en     km
en     km

កម្ពុជា​ -​ វៀតណាម​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​លុប​បំបាត់​ពន្ធ​ទ្វេ​ដង​

Share

ភ្នំពេញ​៖​ រដ្ឋាភិបាល​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ចៀសវាង​ការ​យកពន្ធ​ត្រួតស៊ីគ្នា​និង​ការ​គេ​ជ​ពន្ធ​ប្រាក់​ចំណូល​រវាង​កម្ពុជា​និង​វៀតណាម​។​

​រដ្ឋាភិបាល​ទាំង​ពីរ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​ក្នុង​កិច្ចប្រជុំ​មហា​អនុ​តំបន់​ទន្លេមេគង្គ​លើក​ទី​៦​ និង​កិច្ចប្រជុំ​កំពូល​អភិវឌ្ឍន៍​តំបន់ត្រីកោណ​ កម្ពុជា​ ឡាវ​ និង​ វៀតណាម​ លើក​ទី​ ១០​ នៅ​ទីក្រុង​ហាណូយ​ កាលពី​ចុងខែ​ មិ​នា​។​នេះបើតាមសារព័ត៌មានវៀតណាម។

តាមប្រភពដដែល ​ទំនាក់ទំនង​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ រវាង​កម្ពុជា​ វៀតណាម​ មានការ​រីក​ចម្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ ពាណិជ្ជកម្ម​ទ្វេភាគី​ឈាន​ដល់​ ៣,​ ៨​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០១៧​ កើនឡើង​ ៣០​ ភាគរយ​ ធៀប​ទៅ​នឹង​ឆ្នាំ​មុន​។​

​គិត​ត្រឹម​ថ្ងៃ​ទី​ ២០​ ខែ​ មិ​នា​ កម្ពុជា​មាន​គម្រោង​វិនិយោគ​ចំនួន​ ១៩​ គម្រោង​នៅ​វៀតណាម​ដែល​មាន​ទុន​វិនិយោគ​សរុប​ ៦៤,៩​ លាន​ដុល្លារ​។​ទុន​វិនិយោគ​កម្ពុជា​ឈរ​នៅ​លំដាប់​ទី​ ៥៦​ ក្នុង​ចំណោម​ ១២៦​ ប្រទេស​ដាក់​ទុន​វិនិយោគ​នៅ​ប្រទេស​វៀតណាម​។​

​ចំណែក​វៀតណាម​មាន​គម្រោង​វិនិយោគ​ចំនួន​ ១៩០​ គម្រោង​នៅ​កម្ពុជា​ ដែល​មាន​ទុន​វិយោគ​សរុប​ចំនួន​ ២,៨៩​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។​ភាគច្រើន​វៀតណាម​វិនិយោគ​លើ​ផ្នែក​កសិកម្ម​ និង​ព្រៃឈើ​៕​ Vietnam​ News​

Share

ព័ត៌មានទាក់ទង

Image