en     km
en     km

ស្លាប់៥នាក់ រងរបួសធ្ងន់ស្រាលរបួស១៦នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ

Share

(ភ្នំពេញ) ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន ១១លើក បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ ១០នាក់ របួសស្រាល ៦នាក់។

តាមរបាយការណ៍ដដែលនេះ មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានៈ ល្មើសល្បឿន ៤លើក(ស្លាប់ ២នាក់), មិនគោរពសិទ្ធ ១លើក, មិនប្រកាន់ស្តាំ ១លើក(ស្លាប់ ១នាក់), ប្រជែង ១លើក, បត់គ្រោះថ្នាក់ ១លើក, ស្រវឹង៣លើក(ស្លាប់២នាក់)។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១១លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ២១គ្រឿងរួមមានៈ ម៉ូតូ ១៥គ្រឿង, រថយន្តតូច ៦គ្រឿង។ គ្រោះថ្នាក់លើដងផ្លូវរួមមានៈ ផ្លូវជាតិ ៣លើក, ផ្លូវខេត្ត ៧លើកនិងផ្លូវលំ១លើក។

រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់និងរងគ្រោះថ្នាក់ រួមមានៈ ខេត្តកំពង់ចាម ២លើក ស្លាប់១នាក់ របួស៣នាក់(ស្រី២នាក់), កណ្តាល ២លើក ស្លាប់ ១នាក់ របួស៥នាក់, ភ្នំពេញ ១លើក ស្លាប់១នាក់(ស្រី) របួស១នាក់, ព្រះសីហនុ ១លើក ស្លាប់ ១នាក់និងខេត្តតាកែវ ១លើក ស្លាប់១នាក់ របួស ១ នាក់៕

Share

ព័ត៌មានទាក់ទង

Image