អាមេរិក៖មន្រ្ដីកិច្ចការព័ត៌មានម្នាក់របស់សេតវិមានបានបង្ហើបឱ្យដឹងថាលោកប្រធានាធិបតីដូណាល់ត្រាំបានអញ្ជើញសមភាគីរុស្ស៊ីប្លាឌីមៀពូទីន មកធ្វើទស្សនកិច្ចនៅសេតវិមាន។
តាមការចុះផ្សាយរបស់បណ្ដាញផ្សាយព័ត៌មាន Chanel News Asia មន្រ្ដីនាំពាក្យសេតវិមាន Sarah Sanders បានបញ្ជាក់ថា លោកត្រាំបានស្នើដោយផ្ទាល់ទៅកាន់លោកពូទីនដូចនេះ ។
យ៉ាងណាក៏ដោយ លោកស្រីមិនបានបញ្ជាក់ថា លោកពូទីនបានឆ្លើយតបលោកត្រាំដូចម្ដេចនោះទេ។ លោកពូទីន និងលោកត្រាំ បានជួបគ្នានៅក្នុងកិច្ចប្រជុំកំពូលមួយនៅប្រទេសហ្វាឡង់ កាលពីថ្ងៃអង្គារ៍ ។
ក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំប្រទេសមហាអំណាចទាំងពីរបានលើកឡើងបញ្ហាទ្វេភាគី និងបញ្ហាពិភពលោក។ ប៉ុន្ដែលោកត្រាំបើជាទទួលរងការរិៈគន់ជាខ្លាំងពីសមាជិកព្រឹទ្ធសភារបស់លោកទៅវិញ ព្រោះតែលោកត្រាំមិនបានលើកឡើងចំពោះលោកពូទីន អំពីការលូកដៃចូលផ្ទៃក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីចុងឆ្នាំ ២០១៦នោះទេ។
តែអ្នកសង្កេតការណ៍មើលឃើញថា លោកត្រាំព្យាយាមបង្ហាញភាពស្និទ្ធស្នាលនឹងលោកពូទីន គឺមានហេតុផលជាច្រើនដែលលោកត្រូវធ្វើ ទីមួយ.បញ្ហាអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង បញ្ហាប្រទេសចិននៅពីក្រោយកូរ៉េខាងជើងជាដើម៕