en     km
en     km

ស្ដ្រី​ម្នាក់​ស្លាប់​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃ​ទី​០៣​ សីហា​

Share

​ភ្នំពេញ​ ៖​ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​ កាលពី​ថ្ងៃ​ទី​០៣​ ខែសីហា​ ម្សិលមិញ​ បាន​បណ្ដាល​ឲ្យ​ស្ដ្រី​ម្នាក់​ និង​ បុរស​ ០៣​ ស្លាប់​។​ នេះ​បើ​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ផ្សា​ព្វ​ផ្សាយ​នៅ​ថ្ងៃនេះ​។​

​របាយការណ៍​ដដែល​បញ្ជាក់​ថា​ ក្រៅពី​អ្នក​ស្លាប់​ទាំង​ ៤​នាក់​នេះ​ គ្រោះថ្នាក់​ចរាចរណ៍​ក៏​បណ្ដាល​ឲ្យ​ មនុស្ស​ប្រុស​ស្រី​ ៧​នាក់​រង​របួសធ្ងន់​-​ស្រាល​។​ ពលរដ្ឋ​ដែល​ស្លាប់​ទាំង​ ៤​នាក់​ ២​នាក់​នៅ​ខេត្ដកំពង់ចាម​ ម្នាក់​នៅ​ខេត្ដបន្ទាយមានជ័យ​ និង​ម្នាក់​ទៀត​នៅ​ខេត្ដពោធិ៍សាត់​។​

​សូម​ជម្រាប​ថា​ រយៈពេល​ ០៣​ថ្ងៃ​ដើមខែ​សីហា​ ឆ្នាំ​២០១៨​នេះ​ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​ ២២​លើក​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៤​នាក់​ រង​របួសធ្ងន់​ ១៧​នាក់​ និង​រង​របួសស្រាល​ចំនួន​ ១៥​នាក់​៕

Share

ព័ត៌មានទាក់ទង

Image