en     km
en     km

ហ្ស៊ីមបាវ៉េ ៖បេក្ខជនពីររូបប៉ុណ្ណោះមានសំឡេងប្រហាក់ប្រហែលគ្នា

Share

ហ្ស៊ីមបាវ៉េ ៖ គណៈកម្មាធិការស្ទង់មតិមួយនៃប្រទេសហ្ស៊ីមបាវ៉េ បានបង្ហាញថាការបោះឆ្នោតនៅថ្ងៃ ៣០ កក្កដា​ មានបេក្ខជនតែ ២ រូបប៉ុណ្ណោះ ស្ថិតក្នុងបេះដូងរបស់អ្នកបោះឆ្នោត។

                                                           អ្នកគាំទ្រលោក ម៉ាណាន់ ហ្កាវ៉ា ក្នុងយុទ្ធនាការបោះឆ្នោត។

 

គណកម្មាធិការស្ទង់មតិនេះ មានឈ្មោះថា អាហ្រ្វូបារ៉ូម៉ែត្រទ័រ ដែលមានមូលដ្ឋាននៅអាហ្វ្រិកខាងត្បូង បានរកឃើញលទ្ធផលរបស់ខ្លួន គឺលោកប្រធានាធិបតីកំពុងកាន់អំណាច ម៉ាណាន់ ហ្កាវ៉ា និង មេបក្សប្រឆាំងវ័យក្មេងលោក នេលសុន ឆាមីសា ។

តាមការស្ទង់មតិនេះលោក ម៉ាណាន់ ហ្កាវ៉ា​ បានសំឡេងគាំទ្រ ៤០ភាគរយ ហើយលោក ឆាមីសា បានសំឡេង ៣៧ភាគរយ។

លោក ម៉ាណាន់ ហ្កាវ៉ា​ ជាមេដឹកនាំបក្សកាន់អំណាច Zanu-PF ហើយលោក ឆាមីសា ជាមេដឹកនាំនៃក្រុមចលនាប្រជាធិបតេយ្យដើម្បីផ្លាស់ប្ដូរ MDC។

ការបោះឆ្នោតនៅថ្ងៃទី៣០ កក្កដានេះ មាន២៥ បក្សនយោបាយចូលរួម ហើយការបោះឆ្នោតនេះ គឺមានទាំងការបោះឆ្នោតប្រធានាធិបតី ការបោះឆ្នោតសភា និងក្រុមប្រឹក្សា ខេត្ត-ក្រុង។

នេះជាការបោះឆ្នោតជាលើកដំបូង ចាប់តាំងពី១៩៨០ ហើយការបោះឆ្នោតលើកនេះ គ្មានវត្តមានលោក Robert Mugabe ដែលបានកាន់តំណែងជិត៤០ឆ្នាំ។ លោក Mugabe ត្រូវបានទម្លាក់ដោយកងទ័ព នៅចុងខែវិច្ឆិកាឆ្នាំ ២០១៧ ហើយ លោក ម៉ាណាន់ ហ្កាវ៉ា​ជាប្រធានាធិបតី ថ្មី ដែលគេហៅលោកថា ជាមេដឹកនាំកែទម្រង់ ៕

 

Share

ព័ត៌មានទាក់ទង

Image