en     km
en     km

កម្មការិនី​ ៨​ នាក់​រង​របួស​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ពោធិ៍សាត់​

Share

​ភ្នំពេញ​ ៖​ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បណ្ដាល​ឲ្យ​កម្មករ​ កម្មការិនី​ ចំនួន​ ០៨​នាក់​ រង​របួសធ្ងន់​ស្រាល​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ចំណុច​ភូមិ​ ត្រពាំង​រំដេញ​ ឃុំ​ក្បាល​ត្រាច​ ស្រុក​ ក្រគរ​ ខេត្ដពោធិ៍សាត់​ កាលពី​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០១៨​។​ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​។​

​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ (​ប​.​ស​.​ស​)​ បាន​ឲ្យ​ដឹង​ថា​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ គឺ​កើតឡើង​រវាង​គោ​យន្ដ​ និង​ឡាន​ដឹក​កម្មករ​។​ មូលហេតុ​គឺ​បណ្ដាល​មក​ពី​គោ​យន្ដ​បាន​រ៉េ​ចង​គួ​តទៅ​បុក​ឡាន​ដឹក​កម្មករ​ ដែល​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា​ នៅ​លើ​ផ្លូវជាតិ​លេខ​ ៥​ ។​ រថយន្ដ​ដឹក​កម្មករ​ មាន​ កម្មករ​ កម្មការិនី​ ចំនួន​ ៦០​នាក់​។​ ជន​ទាំង​រង​គ្រោះ​ទាំង​ ៨​នាក់​ ៧​នាក់​រង​របួសស្រាល​ និង​ម្នាក់​រង​របួសធ្ងន់​ ក្នុង​ចំណោម​ពួក​គេ​ មានកម្ម​ការិនី​ ០២​នាក់​ មាន​ផ្ទៃពោះ​។​ ក្រោយ​កើតហេតុ​ កម្មករ​ ដែល​រង​របួស​ ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ ក្រគរ​ ខេត្ដពោធិ៍សាត់​។​

​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ ប​.​ស​.​ស​ បញ្ជាក់​ថា​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ នឹង​បន្ដ​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ជន​រង​គ្រោះ​ និង​ក្រុម​គ្រួសារ​ ស្រប​ទៅ​តាម​គោល​របប​សន្ដិសុខ​សង្គម​របស់​បេឡា​ជាតិ​របស់​សន្ដិសុខ​សង្គម​៕

Share

ព័ត៌មានទាក់ទង

Image