en     km
en     km

គណបក្ស​ទាំង​ពីរ​នឹង​ពិភាក្សា​ការ​កែ​បទបញ្ជាផ្ទៃក្នុង​សភា​ នៅ​ល្ងាច​ថ្ងៃ​ទី​១​ ខែតុលា​នេះ​

Share

ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំង​ពីរ​ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ នឹង​ប្រជុំ​គ្នា​ នៅ​ម៉ោង​៥​ល្ងាច​ ថ្ងៃ​ទី​១​ ខែតុលា​នេះ​ ដើម្បី​កែទម្រង់​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​។​

​យោងសេចក្ដី​ជូនដំណឹង​របស់​រដ្ឋសភា​ចុះ​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ឲ្យ​ដឹង​ថា​ប្រធាន​ក្រុម​តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំង​ពីរ​ គឺ​ លោក​ស​ ខេ​ង​ និង​លោក​សម​ រ​ង្ស៊ី​ នឹង​ដឹកនាំ​ការ​ប្រជុំ​នោះ​ ដោយ​មានការ​ចូលរួម​ពី​ក្រុង​ការងារ​ចម្រុះ​គណបក្ស​ នៃ​គណៈកម្មការ​ពិសេស​ចំពោះ​កិច្ច​ រៀបចំ​តាក់តែង​សេចក្ដី​ស្នើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​។​

​សូម​ជម្រាប​ថា​ ក្នុង​ការ​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​សភា​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទាមទារ​មាន​អ្នកនាំពាក្យ​រដ្ឋសភា​ ដែល​តំណាង​ឲ្យ​គណបក្ស​ទាំង​ពីរ​ ជា​ជាង​ជា​អ្នកនាំពាក្យ​ដែល​តំណាង​ឲ្យ​តែ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ ដូច​ពេល​បច្ចុប្បន្ន​។​

​យ៉ាងណា​ក៏​ដោយ​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោ​កអេង​ ឆៃ​អ៊ា​ង​ ដែល​ជា​សមាជិក​ម្នាក់​ នៃ​កិច្ចប្រជុំ​ដែរ​នោះ​ មិន​អាច​បញ្ជាក់​បាន​ទេ​ថា​ តើ​ក្នុង​កិច្ច​ពិភាក្សា​នៅ​ល្ងាច​នេះ​ នឹង​មាន​របៀបវារៈ​ និយាយ​ពី​កំណែទម្រង់​ច្បាប់បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែរ​ ឬ​យ៉ាងណា​នោះ​ទេ​។​

​សូម​រំឭក​ផង​ដែរ​ថា​ ក្នុង​ការ​ពិភាក្សា​លើ​កំណែទម្រង់​ច្បាប់បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ កាលពី​ស​ប្ដា​ហ៍​មុន​ គណបក្ស​ទាំង​ពីរ​នៅ​មាន​ចំណុច​ខ្វែងគ្នា​ចំនួន​៥​ចំណុច​ទៀត​ ដូច​ជា​ ការ​ហែ​ក្បួន​ឃោសនាបោះឆ្នោត​ រយៈពេល​ឃោសនាបោះឆ្នោត​ ការ​លើក​ស្លាក​គណបក្ស​នៅ​ទី​សាធារណៈ​ ទោស​បញ្ញត្តិ​ និង​ការ​ដាក់​ពិន័យ​លើ​មន្ត្រី​សាធារណៈ​៕

151001-dara-news-01-press-relaese-pix-01

Share

Image
Image
Image