រដ្ឋាភិបាលវៀតណាមអោយដឹងថា មនុស្សស្លាប់ដោយសារទឹកជំនន់បានកើនឡើង ១៩នាក់ និង ១៣នាក់បាត់ខ្លួន លំនៅដ្ឋាន ១៥ពាន់ខ្នង និង ស្រូវ ១១០ពាន់ហិកតា រងការខូចខាត។
យោងតាមរបាយការណ៍ចុងក្រោយរបស់នាយកដ្ឋានគ្រោះមហន្តរាយធម្មជាតិនៃប្រទេសវៀតណាមដែលស្រង់មកចុះផ្សាយដោយទីភ្នាក់ងារសាព័ត៌ មានវៀតណាម VN Express ទឹកជំនន់រយៈពេលមួយសប្ដាហ៍នេះ បានវាយបោកទីប្រជុំជននៅក្រុងហាណូយ និងតាមបណ្ដាខេត្ត ដោយបណ្ដាលអោយខូចហេដ្ឋារចនាសម្ព័ន្ធធ្ងន់ធ្ងរ។
នាយកដ្ឋាននេះ បានព្យាករណ៍ថា ភ្លៀងនឹងបន្តធ្លាក់ខ្លាំងក្លាជាច្រើនថ្ងៃទៀតនៅ តំបន់នោះដែលអាចធ្វើអោយមានការបាក់ស្រុតដីនិងបង្កគ្រោះថ្នាក់ថែមទៀត។
កាលពីឆ្នាំទៅវិញ នាយកដ្ឋានគ្រោះមហន្តរាយធម្មជាតិបានអោយដឹងថា មនុស្សស្លាប់សរុបនៅទូទាំងប្រទេសដោយសារទឹកជំនន់ខ្យល់ព្យុះ មាន ៣៨៩នាក់ ហើយខូចដំណាំកសិកម្ម គិតជាថវិកា ២ពាន់ ៦រយលានដុល្លារ៕
Post Views: 536