ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុជូនដំណឹងដល់ប្រជាពលរដ្ឋថាអភិបាលខេត្តព្រះសីហនុសម្រេចបង្កើតការិយាល័យប្រជាពលរដ្ឋ ដែលការិយាល័យមានតួនាទីសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
យោងតាមសេចក្តីចូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ថា ការិយាល័យនេះនឹងដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកម្ពស់អភិបាលកិច្ចល្អ និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិដោយតម្លាភាពគណនេយ្យភាព និងប្រសិទ្ធភាពសំដៅដល់បង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមូលដ្ឋាន។
ការិយាល័យដោះស្រាយវិាទនេះ មានទីតំាងនៅអាគារក្រុមប្រឹក្សាខេត្តព្រះសីហនុនៃបរិវេណសាលាខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយប្រជាពលរដ្ឋអាចទាក់ទងលេខទូរស័ព្ទ (៨៥៥) ០៨៥ ២៧ ៧៧ ២៧, ០៨១ ៥៩ ៩៩ ៦៩,០១៦ ៣៧ ២៤ ២៨, ០១៦ ៩៤ ៧២ ៧២៕