en     km
en     km

គ.ជ.ប ៖ ទឹកជំនន់ប៉ះពាល់គម្រោងទីតាំងរៀបចំការិយាល័យបោះឆ្នោតតែដំណើរការធម្មតា

Share

ភ្នំពេញ៖ អ្នកនាំពាក្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ឲ្យដឹងថា ទឹកជំនន់ធ្វើឲ្យប៉ះពាល់ដល់ គម្រោងទីតាំងរៀបចំការិយាល័យបោះឆ្នោតយ៉ាងតិច ៨៧ ការិយាល័យនៅក្នុងខេត្តចំនួន៥ ។ទោះបី យ៉ាង គ.ជ.ប អះអាង ថា ការិយាល័យទាំងនោះដំណើរការបោះឆ្នោតជាធម្មតានៅថ្ងៃបោះឆ្នោត ។

ទឹកទន្លេសេកុងហក់ឡើងជន់លិចភូមិនៅស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងអាជ្ញាធរជម្លៀសប្រជាជនទៅទីទួលមានសុវត្ថិភាព។រូបភាព៖ Faecbook រដ្ឋបាលខេត្តស្ទឹងត្រែង

ចាប់តាំងពី បាក់ ទំនប់ វា រី អគ្គី ស នី នៅ ប្រទេស ឡាវ នាំ ទឹក ហូរ ធ្លាក់ មក ទន្លេមេគង្គ ក្រោម ៥ ពាន់ លាន ម៉ែត្រគូប បណ្តាល ឱ្យ ខេត្ត ជា ច្រើន រង ការ លិចលង់ ។ ពិសេស ខេត្តស្ទឹងត្រែង ដែល នៅ ចម្ងាយ ប្រមាណ ៧០ គីឡូម៉ែត្រ ពី ព្រំដែន ឡាវ រង ការ ជន់ លិច ស្រុក ជា ច្រើន ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការ ជាតិ រៀបចំ ការ បោះ ឆ្នោត ( គ . ជ . ប ) ឲ្យ ដឹង ថា បញ្ហា ទឹកជំនន់ ធ្វើ ឱ្យ ប៉ះពាល់ ទីតាំង គម្រោងរៀបចំ ការិយាល័យ បោះ ឆ្នោត យ៉ាងតិច ៨៧ ទីតាំង ។ លោក ហង្ស ពុទ្ធា បញ្ជាក់ ថា ខេត្ត ដែល រង ការ ប៉ះពាល់ ទឹកជំនន់ គឺ ខេត្តក្រចេះ ស្ទឹង ត្រែង កំពង់ស្ពឺ កំពង់ធំ និង ខេត្តពោធិ៍សាត់ ។

យោង តាម បញ្ជី ឈ្មោះ ទីតាំង ការិយាល័យ បោះ ឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល ទី ៦ ឆ្នាំ ២០១៨ បញ្ជាក់ ថា ការិយាល័យ បោះ ឆ្នោត សរុប នៅ ទូ ទាំង ប្រទេស មាន ចំនួន ២២.៩៦៧ ការិយាល័យ និង អ្នកមាន ឈ្មោះ ក្នុង បញ្ជី បោះ ឆ្នោត សរុប ជាង ៨ លាន ៣ សែន នាក់ ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ . ជ . ប បន្ថែម ថា ទឹកជំនន់ ប៉ះពាល់ ដល់ទី តាំង គម្រោងរៀបចំការិយាល័យ បោះ ឆ្នោត នៅ ខេត្តកំពង់ស្ពឺ មាន ២០ និង ខេត្តកំពង់ធំ ១៤ ទីតាំង ហើយ ខេត្តក្រចេះ ចំនួន ៥១ ទីតាំង និង ខេត្តស្ទឹងត្រែង មាន ចំនួន ចំនួន ២ ទីតាំង ។ ប៉ុន្តែ លោក អះអាង ថា គម្រោង ទីតាំង ការិយាល័យ បោះ ឆ្នោត ទាំងអស់ អាច ដំណើរការ បោះ ឆ្នោត ជា ធម្មតា មួយ ថ្ងៃ គត គឺ នៅ ថ្ងៃ ទី ១៩ ខែ កក្កដា ខាង មុន នេះ ។

លោក ហង្ស ពុទ្ធា ៖ « ខេត្ត ដែល គ្រោង ប៉ះពាល់ ទីតាំង ការិយាល័យ នៅ កំពង់ស្ពឺ ២០ កំពង់ធំ ១៤ នៅ ក្រចេះ ៥១ និង ខេត្តពោធិ៍សាត់ អត់ មាន ប៉ុន្តែ ការិយាល័យ ទាំងអស់ យើង មានការ សិក្សា រួច គឺ មិន មាន ប៉ះពាល់ ក្នុង រយៈពេល មួយ ថ្ងៃមុន ថ្ងៃ បោះ ឆ្នោត ។ ស្ថិត នៅ ក្នុង ស្ថានភាព ទោះបីជា មាន ទឹកជំនន់ ក៏ កាល បរិ ច្ឆេ កបោះ ឆ្នោត មិន ប្រែប្រួល ដែរ គ . ជ . ប នូវ តែ បម្រើសេវា បោះ ឆ្នោត ជូន ប្រជាពលរដ្ឋ នៅ ថ្ងៃអាទិត្យ ទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ចាប់ពី ម៉ោង ៧ ព្រឹក ដល់ ម៉ោង ៣ រសៀល អ ញ្ចឹ ង សូម គោរព បងប្អូន ប្រជាពលរដ្ឋ ដែល មានឈ្មោះ នៅ ក្នុង បញ្ជី ទៅ បោះ ឆ្នោត ឱ្យ បាន គ្រប់ គ្នា » ។

យោង តាម បញ្ជី ឈ្មោះ ទីតាំង ការិយាល័យ បោះ ឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ ឆ្នាំ នេះ ឱ្យ ដឹង ថា ខេត្តក្រចេះ មាន ការិយាល័យ បោះ ឆ្នោត សរុប ចំនួន ៥៥៥ ការិយាល័យ និង អ្នកមាន ឈ្មោះ ក្នុង បញ្ជី បោះ ឆ្នោត ជិត ១៩ ម៉ឺន នាក់ ។ ការិយាល័យ ខេត្តស្ទឹងត្រែង សរុប មាន ចំនួន ២២៧ ការិយាល័យ ដែល អ្នក មានឈ្មោះ ក្នុង បញ្ជី បោះ ឆ្នោត ជាង ៧ ម៉ឺន ៧ ពាន់ នាក់ ។

ដោយឡែក ការិយាល័យ នៅ ខេត្តកំពង់ស្ពឺ សរុប មាន ចំនួន ១៤៨២ ការិយាល័យ ដោយ មាន អ្នកមាន ឈ្មោះ ក្នុង បញ្ជី បោះ ឆ្នោត ជាង ៥០ ម៉ឺន នាក់ ។ ការិយាល័យ នៅ ខេត្តកំពង់ធំ សរុប ចំនួន ១១០៤ ការិយាល័យ និង អ្នកមាន ឈ្មោះ ក្នុង បញ្ជី បោះ ឆ្នោត មាន ជាង ៣៨ ម៉ឺន នាក់ ។

ការ បាក់ ទំនប់ វា រី អគ្គី ស នី ឡាវ ធ្វើ ឱ្យ ស្រុក សៀម ប៉ា ងរ ង ការ ជន់ លិច និង ជម្លៀស ប្រជាជន រាប់ ពាន់ គ្រួសារ ទៅ ទីទួល មាន សុវត្ថិភាព ។

បើ តាម លេខាធិការដ្ឋាន រាជធានី ខេត្ត រៀបចំ ការ បោះ ឆ្នោត ប្រចាំ ខេត្តស្ទឹងត្រែង ឱ្យ ដឹង ថា ទឹកជំនន់ ប៉ះពាល់ គ ម្រោ តទី តាំង រៀបចំ ការិយាល័យ បោះ ឆ្នោត យ៉ាងតិច ៥ ការិយាល័យ ប៉ុន្តែ លោក ថា មិន ធ្ងន់ធ្ងរ ទេ ។

« វា ចេះតា មាន ហើយ ការិយាល័យ ខ្លះ មាន ប្រហែល ៥ ការិយាល័យ ។ ពួក ខ្ញុំ ចេះ រក ដំណោះស្រាយ ហើយ ទាក់ ទង់ អាជ្ញាធរ ដែន ករណី កន្លែង ទឹក លិច មាន ទូក មានអី សុវត្ថិភាព អ្នក ទៅ បោះ ឆ្នោត ឱ្យ តែ កន្លែង បោះ ឆ្នោត មាននៅ លើ ទួល សុវត្ថិភាព ច្បាស់លាស់ ។ »

ជុំវិញ ប ញ្ហ នេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ . ជ . ប ឱ្យ ដឹង ថា ចំពោះ បញ្ហា ទឹកជំនន់ នៅ ខេត្តស្ទឹងត្រែង ប៉ះពាល់ គម្រោង ទីតាំង រៀបចំ ការិយាល័យ បោះ ឆ្នោត ចំនួន ពីរ ប៉ុណ្ណោះ ។ ប៉ុន្តែ លោក ថា ការិយាល័យ ទាំំ ង ពីរ នេះ នឹង ដំណើរការជា ធម្មតា ព្រោះ ទឹកជំនន់ នឹង ស្រកចុះ មួយថ្ងៃមុនការបោះ ឆ្នោត ។

លោក ហង្ស ពុទ្ធា ៖ « សម្រាប់ គម្រោង ទីតាំង ការិយាល័យ របស់ គ . ជ . ប ដែល គ . ជ . ប មានបទពិសោធ ន៍ គ្រប់គ្រាន់ ក្នុង ការ រៀបចំ ការិយាល័យ បោះ ឆ្នោត ហើយ មិន ធ្លាប់ បរាជ័យ ក្នុង ការ រៀបចំ ការិយា ល័យ បោះ ឆ្នោត ទេ គឺ ប៉ះពាល់ តែ ទីតាំង ការិយាល័យ ពីរ ប៉ុណ្ណោះ គឺ ការិយាល័យ លេខ ០០២៦ និង កា រិ ល័យ លេខ ០០៦៩ ហើយ ការិយាល័យ បើ មើល សន្ទុះ ទឹក គឺ នឹង មានការ ស្រក ចេញ មាន ន័យ គ . ជ . ប ធ្វើការ ប្តូរ ទីតាំង ការិយាល័យ ផ្សេង ទៅ រក ទីទួល ផ្សេង ទេ ដោយសារ កន្លែង នោះ នឹង ស្រក ចុះ ប៉ុន្តែ អ្វី ដែល ជា រឿង បារម្ភ ខ្លះ នោះ គឺ បញ្ហា ផ្លូវ ធ្វើ ដំណើរ របស់ ប្រជាពលរដ្ឋ ទៅ កាន់ ការិយាល័យ នោះ វិញ ទេ បាទ ។ អាច ជា ទម្លាប់ របស់ ប្រជាពលរដ្ឋ ការ ដើរ លុយ ទឹក ខ្លះទៅ បោះ ឆ្នោត វា ជា រឿង ធម្មតា ទេ ណាស់ សំខាន់ ឆ ន្ទះ របស់ គាត់ ត្រូវ ទៅ បំពេញ តួនាទី ជា ពលរដ្ឋ ក្នុង ការ លើក ស្ទួយ នូវ លិ ទ្ធិ ប្រជាធិបតេយ្យ នៅ កម្ពុជា តាម រយៈ ការ បោះ ឆ្នោត ទៅ វិញ ទេ ។ »

ទោះបីជា មាន បញ្ហា ទឹកជំនន់ យ៉ាងណា ក៏ ដោយ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ . ជ . ប អំពាវនាវ ឱ្យ ប្រជាពលរដ្ឋ អ្នកមានឈ្មោះ ក្នុង បញ្ជី បោះ ឆ្នោត ទៅ បោះ ឆ្នោត ឱ្យ បាន គ្រប់ គ្នា នៅ ថ្ងៃអាទិត្យ ស ប្តា ហ៍ នេះ ។

ការ បោះ ឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល ទី ៦ ឆ្នាំ ២០១៨ នេះ មាន គណបក្ស នយោបាយ ចំនួន ២០ ចូលរួម ប្រកួត ប្រ ជែក ដណ្តើម អាសនៈ ក្នុង ចំណោម ១២៣ រូប នៃ រដ្ឋសភា ៕

Share

ព័ត៌មានទាក់ទង

Image