en     km
en     km

ទឹកទន្លេ​មេគង្គ​លើ​ចាប់ផ្តើម​ស្រក​ចុះ​ប្រជាពលរដ្ឋ​វិល​ត្រឡប់​ទៅ​រស់នៅ​ក្នុង​លំនៅ​ឋាន​វិញ(មានសំឡេង)

Share

ភ្នំពេញ​៖​ ទឹកទន្លេ​មេគង្គ​ផ្នែក​ខាងលើ​ស្ថិត​ក្នុង​ខេត្តស្ទឹងត្រែង​ចាប់ផ្តើម​ស្រក​ចុះ​ផុត​ពី​ការ​ព្រួយបារម្ភ​ អ្នក​ភូមិ​រង​ការ​ជន់​លិច​ជាង​ ៣០០​ គ្រួសារ​ត្រូវ​បាន​ជម្លៀស​ទៅ​ទី​ទួ​ស​សុវត្ថិភាព​ គឺបាន​វិល​ត្រឡប់​ទៅ​រស់នៅ​ក្នុងផ្ទះ​សម្បែង​វិញ​អស់ហើយ​។​ ប៉ុន្តែ​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​រាប់រយ​ហិ​កតា​រង​ការ​ខូចខាត​ស្ទើ​ទាំងស្រុង​។​

នៅថ្ងៃព្រហស្បតិ៍ ទី ២ ខែ សីហានេះ កាកបាទក្រហមកម្ពុជាបាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន៣៦០គ្រួសារ នៅឃុំសន្តិភាព ដែលប្រជាពលរដ្ឋរងការជន់លិចវិលត្រឡប់ទៅរស់នៅលើផ្ទះវិញ។រូបភាព៖ Facebook



ទឹកទន្លេ​មេ​ង្គ​ផ្នែក​ខាងលើ​ស្ថិត​នៅ​ស្រុក​សៀម​ប៉ា​ង​ខេត្តស្ទឹងត្រែង​បាន​ចាប់ផ្តើម​ស្រក​ចុះ​មក​សភាព​ធម្មតា​វិញ​ដោយ​អ្នក​ភូមិ​ជម្លៀស​ទៅ​ទីទួល​មាន​សុវត្ថិភាព​ជាង​ ៣០០​ គ្រួ​សារបាន​ត្រឡប់​ទៅ​រស់នៅ​ក្នុង​លំនៅ​ឋាន​វិញ​ហើយ​ចាប់តាំងពី​ចុងខែ​កក្កដា​មក​។​

​ទោះបី​យ៉ាង​ដំណាំ​ស្រូវ​រាប់រយ​ហិ​កតា​រង​ការ​ខូចខាត​ដោយសារ​ទឹក​ជន់​លិច​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​ ក្រោយ​ពី​ទឹក​ទំនប់​វា​រី​អគ្គី​ស​នី​ឡាវ​បាក់​ហូរ​នាំ​ទឹក​ ៥​ ពាន់​លាន​ម៉ែត្រគុប​មក​ទន្លេ​មេ​អង្គ​កម្ពុជា​។​

​លោក​ យ៉ង់​ សុខា​ អភិបាលរង​ស្រុក​សៀម​ប៉ា​ង​ ប្រាប់​វិទ្យុ​ស្ត្រី​ថា​ អ្នក​ភូមិ​រង​ការ​ជន់​លិច​ដោយ​ទឹកជំនន់​ដែល​ត្រូវ​ជម្លៀស​ប្រមាណ​ ៣៥០​ គ្រួសារ​ ស្ថិត​ក្នុង​ចំណោម​ឃុំ​ចំនួន​៤​ បាន​វិល​ទៅ​រស់នៅ​ក្នុងផ្ទះ​អស់ហើយ​ ក្រោយ​ពី​ទឹកជំនន់​បាន​ស្រក​ចុះ​ពី​ភូមិ​អស់​។​

​ទោះបី​យ៉ាងណា​ លោក​ សុខា​ អភិបាលរង​ស្រុក​សៀម​ប៉ា​ង​ បញ្ជាក់​ថា​ ស្រូវ​សន្ទូង​ ប្រជាពលរដ្ឋ​ទាំងនោះ​រលួយ​ងាប់​អស់​គ្មាន​សល់​ដោយសារ​លិច​ទឹក​។

​លោក​ យ៉ង់​ សុខា​៖«​ស្រក​តាំងពី​ថ្ងៃ​ទី​ ២៩​ ខែកក្កដា​ ចង់​អស់ហើយ​ តាំងពី​នោះ​ ដែល​អ្នក​ត្រូវ​ជម្លៀស​ទាំង​ប៉ុន្មាន​ចូល​ទៅ​ផ្ទះ​វិញ​ហើយ​។​គាត់​ទៅ​ផ្ទះ​វិញ​ជួប​ការ​លំបាក​ព្រោះ​ ដី​ ស្រែ​ចំការ​ ស្រូវ​រលួយ​អស់ហើយ​។​ ហូ​ស​ ប្រហែលជា​ច្រើន​ហើយ​ កំពុង​ឱ្យ​គេ​ធ្វើ​របាយការណ៍​មក​មិន​ទាន់​បាន​ទិន្នន័យ​ច្បាស់លាស់​ផង​ណា​»​។​

បច្ចុប្បន្ន​ទឹកជំនន់​នៅ​ស្រុក​សៀម​ប៉ា​ង​ ខេត្តស្ទឹងត្រែង​ បាន​ស្រក​មក​ត្រឹម​ ១០,៤០​ម៉ែត្រ​ ដែល​ផុត​កម្រិត​ប្រកាស​អ​សន្ន​ ១១,៥០​ ម៉ែត្រ​។​តែ​យ៉ាងណា​កាលពី​ស​ប្តា​ហ៍​មុន​ទឹកជំនន់​បាន​ជន់​លិច​ស្រុក​នេះ​មាន​កម្ពស់​ទឹក​រហូត​ដល់​ ១២,៩០​ ម៉ែត្រ​។​

​លោក​ កែវ​ វី​ អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ បញ្ជាក់​ថា​ ស្ថានភាព​ទឹកជំនន់​នៅ​ខេត្តស្ទឹងត្រែង​ស្រក​ចុះ​ស​ន្សឹ​មៗ​ តែ​ទឹកជំនន់​នៅ​ខេត្តក្រចេះ​ កំពង់ចាម​ និង​ត្បូងឃ្មុំ​ ទឹកនឹង​បន្ត​ស្រក​ចុះ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។​

​លោក​ កែវ​ វី​ អះអាង​ថា​ ទឹកជំនន់​លិច​ខេត្តស្ទឹងត្រែង​ ក្រចេះ​ ត្បូងឃ្មុំ​ កំពង់ចាម​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ ប្រជាពលរដ្ឋ​ចំនួន​ ២៩១៤៥​ គ្រួសារ​រង​ការ​លិច​រង​ផ្ទះសម្បែង​។​ ក្នុង​នោះ​អាជ្ញាធរ​ជម្លៀស​ប្រជាពលរដ្ឋ​ចំនួន​ ២១២៧​ គ្រួសារ​ ទៅ​ទីទួល​មាន​សុវត្ថិភាព​ ២៣​ កន្លែង​។​

​លោក​ កែវ​ វី​ បន្ថែម​ថា​ ទឹកជំនន់​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​បី​នាក់​។​ ក្នុង​នោះ​មនុស្ស​ស្លាប់​នៅ​ខេត្តស្ទឹងត្រែង​២​នាក់​ និង​កំពង់ចាម​ម្នាក់​។​ ដោយឡែក​ទឹក​លិច​សន្ទូង​ស្រូវ​ និង​ស្រូវពង្រោះ​ របស់​កសិករ​ចំនួន​ ២៤៥៧​ ហិ​កតា​ ហើយ​ដំណាំ​ចំការ​ និង​ដំណាំ​រួម​ផ្សំ​ចំនួន​ ២៩៣៧​ ហិ​កតា​ រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​។​ លោកថា សាលារៀនចំនួន ៥៤ វត្តអារ៉ាម ចំនួន ១៩ និង មណ្ឌលសុខភាព​ចំនូន ៦ រងការជន់លិចផងដែរ។

​លោក​ កែវ​ វី​៖«​ឆ្នាំ​នេះ​វា​ដំណើរ​វា​សិង​ប្រហាក់ប្រហែល​គ្នា​ទឹក​វា​ឡើង​មក​ ប៉ុន្តែ​ធំ​ជាង​ឆ្នាំទៅ​ ឆ្នាំទៅ​ឡើង​អត់​ដល់​ធំ​ដូច​ឆ្នាំ​នេះ​ទេ​ ស្ទឹង​ត្រែង​ឡើង​ដល់​កម្រិត​លើស​កម្រិត​ប្រុង​ប្រយ័ត្ន​ទៀត​។​តាម​បណ្តា​ខេត្ត​ក៏​វា​មិន​ដល់​កម្រិត​ដែរ​ តែ​ឆ្នាំ​នេះ​ វា​ឡើង​លើស​ពី​កម្រិត​លើស​ពី​ឆ្នាំទៅ​ ខ្ទង់​ពី​ បី​ បួន​ តឹង​អ​ញ្ចឹ​ង​ណាស់​។​ពេល​នេះ​ការ​ឡើង​ចុះ​វា​អាច​នឹង​មាន​អ​ញ្ចឹ​ង​ទៀត​ប្រហាក់ប្រហែល​គ្នា​ព្រោះ​ជំនន់​ទន្លេ​មេ​អង្គ​»​។​

​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ នៅ​ថ្ងៃ​ទី​ ២​ ខែ​ សីហា​នេះ​ថា​ ទឹកជំនន់​ទន្លេមេគង្គ​ផ្នែក​លើ​បាន​ស្រក​ចុះ​ហើយ​បន្ត​ស្រក​ចុះ​ជា​បន្តបន្ទាប់​បន្ថែម​ទៀត​ នៅ​ថ្ងៃស្អែក​។​

​សេចក្តីជូនដំណឹង​ បញ្ជាក់​ថា​ ទន្លេមេគង្គ​ស្ទឹង​ត្រែង​ អាច​ស្រក​មក​នៅ​កម្ពស់​ ១០,​ ៥៣​ ម៉ែត្រ​។​ កម្ពស់​ទឹកទន្លេ​មេ​អង្គ​ខេត្តក្រចេះ​ ទឹក​អាច​ស្រក​ចុះ​មក​នៅ​កម្ពស់​ ២១,៦៥​ ម៉ែត្រ​ ហើយ​ទឹកទន្លេ​មេគង្គ​ខេត្តកំពង់ចាម​ ទឹក​អាច​បន្ត​ហក់​ឡើង​បន្តិច​ទៀត មុន​នឹង​ស្រក​ចុះ​នៅ​ថ្ងៃ​ទី​ ៤​ សីហា​។​ ប៉ុន្តែ​ទន្លេ​មេ​គង្គ​ក្រោម​ ទន្លេបាសាក់​ និង​ទន្លេសាប​ ទឹកនឹង​បន្ត​ហក់​ឡើង​សន្សឹមៗ​នៅ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ទៀត​។​

​បើ​តាម​ លោក​ យ៉ង់​ សុខា​ អភិបាលរង​ស្រុក​សៀម​ប៉ា​ង​ កំពុង​ស្រង់ទិន្នន័យ​ជាក់លាក់​នៃ​ផល​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​សរុប​បញ្ជូន​ទៅ​ថ្នាក់​ខេត្ត​ ដើម្បី​ស្នើ​សុំ​ពូជស្រូវ ​ចែក​ជូន​ប្រជា​កសិករ​នៅ​ក្នុងស្រុក​សៀម​ប៉ា​ង​បង្ករ​បង្កើន​ផល​ឡើង​វិញ​៕

Share

ព័ត៌មានទាក់ទង

Image