ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នឹងប្រើប្រាស់សត្វដំរីជាមធ្យោបាយដឹកជញ្ជូនសម្ភារបោះឆ្នោតទៅកាន់ការិយាបោះឆ្នោតនៅដាច់ស្រយាលដែលអ្នកមានឈ្មោះបោះឆ្នោតរស់នៅជាង១០០នាក់។
យោងតាមសេចក្តីជូនដំណឹងរបស់គ.ជ.ប ចេញផ្សាយនៅថ្ងៃទី ២៥ កក្កដានេះ បញ្ជាក់ថា គ.ជ.ប ប្រើប្រាស់សត្វដំរីជាមធ្យោបាយដឹកសម្ភារបោះឆ្នោតទៅការិយាល័យនៅភូមិឡៅរមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នំា ២០១៨។
សេចក្តីជូនដំណឹងគ.ជ.ប បន្ថែមថា ការប្រើសត្វដំរីដឹកសម្ភារបោះឆ្នោតព្រោះស្ថានភាពផ្លូវលំបាកដោយត្រូវឆ្លងកាត់អូរប្លាយ ហើយមធញយោបាយតែមួយគតត្រូវប្រើសត្វដំរីជាយាន្តជំនិះ។ការិយាល័យនោះមានអ្នកបោះឆ្នោតចំនួន ១៣៣ នាក់។
ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី ៦ នឹងប្រព្រឹត្តិទៅមួយថ្ងៃគតគឺថ្ងៃទី ២៩ ខែ កក្កដានេះ ដែលមានគណបក្សនយោបាយចំនួន ២០ ចូលរួមការបោះឆ្នោត៕