en     km
en     km

​អាជ្ញាធរ​បដិសេធ​ករណី​ចាប់ជំរិត​ក្មេង​ស្រី​១០​នាក់​ដោយ​ជនជាតិ​ចិន​

Share

ភ្នំពេញ​៖​ អាជ្ញាធរ​ខណ្ឌដង្កោ​នៅ​ថ្ងៃ​ទី​០៦​ សីហា​នេះ​បាន​បដិសេធ​ករណី​ចាប់ជំរិត​ក្មេង​ស្រី​ប្រមាណ​១០​ ឃុំ​នៅ​ក្នុងផ្ទះ​មួយ​កន្លែង​សង្កាត់​បឹង​កេងកង​ ២​ ខ​ណ្ខ​ចំការមន​ រាជធានី​ភ្នំពេញ​ ដែល​ករណី​ត្រូវ​បាន​បំប៉ោង​ថា​ បាន​ប្រព្រឹត្តិ​ដោយ​ជនជាតិ​ចិន​។​ ការ​ស្រាយ​បំភ្លឺ​របស់​អាជ្ញាធរ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​បុរស​ម្នាក់​ដែល​អៈ​អាង​ថា​ ជា​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​ ១០​នាក់​ផ្សេង​ទៀត​នោះ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ កូនស្រី​របស់​លោក​រត់​រួច​ពី​ការ​ចាប់ជំរិត​ដោយ​ជនជាតិ​ចិន​។​

ក្មេងស្រីដែលបានពីផ្ទះរយៈពេលបីថ្ងៃដោយរកឃើញនៅថ្ងៃ ចន្ទ ទី ៦ សីហា ក្រុមគ្រួសារកំពុងសួរនំា។រូបភាព៖ Facebook page ឈ្មោះ ខ្មែរប្រជាប្រិយ

​លោក​ ជឹ​ម​ ស៊ី​ថា​ អធិការ​ខណ្ឌដង្កោ​​គូសបញ្ជាក់​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ ពុំ​មាន​ករណី​ចាប់ជំរិត​ក្មេង​ស្រី​ចំនួន​១០​នាក់​ ដូច​បរុស​ម្នាក់​ដែល​អៈ​អាង​ជា​ឪពុក​ក្មេង​ស្រី​ជន​រង​គ្រោះ​ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​ទេ​។​

លោក​អធិការ​បញ្ជាក់​ថា​ ករណី​នេះ​គឺ​ក្មេង​ស្រី​រូប​នោះ​បាន​រត់​ចេញពីផ្ទះ​ តែ​កុហក​ឳ​ពុក​ខ្លួន​ថា​ មាន​ជន ជាតិ​ចិន​ដាក់​ថ្នាំ​សណ្ដំ​ និង​ឃុំខ្លួន​ក្នុងផ្ទះ​មួយ​កន្លែង​ជាមួយ​ក្មេង​ស្រី​ផ្សេង​ទៀត​នៅ​សង្កាត់​បឹង​កេងកង​ ២​ ខ​ណ្ខ​ចំការមន​។​ លោក​បន្ត​ថា​ ករណី​នេះ​ត្រូវ​បាន​សារព័ត៌មាន​មួយ​ចំនួន​ផ្សព្វផ្សាយ​បំប៉ោង​ការ​ពិត​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។​

​លោក​ ជឹ​ម​ ស៊ី​ថា​៖​«​រហូត​យើង​សួរ​ថា​ បង​ឯង​ទៅ​រំដោះ​កន្លែងៗ​ណា​ បឹង​កេង​២​ ចំការមន​នៅ​កន្លែង​ណា​ ដើម្បី​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​ ឥឡូវ​យើង​កំពុង​ត​ទៀត​សួរ​រឿង​ហ្នឹង​។​ទាល់​ម៉ិ​ញ​គាត់​និយាយ​ទៅ​ផ្សេង​ទៀត​មែន​អា​កញ្ចប់​ខោអាវ​គឺ​ខ្ញុំ​អា​ខោអាវ​ ឥឡូវ​កូន​ខ្ញុំ​និយាយ​ថា​សំរាម​វិញ​ ម៉ែ​អាណា​ស្ពាយ​សំរាម​ទៅ​រៀន​។​មាន​តែ​ប៉ុណ្ណឹង​ទេ​បង​ ដល់​ពេល​ព័ត៌មាន​យើង​ផ្សាយ​ទៅ​ជា​រឿង​វ៉​ល់​បា​ចាប់ជំរិត​នៅ​ណា​បើ​គាត់​ជិះ​ទៅ​រៀន​»​។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ នៅ​លើ​បណ្តាញ​សង្គម​បាន​បង្ហោះ​ផ្សព្វផ្សាយ​ថា​ មានការ​ចាប់ជំរិត​ក្មេង​ប្រមាណ​ ១០​ នាក់​ ក្រោយ​ពី​មាន​ក្មេង​ស្រី​ម្នាក់​រត់គេច​ខ្លួន​ពី​ក្នុង​ឡាន​ជនល្មើស​។​ សារព័ត៌​មាននៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្សាយ​ទៀត​ថា​ ជនល្មើស​ជា​ជនជាតិ​ចិន​បាន​ដាក់​ថ្នាំ​សណ្ដំ​យក​ទៅ​ឃុំ​ក្នុងផ្ទះ​នៅ​សង្កាត់​បឹង​កេងកង​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​ យ៉ាងណា​ក្រុម​អ្នក​សារព័ត៌មាន​ដែល​បាន​ចុះ​សម្ភាសន៍​ឳ​ពុក​ និង​ក្មេង​ស្រី​រង​គ្រោះ​ និង​បាន​បង្ហោះ​ផ្សព្វផ្សាយ​ករណី​នេះ​ ពុំ​បាន​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ឡើយ​ ដែល​នាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ចេញ​មុខ​បដិសេធ​ករណី​។​

​លោក​ ជឹ​ម​ ស៊ី​ថា​ អធិការ​ខណ្ឌដង្កោ​ ពន្យល់​បន្ថែម​ថា​ កាលពី​ថ្ងៃ​ទី​ ៣​ សីហា​ ក្មេង​ស្រី​រូប​បាន​ចេញ​ផ្ទះ​ នៅ​រសៀល​ម៉ោង​ ៣​ ដោយ​ប្រាប់​ឪពុក​ម្តាយ​ថា​ទៅ​សាលារៀន​ តែ​នាង​ពុំ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ទេ​។​ រហូត​ដល់​ថ្ងៃ​ទី​៤​ សីហា​ ឳ​ពុក​ក្មេង​ស្រី​បាន​ប្តឹង​មក​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ស្វែងរក​ ដោយ​ប្រាប់​សមត្ថកិច្ច​ថា​កូនស្រី​ខ្លួន​ចេញពីផ្ទះ​ជាមួយ​បង្វិច​ខោអាវ​មួយ​កញ្ចក់​ទៅ​ជាមួយ​។​

​លោក​ ជឹ​ម​ ស៊ី​ថា​៖«​បាត់​រហូត​ពី​ថ្ងៃ​៣​ដ៏​ថ្ងៃ​ ៤​ រាយការណ៍​ប៉ុស្តិ៍​យើង​វេលា​ម៉ោង​៣​កន្លះ​ មាន​សៀវភៅ​ ខោអាវ​មួយ​កញ្ចប់​ចេញពីផ្ទះ​ឥឡូវ​ថ្ងៃនេះ​គេ​អត់​ឃើញ​ទេ​ ឱ្យ​យើង​ជួយ​រក​ យើង​ជួយ​រក​គាត់​អ​ញ្ចឹ​ង​ ស្រាប់តែ​ព្រឹក​មិ​ញ​នេះ​គាត់​ថា​ កូន​គាត់​រត់​ពី​ផ្ទះ​មាន​គេ​ចាប់​មានអី​អ​ញ្ចឹ​ង​ទៅ​ឥឡូវ​យើង​កំពុង​សួរ​គាត់​ថា​ រឿង​ហ្នឹង​វា​ម្ត៉េ​ច​អី​ម្ត៉េ​ច​ បងឯក​មក​ដាក់​ពាក្យបណ្តឹង​ខ្ញុំ​ផ្សេង​ ហើយ​អ្នក​ឯក​ទៅ​បំភ្លឺ​ជាមួយ​សារព័ត៌មាន​ផ្សឹ​ង​។​ឥឡូវ​យើង​សំណូមពរ​ឱ្យ​យក​កូនស្រី​គាត់​ ដើម្បី​យើង​សាកសួរ​បំភ្លឺ​ គាត់​ថា​អត់​បាន​ទេ​ចាំ​បី​បួន​ថ្ងៃ​ទៀត​។​»

​លោក​អធិការ​ខណ្ឌដង្កោ​បាន​សម្តែង​ការ​ខកចិត្ត​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ពិសេស​ ក្រុម​អ្នក​សារព័ត៌មាន​ដែល​ផ្សាយ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ដែល​បាន​ផ្សាយ​ខ្វះ​មូលដ្ឋាន​ច្បាស់លាស់​ ធ្វើ​ឱ្យ​មានការ​ភ័ន្ត​ច្រ​លំ​ និង​នាំ​ឱ្យ​បំពុលបរិយាកាស​សង្គម​៕

Share

ព័ត៌មានទាក់ទង

Image