en     km
en     km

ក្មេង​ស្រី​ម្នាក់បានស្លាប់ដោយសារដើរ​រើស​ពង​ទាតាមមាត់​បឹង​

Share

ព្រៃវែង៖​ ក្មេង​ស្រី អាយុ ៧ឆ្នាំម្នាក់ បានស្លាប់ ខណៈនាងដើររើសពងទាតាមមាត់បឹង ។​

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ឱ្យដឹងបន្ថែមថា ក្មេងស្រី ​ រ៉ាត់​ ដា​នី​ ​រស់នៅ​ភូមិ​តា​ហ៊េ​ល​ខ​ ឃុំ​រា​ធរ​ ស្រុក​ព្រះស្តេច​ បាន​លង់ទឹក​បឹង​ ​ស្លាប់​ ខណៈ​ដែលក្មេងស្រីនោះបានដើរ​រើស​ពង​ទា​តាម​មាត់បឹង​ ពេល​ឪពុក​ម្តាយ​រវល់​ធ្វើ​ការងារ​នៅផ្ទះ​ ។​

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទីទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១០​និង​៣០​នាទី​ នៅ​ចំណុច​បឹង​អន្លង់​តូច​ខាងជើង​ ចំងាយ​៤០០​ម៉ែត្រ​ពី​ភូមិ​ ឋិត​នៅ​ភូមិ​តា​ហ៊េ​ល​ខ​ ឃុំ​រា​ធរ​ ស្រុក​ព្រះស្តេច​ ខេត្តព្រៃវែង​ ។​

បញ្ជាក់ផងដែរថា ​ឪពុកក្មេងរងគ្រោះមាន​ឈ្មោះ​ អុល​ រ៉ាត់​ អាយុ ​៣១​ឆ្នាំ​ និង​ម្តាយ​ឈ្មោះ​ ព្រិ​ន​ ណ​ន​ អាយុ​ ៣៧​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ ​កើតហេតុ​ខាងលើ​។​ ​បច្ចុប្បន្ន​ សាកសព​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

Share

ព័ត៌មានទាក់ទង

Image