en     km
en     km

អ្នកជំនាញ​ ៖​ ការ​ live​ តាម​បណ្ដាញ​សង្គម​ដោយ​បង្ហាញមុខ​ស្ដ្រី​រង​គ្រោះ​គឺជា​កំហុស​វិជ្ជាជីវៈ​ ជន​រង​គ្រោះ​មាន​សិទ្ធិ​ប្ដឹង​

Share

​ភ្នំពេញ​ ៖​ លោក​សាស្ដ្រាចារ្យ​ មឿ​ន​ ឈាន​ណា​រិ​ទ្ធ​ សាស្ដ្រាចារ្យ​ផ្នែក​សារព័ត៌មាន​ មាន​ប្រសាសន៍​ថា​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ការ​រាយការណ៍​ពី​ករណី​ហិង្សា​លើ​ស្ដ្រី​ អ្នក​សារព័ត៌មាន​ គឺ​មាន​ក្រមសីលធម៌​ និង​វិជ្ជាជីវៈ​ល្អ​ប្រសើរ​ជាង​មុន​។​ ក៏​ប៉ុន្ដែ​នៅឡើយ​តែ​អ្នក​សារព័ត៌​ខ្លះ​ ហាក់​មិន​បាន​គោរព​នៅ​ក្រមសីលធម៌​វិជ្ជាជីវៈ​ ដោយសារ​តែ​ការ​ live​ វិ​ដេ​អូ​តាម​បណ្ដាញ​សង្គម​ ដោយ​បង្ហាញមុខ​ស្ដ្រី​រង​គ្រោះ​។​

​លោក​សាស្ដ្រាចារ្យ​ផ្នែក​សារព័ត៌មាន​ សង្កត់ធ្ងន់​ថា​ ការ​បង្ហាញមុខ​ជន​រង​គ្រោះជា​សាធារណៈ​បែប​នេះ​ ស្ដ្រី​រង​គ្រោះ​មាន​សិទ្ធិ​ប្ដឹង​អ្នក​សារព័ត៌មាន​រូប​នោះ​ ក៏​ដូច​ជា​អ្នក​ដែល​ចែកចាយ​បន្ដ​នូវ​អា​ថ៍កំ​បាំង​របស់​ស្ត្រី​ផង​ដែរ​។​ លោក​បន្ដ​ថា​ បើ​ទោះជា​ស្ដ្រី​រង​គ្រោះ​បង្ហាញ​មុខមាត់​ ដោយ​ខ្លួន​គាត់​ផ្ទាល់​ក៏​ដោយ​ ក៏​ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន​ ត្រូវ​តែ​គោរព​ឲ្យ​បាន​ខ្ជាប់​ខ្ជូ​ន​ក្រមសីលធម៌​វិជ្ជាជីវៈ​។​

​ជា​បន្ដ​ទៅ​នេះ​ សូម​ស្ដាប់​បទ​សម្ភាសន៍​ រវាង​លោក​ លៀ​ ស៊ី​ណា​ ជាមួយ​លោក​សាស្ដ្រាចារ្យ​ មឿ​ន​ ឈាន​ណា​រិ​ទ្ធ​ ដូច​តទៅ​ ៖

 

លោកសាស្រ្ដាចារ្យ មឿន ឈានណារិទ្ធ សាស្រ្ដាចារ្យផ្នែកសារព័ត៌មាន ប្រភពរូបភាពពី CCI

Share

ព័ត៌មានទាក់ទង

Image