en     km
en     km

បក្សចំនួន៦មិនបានដាក់អ្នកអង្កេតការណ៍តែបក្សកាន់អំណាចដាក់បានទូទាំងប្រទេស

Share

ភ្នំពេញ៖ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នៅក្នុងអាណត្តិនេះ គេសង្កេតឃើញគណបក្សប្រជាជនកម្ពុជាបានដាក់អ្នកអង្កេតការណ៍ច្រើនជាងគេ ដែលមានរហូតទៅដល់ជាង ៤ម៉ឺន ៥ពាន់នាក់ នៅទូទាំងប្រទេស ខណៈគណបក្សផ្សេងៗទៀតដាក់ពង្រាយអ្នកសង្កេតការណ៍មិនគ្រប់ចំនួន ហើយបក្សខ្លះមិនបានដាក់អ្នកសង្កេតការណ៍តែម្ដង។

តាមរបាយការណ៍ផ្លូវការ ស្ដីពី ចំនួនភ្នាក់ងារគណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦ ឆ្នាំ២០១៨ របស់ គ.ជ.ប ចុះផ្សាយនៅថ្ងៃទី ២៣ កក្កដា ២០១៨ បង្ហាញថា គណបក្សចំនួន ៦មិនបានដាក់អ្នកអង្កេតការណ៍នោះទេ ក្នុងនោះរួមមាន គណបក្សពន្លឺថ្មី , គណបក្សខ្មែរក្រោក, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សខ្មែរឈប់ក្រ, គណបក្សធម្មាធិបតេយ្យ, គណបកក្សឆន្ទៈខ្មែរ។

របាយការណ៍នេះឱ្យដឹងបន្ថែមថា គណបក្សប្រជាជនកម្ពុជាបានដាក់អ្នកអង្កេតការណ៍ចំនួន ៤៥៩៤៨នាក់ ក្នុងនោះមានស្រ្ដី ៨៣៤៦នាក់ ។ដោយឡែកសម្រាប់អ្នកអង្កេតការណ៍បម្រុងរបស់គណបក្សកាន់អំណាចនេះ ២២៩៨១នាក់។

នេះគឺជាចំនួនដែលច្រើនជាងគេ ក្នុងចំណោមគណបក្សទាំង ២០ដែលចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដសម្រាប់អាណិត្តនេះ  ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាដែលដាក់អ្នកអង្កេតការណ៍ច្រើនជាងគេនោះ  ក្នុងនោះគណបក្សហ្វ៊ុនស៊ិនប៉ិច បានដាក់អ្នកអង្កេតការណ៍របស់ខ្លួនចំនួន ១៦៧៣៤នាក់ ក្នុងនោះមានស្រ្ដី ៥៦៦៣នាក់។ បន្ទាប់មក គឺ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានដាក់អ្នកអង្កេតការណ៍របស់ខ្លួនចំនួន ១១៦៣៤នាក់ ក្នុងនោះមានស្រ្ដី ២៣៨៧នាក់។តែសម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន​បានដាក់អ្នកអង្កេតការណ៍បោះឆ្នោត ៣៧៥នាក់ ក្នុងនោះមានស្រ្ដី ៩១នាក់​​ ។

សូមជម្រាបដែរថា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ ឆ្នាំ២០១៨នេះ មានការរិយាល័យបោះឆ្នោត ២២៩៦៧ ការិយាល័យ៕

Share

ព័ត៌មានទាក់ទង

Image