en     km
en     km

អង្គការ UNODC និងកម្ពុជា រួមគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀន

Share

ភ្នំពេញ៖ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងនិងឧក្រិដ្ឋកម្មដែលហៅកាត់ថា (UNODC) និងសមត្ថកិច្ចកម្ពុជាបានធ្វើការរួមគ្នាលើការទប់ស្កាត់បទល្មើសគ្រឿងញៀនតាមព្រលានយន្ដហោះ កំពង់ផែ និងច្រកចេញចូលនានានៅក្នុងប្រទេសកម្ពុជា។

ការសហការរវាងសមត្ថកិច្ចកម្ពុជា និងអង្គការ UNODC ដូចនេះ ក្នុងជំនួបរវាងលោកស្រី Cecile Plunet អ្នកសម្របសម្រួលគម្រោង AIRCOP Global នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងនិងឧក្រិដ្ឋកម្ម (UNODC) ជាមួយនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ដែលធ្វើឡើងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីរសៀលថ្ងៃទី២ សីហា ម្សិលមិញ។

 ក្នុងជំនួបនេះ អង្គការ UNODC បានផ្ដល់ជាសម្ភារៈ និងការបណ្ដុះបណ្ដាលជំនាញដល់នគរបាល កម្ពុជាក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀនតាមព្រលានយន្ដហោះឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ក្រៅពីនេះ ភាគីទាំងពីរបានសម្រេចចុះកិច្ចព្រមព្រៀងជាមួយគ្នា ដោយធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិការទប់ស្កាត់ការនាំចូលគ្រឿងញៀន ការជួញដូរមនុស្ស និងការជួញដូរសត្វព្រៃ អោយកាន់តែមានប្រសិទ្ធភាពខ្លាំងក្លាផងដែរ។

សូមជម្រាបដែរថា បេសកកម្មរបស់ការិយាល័យអង្គការសហប្រជាជាតិលើគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) គឺធ្វើការឆ្ពោះទៅរកសន្តិសុខនិងយុត្តិធម៌សម្រាប់ទាំងអស់គ្នាដោយធ្វើអោយពិភពលោកមានសុវត្ថិភាពជាងមុនពីគ្រឿងញៀន ឧក្រិដ្ឋកម្ម អំពើពុករលួយ និងអំពើភេរវកម្ម៕

 

Share

ព័ត៌មានទាក់ទង

Image