en     km
en     km

ប្រវត្តិសាស្ត្រ៖ តើកម្ពុជាបាត់បង់អយុធ្យា និងព្រៃនគរដោយរបៀបណា?

Share

បទសម្ភាស៖ ដែនដីកម្ពុជាកាលពីសម័យអង្គរបានលានសន្ធឹងធំធេងណាស់ គឺមានព្រំដែនជាប់នឹងប្រទេសភូមា និងដែនដីចម្ប៉ា។ មានន័យថា ដែនដីអយុធ្យាដែលសព្វថ្ងៃ ស្ថិតក្នុងទឹកដីថៃ គឺជារបស់ខ្មែរ ហើយដែនដីព្រៃនគរសព្វថ្ងៃដែលស្ថិតនៅដែនដីកម្ពុជាក្រោម ហើយវៀតណាមកំពុងកាន់កាប់គឺជាដែនដីរបស់ខ្មែរដែរ។ ក្រុងព្រៃនគរ ត្រូវបានវៀតណាមប្ដូរជាពីរដំណាក់កាល គឺ ទីមួយហៅក្រុងសៃហ្គន ហើយសម័យយើងនេះ ហៅក្រុងហូជីមិញ គឺជាឈ្មោះរបស់មេបដិវត្តន៍វៀតណាម ។

រូបសាស្រ្ដចារ្យសំបូរមាណ្ណារ៉ាដោយគេហទំព័រM.Posted

 

នៅក្នុងបទសម្ភាសជាមួយវិទ្យុស្រ្តីនៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា លោក សាស្រ្តាចារ្យ សំបូរម៉ា ណារ៉ា បានធ្វើការពន្យល់និងលាតត្រលាង ទំព័រប្រវត្តិ សាស្ត្រ ដោយរកឃើញឬសគល់នៃការបាត់បង់ដែនដីខ្មែរទាំងពីរនេះមានទិដ្ឋភាពខុសគ្នា គឺអាយុធ្យាកើតចេញពីការឈ្លានពាន ហើយដែនដីព្រែនគរ ឬកម្ពុជាក្រោមដោយសារតែមនោសញ្ចេតនាខ្វះការប្រុងប្រយ័ត្នអំពីគ្រោះថ្នាក់ជាតិ។ ដោយមើលឃើញពីគុណវិបត្តិទាំងពីរនេះលោកសាស្ត្រាចារ្យរំលឹកខ្មែរជំនាន់ក្រោយសូមកុំធ្វេសប្រហែស ហើយខិតខំកសាងសក្កតានុពលរបស់ខ្លួនឱ្យបានខ្លាំងក្លា។

សូមស្ដាប់ការបកស្រាយលម្អិតរបស់លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា តាមរយៈការចោទសួររបស់លោក នួន បូរិន ដូចតទៅ៖

 

Share

ព័ត៌មានទាក់ទង

Image