en     km
en     km

អាជ្ញាធរជម្លៀសពលរដ្ឋរងការជន់លិចនៃការបាក់ទំនប់វារីអគ្គីសនីពីប្រទេសឡាវ

Share

ភ្នំពេញ៖ អាជ្ញាធរធ្វើការជម្លៀវប្រជាជននៅស្រុកសៀមប៉ាងស្ថិតក្នុង ខេត្តស្ទឹងត្រែងចេញពី ភូមិ ដែលប្រឈមនឹងការជន់លិចដោយសារការបាក់ទំនប់វារីអគ្គីសនី នៅផ្នែកទន្លេមេគង្គលើ ប្រទេសឡាវកាលពីម្សិលមិញ។ទំនប់វារីអគ្គីសនីឡាវនេះអាចស្តុកទឹក ៥ពាន់លានម៉ែត្រគូប។

អាជ្ញាធរជម្លៀសប្រជាជននៅស្រុកសៀមប៉ាង ខេត្តស្ទឹត្រែង នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នំា ២០១៨។ រូបភាព៖ facebook រដ្ឋបាលខេត្តស្ទឹងត្រែង

អាជ្ញាធរខេត្តស្ទឹងត្រែងកំពុងជម្លៀលប្រជាជនក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងចាប់តំាង ពីល្ងាចម្សិល មិញ រហូតមកដល់ព្រឹកថ្ងៃទី ២៥ ខែ កក្កដានេះ។ ការជម្លៀសប្រជាជនធ្វើឡើងក្រោយពី មានការជូន ដំណឹង​ អំពីការបាក់ទំនប់វារីអគ្គីសនី សេពានសេណាមណយ នៅខេត្តអាត្តពឺ ប្រទេសឡាវ កាល ពីថ្ងៃម្សិ ល មិញ។
អភិបាលខេត្តស្ទឹងត្រែងប្រកាសឱ្យប្រជាពលរដ្ឋរស់នៅតាមបណ្តោយទន្លេសេសាន ស្រែពក និង ទន្លេមេ គង្គ ដែលប្រឈមជន់លិចដោយសារទឹកទំនប់ហូរ មកយ៉ាងគំហុក ឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ ស្រុកដែល ប្រឈមជន់លិចមានស្រុកសៀម ប៉ាង ស្រុកសេសាន ស្រុកស្ទឹងត្រែង ស្រុកថាឡាបរីវ៉ាត់ និងស្រុក សៀមបូក។

លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានប្រាប់វិទ្យុស្រ្តីថា លោកកំពុងដឹកនំាកម្លំាង មាន សមត្ថ កិច្ចធ្វើការជម្លៀសប្រជាជននៅក្នុងស្រុក សៀមប៉ាង។ប៉ុន្តែមិនទាន់អាច បញ្ជាក់ អំពី ព័ត៌មានលម្អិតបាននៅឡើយទេ។

លោក ម៉ុម សារឿន៖«បាទអត់បាននេះទេ ខ្ញុំជាប់ជម្លៀសប្រជាជន សុំអព្យាស្រ័យបាទ»។

នៅព្រឹកថ្ងៃ ពុធ ទី ២៥ កក្កដានេះ ទឹកទន្លេមេគង្គមានកម្ពស់ ១១,៣០ ម៉ែត្រ ដែលមិនទាន់ដល់ កម្រិតប្រកាស អាសន្ននៅឡើយទេ។កម្ពស់ទឹកក្នុងកម្រិតប្រកាសអាសន្នគឺ ១១, ៥០ ម៉ែត្រ ប៉ុន្តែស្ថានភាពទឹកនៅទន្លេមេគង្គកំពុករើបឡើងសន្សឹមៗ។នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម។

លោក ថោង ស្រន់ អភិបាលស្រុកសៀមបូក មានប្រសាសន៍ថា អាជ្ញាធរមិនទាន់មានការ ជម្លៀស ប្រជាពលរដ្ឋទេ នៅព្រឹកនេះ ប៉ុន្តែគណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយបាន ត្រៀមកម្លំាងជាស្រេច ដើម្បីអន្តរាគមន៍ជួយសង្រ្គោះអ្នកភូមិ។  លោកអភិបាលស្រុក ថោង ស្រន់ បញ្ជាក់ថា ស្ថានភាពទឹកទន្លេមិនទាន់ហូរចូលភូមិនោះទេ។លោកថា ប្រសិនបើទឹក នៅ បន្ត ឡើងនៅប៉ុន្មានថ្ងៃជាប់គ្នាស្រុកសៀមបូកដែល ១៧ ភូមិ និង ៧ ឃុំ ដោយមាន ប្រជា ជនប្រមាណ ៧ពាន់គ្រួសារ នឹងរងការប៉ះពាល់ដោយសារទឹកជំនន់។

លោក ថោង ស្រន់៖«នៅទេ បាទនៅទេៗ វាពៀប ប៉ុន្តែវាមិនទាន់កម្រិតប្រកាសអាសន្នមែនតែនទេ ឥឡូវឱ្យយើងត្រៀម។យើងពិបាកសន្ដិដ្ឋានដោយសារទឹកឡើងពីអាងទន្លេមេគង្គខាងឡាវក៏ហក់ឡើង ហើយម្យ៉ាងបាក់ទំនប់វារីអគ្គីសនីនៅសេពាន នៅខេត្តអាត្តពឺប្រទេសឡាវក៏វាទឹករុញមួយចំនួនធំ»។

កាលពីម្សិលមិញ ទំបន់វារីអគ្គីសនី សេពានសេណាមណយ នៅខេត្តអាត្តពឺ ប្រទេសឡាវ បានបាក់ធ្លាយ ហូរទឹកប្រមាណ៥ពាន់លានម៉ែត្រគូបហូរកាត់ទន្លេសេកុង ហើយបន្តធ្លាក់ទន្លេ ស្រែ ពក ទន្លេសេសាន និងទន្លេមេគង្គ។ទំនប់វារីអគ្គីសនីរបស់ឡាវនេះ មានទុន វិនិយោគ សាង សង ដោយក្រុមហ៊ុនថៃនិងក្រុមហ៊ុនរបស់កូរ៉េខាងត្បូង ដើម្បីផលិតផលថាមពលអគ្គីសនី ចែក ចាយក្នុងស្រុក និងនៅប្រទេសថៃ។

លោក កែវ វី អ្នកនំាពាក្យគណៈកម្មាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឱ្យដឹងថា អាជ្ញាធរ ជម្លៀសប្រជាជននៅស្រុកសៀមប៉ាងជាច្រើនគ្រួសារព្រោះស្រុកនេះស្ថិតនៅក្បែរព្រំដែនឡាវប្រមាណ៧០គីឡូម៉ែត្រដែលអាចនឹងប្រឈមលិចលងមុនគេ។ លោក កែវ វី បញ្ជាក់ថា ទឹកទំនប់វារីអគ្គីសនីរបស់ឡាវហូរជន់លិចនៅតំបន់ខ្លះ នៅជាប់ ព្រំដែនកម្ពុជា ឡាវ ។

លោក កែវ វី៖«វាប្រហែលជាអាចលិចប៉ុន្តែប្រសិនបើជានៅស្រុកឡាវវាស្រកជាងកន្លះម៉ែត្រហើយទឹក ធម្មតាអាទឹកបាក់ទំនប់វាមិនមែនជាទឹកភ្លៀងអ្វីទេ វាបុកម៉ាឆាវអញ្ចឹកមកវាបាច់សាច់ ហើយកម្ពស់ទឹកទន្លេមេគង្គយើងវាទាបទេនៅក្នុងខេត្តស្ទឹងត្រែងទើម ៩,ម៉ែត្រ ៦០សង់ទីម៉ែត្រទេ ប្រសិនបើឡើងដល់កម្រិតដែលត្រូវប្រុងប្រយ័ត្នគឺ ១០ ម៉ែត្រ ៧០ សងទីម៉ែត្រ ដូច្នេះ ចំណុះនៅទន្លេមេគង្គយើងអាចទទួលទឹកនិងបានទេ។យើងគិតថាមានការប៉ះពាល់ខ្លះហើយ ប៉ុន្តែវាប្រហែលជាអាចមិនធ្ងន់ធ្ងរទេ»។

តាមបណ្តាញផ្សាយព័ត៌មាន BBC បញ្ជាក់ថា មនុស្សជាង១០០បាត់ខ្លួនបាត់ខ្លួន និងស្លាប់ ២០ នាក់ ហើយផ្ទះ ៧ពាន់ខ្នងរងការលិចលង់។ ករណីនេះនំាឲ្យអាជ្ញាធរខេត្តស្ទឹងត្រែងប្រកាសអាសន្នក្នុងរយៈពេលបីថ្ងៃ និងត្រៀមកងកម្លំាង រាប់រយនាក់ សម្ភារ ជាច្រើន ដើម្បីជួយសង្រ្គោះប្រជាជនទៅ ទីទួលសុវត្ថិភាពឱ្យ ទាន់ ពេលវេលា៕

Share

ព័ត៌មានទាក់ទង

Image