណ្ឌសេដ្ឋកិច្ចលើខ្លួនអោយទំលាក់ចោលទណ្ឌកម្មនេះ។

លោក សោម លាភ ជូនសេចក្ដីប្រែសម្រួលសម្រួល !

 

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានចុះផ្សាយកាលពីថ្ងៃចន្ទ ទី ៦សីហា ថា ក្រុងព្យុងយ៉ាងទទូចជាថ្មីទៀតទៅកាន់សហរដ្ឋអាមេរិកអោយទំលាក់ ចោល​ការដាក់ទណ្ឌសេដ្ឋកិច្ច ខណៈកូរ៉េខាងត្បូងនិយាយថា ខ្លួនកំពុងស៊ើបអង្កេតការលួចដឹងធ្យូងថ្មចេញកូរ៉េខាងជើងដែលជាការរំលោភបំរាមរបស់អង្គការសហប្រជាជាតិ។

សារព័ត៌មាន Rodong Sinmun, នៃបក្សពលករកូរ៉េខាងជើងនិយាយថា ក្រុងព្យុងយ៉ាងបានបង្ហាញភាពស្មោះត្រង់រួចហើយថានឹងបញ្ចប់​ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ហើយបានប្រគល់រួចហើយដែរនូវអដ្ឋិធាតុកងទ័ពអាមេរិកដែលបានស្លាប់នៅក្នុងសង្រ្គាមកូរ៉េ ១៩៥០-៥៣​ ហើយថាបញ្ហានៅបន្តគឺកំពុងធ្វើអោយជឿនលៀន។ សារព័ត៌មាននេះបន្តថា គ្មានមូលហេតុអ្វីត្រូវការមិនទុកចិត្តនោះទេ។

យ៉ាងណាក៏ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters បានអោយដឹងថាជំហររបស់ក្រុងព្យុងយ៉ា ដូចនេះធ្វើឡើងបន្ទាប់ពីសេចក្ដីរាយការណ៍របស់អង្គការសហប្រជាជាតិបានចុះផ្សាយថា កូរ៉េខាងជើងមិនបានផ្អាកទាំងស្រុងនោះទេនូវកម្មវិធីកំាំជ្រួចផ្លោង ហើយប្រទេសជិតខាងនៅតែលួចធ្វើជំនួញធ្យូងថ្មជាមួយនឹងប្រទេសដែលរងការហុំព័ន្ធសេដ្ឋកិច្ចហើយនោះ។

របាយការណ៍ស៊ើបអង្កេតបានរកឃើញប្រទេសរុស្ស៊ីនៅបន្តលួចធ្វើជំនួញធ្យូងថ្មនៅឡើយ ទោះជាតិចតួចក្ដី។

សារព័ត៌មាន Rodong Sinmun បានវាយប្រហារអាមេរិកថា មិនអនុវត្តតាមផែនការ ឬកិច្ចព្រមព្រៀងដែលបានធ្វើឡើងនៅថ្ងៃទី ១២មិថុនានោះទេទោះបីក្រុងព្យុងយ៉ាងបង្ហាញកាយវិការទន់ភ្លន់ក៏ដោយ។

ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច រយៈពេលចុងក្រោយនេះ ដែលកាន់តែធ្ងន់ធ្ងរនោះ ធ្វើអោយរបបក្រុងព្យុងយ៉ាងវេទនាជាខ្លាំង គឺសូម្បីប្រេងឥន្ធនៈដើម្បីបំរើវិស័យយោធាសឹងតែគ្មាន ហើយធ្វើអោយសេដ្ឋកិច្ចរបស់ប្រទេសនេះ កំពុងដួលរំលំហើយភាពទុរភិក្សកាន់តែធ្ងន់ធ្ងរ។

ទណ្ឌកម្មដែលធ្វើអោយរបបក្រុងព្យុងយ៉ាងជួបការលំបាកខ្លាំង គឺការហាមការនាំទំនិញវាយនភ័ណ្ឌពីកូរ៉េខាងជើងដែលមានទំហំធំជាងគេនៃវិស័យពាណិជ្ជកម្មជាមួយប្រទេសចិន បន្ទាប់មកគឺផលិតផលធ្យូងថ្មនាំចេញទៅចិន និងរុស្ស៊ី។

កាលពីសប្ដាហ៍មុន គណៈកម្មាធិការមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម្រេចថានឹងជួយស្បៀង និងសម្ភារៈបរិក្ខាផ្សេងៗជាបន្ទាន់ដើម្បីជួយកុមារកូរ៉េខាងជើង ដែលជួបគ្រោះទុរភិក្ស។

ស្របពេលនេះដែរ កូរ៉េខាងត្បូងបានសម្រេចផ្ដល់ស្បៀងដែលគិតជាដុល្លារ មាន ៨លានដុល្លារ ទៅអោយក្រុងព្យុងយ៉ាង។ តែជំនួយនេះ ធ្វើឡើងតាមរយៈអង្គការស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ៕

 

 

Share

ព័ត៌មានទាក់ទង

Image