en     km
en     km

សាលា​រាជធានី​ភ្នំពេញ​ដាក់​ដំណើរការ​ច្រក​ចេញចូល​តែ​មួយ​ដើម្បី​ផ្តល់​សេវា​រដ្ឋបាល​

Share

ភ្នំពេញ​៖​សាលា​រាជធានី​ភ្នំពេញ​សម្រេច​ដាក់​ឱ្យ​ដំណើរការ​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​ផ្តល់​សេវា​រដ្ឋបាល​ និង​ការ​សុំ​ច្បាប់​ធ្វើ​អាជីវកម្ម​ផ្សេងៗ​។​ ច្រក​ចេញចូល​តែ​មួយ​នឹង​មាន​ភាព​ងាយស្រួល​ឆាប់រហ័ស​ ចំណាយ​ថវិកា​រតិច​ និង​មាន​តម្លាភាព​ក្នុង​ផ្តល់​សេវា​បញ្ជាក់លើឯកសារថតចម្លង។


​យោង​តាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ៣​ សីហា​នេះ​ថា​ អង្គភាព​ច្រក​ចេញចូល​តែ​មួយ​នឹង​ផ្តល់​សេវា​រដ្ឋបាល​ដូច​ជា​ សេវា​បញ្ជាក់​លើ​ឯកសារ​ថតចម្លង​ នែ​ផ្នែករ​ដ្ឋា​បាល​ និង​ក្នុង​វិស័យ​សុខាភិបាល​ វិស័យ​ទេសចរណ៍​ វិស័យ​សាធារណៈការ​និង​ដឹក​ជញ្ជូន​ វិស័យ​វប្បធម៌​ និង​វិចិត្រសិល្បៈ​ វិស័យ​ព័ត៌មាន​ វិស័យ​បរិស្ថាន​ វិស័យ​ឧស្សាហកម្ម​ និង​សប្ប​កម្ម​ ​ហើយ​អង្គភាព​នេះ​ក៏​ផ្តល់​សេវា​លើ​ វិស័យ​រ៉ែ​ និង​ ថាមពល​ វិស័យ​ពាណិជ្ជកម្ម​ វិស័យ​រៀបចំ​ដែនដី​នគរូបនីយកម​ម្ម​ និង​សំណង់​ រួម​ទាំង​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ វិស័យ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​។​

​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​ស្ថិត​នៅ​ក្នុង​បរិវេណ​សាលា​រាជធានី​ភ្នំពេញ​ ដែល​អង្គភាព​នេះ​ ធ្វើការ​មាន​រយៈពេល​មួ​យស​ប្តា​ហ៍​ ចាប់​ថ្ងៃ​ ចន្ទ​ ដល់​ ថ្ងៃ​សុក្រ​៕

Share

ព័ត៌មានទាក់ទង

Image