ភ្នំពេញ ៖ នៅថ្ងៃ២៧កក្កដានេះ គឺថ្ងៃចុងក្រោយ នៃការបើកអោយ បក្សនយោបាយ នានា បើកយុទ្ធនាការឃោសនាការបោះឆ្នោត សម្រាប់ការបោះឆ្នោត សភានីតិកាលទី៦ នៅថ្ងៃទី២៧កក្កដានេះ។ បក្សនយោបាយ មួយចំនួន បានបិទបញ្ចប់ការឃោសនា នៅតាមបណ្ដាខេត្ត តែសម្រាប់ គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសជាង៣០ឆ្នាំ បានបញ្ចប់ឃោសនា របស់ខ្លួន ដោយការប្រមូលផ្ដុំគ្នា នៅ មជ្ឈមណ្ឌល កោះពេជ្រ ដោយមាន អ្នកចូលរួម រាប់សែននាក់ ។
ការបិទការឃោសនានេះ ធ្វើឡើងក្រោមអធិបតីភាពសម្ដេចហ៊ុនសែន នាយករដ្ឋមន្ត្រីនិងជា ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច។ ថ្លែងទៅកាន់សមាជិកគណបក្សប្រជាជនកម្ពុជាប្រមាណជាង២៥ម៉ឺននាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះថា៖
សារនយោបាយរបស់សម្តេច ហ៊ុន សែន បានធ្វើឡើងស្របពេលដែល លោក សម រង្ស៊ី បានអំពាវនាវពីក្រៅប្រទេសឱ្យប្រជាពលរដ្ឋកម្ពុជា កុំចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី០៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ លោក សម រង្ស៊ី ក៏ដាក់ចេញនូវយុទ្ធការ «ដេកផ្ទះឈ្នះឯង» ដើម្បីរារាំងសមាជិករបស់ខ្លួនកុំឱ្យទៅបោះឆ្នោត។
សម្តេច ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ការញុះញង់ «ដេកផ្ទះឈ្នះឯង» របស់ក្រុមប្រឆាំង មិនមែនជាអ្វីដែលសមាជិក និងអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ ត្រូវអនុវត្តទេ។ សមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវទៅបោះឆ្នោត ហើយបោះឆ្នោតឱ្យគណបក្សប្រជាជន កម្ពុជា ។ សម្តេចបានអះអាងថា ប្រទេសកម្ពុជា បានអនុវត្តលទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតជាទៀងទាត់បំផុត បើធៀបនឹងប្រទេសផ្សេងៗ នៅក្នុងតំបន់។
ការឃោសនា បោះឆ្នោតនៅអាណត្តិថ្មីនេះ មាន ២០គណបក្ស ចូលរួម ។ គណៈកម្មាធិការជាតិ រៀបចំបោះឆ្នោត គជបបាន ចេញជូនដំណឹងជារៀងរាល់ថ្ងៃដោយស្រង់របាយការណ៍តាមខេត្ត ដែលទាក់ទងនឹងសកម្មភាពឃោសន របស់ បក្សទាំងនោះ ។ តែជាការកត់សម្គាល់ បក្ស ចំនួន១៩ លើកលែងបក្សកាន់អំណាច មិនសកម្មភាពឃោសនា ខ្លាំងក្លាទេ។ តែសម្រាប់ការឃោសនាថ្ងៃចុងក្រោយនេះ គណបក្សហ្វ៊ុន ស៊ិនប៉ិច គណបក្ស ខ្មែររួបរួមជាតិ គណបក្ស ប្រជាធិបតេយ្យ មូលដ្ឋាន គណបក្ស សម្ព័ន្ធដើម្បីលទិ្ធប្រជាធិបតេយ្យ ហាក់មានសកម្មភាពខ្លាំងក្លានៅថ្ងៃបិទបញ្ចប់ការឃោសនានេះ។
ពលរដ្ឋមានឈ្មោះ ក្នុងបញ្ជី បោះឆ្នោត មាន ជាង៨លាន ៣០ម៉ឺន នាក់៕